ឆ្នាំនេះ ម្ចាស់រថយន្ត FORD គ្រប់រូបកាន់តែសប្បាយរីករាយជាមួយ ដំណើរកម្សាន្ត ADVENTURE ដ៏អស្ចារ្យឆ្ពោះទៅកាន់ខេត្តប៉ៃលិន ប្រទេសកម្ពុជា និងខេត្តចន្ថាបុរី ប្រទេសថៃ

រាជធានីភ្នំពេញ៖ ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០១៥ ម្ចាស់រថយន្ត FORD គ្រប់រូប ដែលជាអតិថិជនរបស់ ក្រុមហ៊ុន អ អិម អេ ខេមបូឌា​ នឹងកាន់តែសប្បាយ រីករាយជាមួយ ដំណើរកម្សាន្ត ADVENTURE ឆ្លងដែន ដ៏អស្ចារ្យឆ្ពោះទៅកាន់ ខេត្តប៉ៃលិន ប្រទេសកម្ពុជា និងខេត្តចន្ថាបុរី ប្រទេសថៃ នៅដើមខែធ្នូ ខាងមុខនេះ ជាមួយនឹងក្បួនដង្ហែ រថយន្ត FORD ចំនួនជាង៦០គ្រឿង។

ដំណើរកម្សាន្ត FORD Adventure ឆ្នាំ ២០១៥នេះ រៀបចំដោយក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) នៅក្នុងប្រទេសកម្ពុជា និងឧបត្ថម្ភកម្មវិធី ដោយក្រុមហ៊ុន​ តូតាល់ ខេមបូឌា (TOTAL CAMBODGE) ដែលជាប្រេងឥន្ធនៈឈានមុខគេនៅកម្ពុជា និងក្រុមហ៊ុន ស្រាបៀរអង្គរ CAMBREW LTD ហើយមានការ ចូលរួមសហការជាមួយ ក្រុមហ៊ុន EFG (Express Food Group) ដែលរួមមាន Pizza Company, Swensen’s, Costa Coffee, BBQ Chicken និង Dairy Queen។ ក្នុងដំណើរកម្សាន្តដ៏អស្ចារ្យនេះ មានរយៈពេល៤ថ្ងៃ ៣យប់ គឺចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០១៥ ដោយមានអ្នកដំណើរប្រមាណ ៣០០នាក់ ដែលអ្នកចូលរួម និងរីករាយជាមួយ ទេសភាពព្រៃភ្នំនៅតាមដងផ្លូវ និងទឹកធ្លាក់ដ៏ ស្រស់ស្អាត ក្នុងទឹកដីខេត្តប៉ៃលិន រួមជាមួយនិងបទពិសោធន៍ បោះជំរុំដ៏រ៉ូមែនទិច នៅលើឆ្នេរសមុទ្រ យ៉ាងស្រស់ត្រកាល នៃខេត្តចន្ថាបុរី ប្រទេសថៃ។ លើសពីនេះទៅទៀត អ្នកចូលរួមទាំងអស់និងមាន ឱកាសដើរទិញទំនិញ ជាច្រើនសំបូរបែបក្នុងតម្លៃសមរម្យ ក្នុងផ្សារទំនើបនៃទឹកដី ខេត្តចន្ថាបុរី ប្រទេសថៃ ថែមទៀតផង។
ឆ្នាំនេះ ម្ចាស់រថយន្ត FORD គ្រប់រូបកាន់តែសប្បាយរីករាយជាមួយ ដំណើរកម្សាន្ត ADVENTURE ដ៏អស្ចារ្យឆ្ពោះទៅកាន់ខេត្តប៉ៃលិន ប្រទេសកម្ពុជា និងខេត្តចន្ថាបុរី ប្រទេសថៃ

ដំណើរកម្សាន្តនេះ បានធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងនោះកាលពីឆ្នាំ ២០០៧ ទៅខេត្តមណ្ឌលគីរី ឆ្នាំ ២០០៨ ទៅកាន់ខេត្តរតនគីរី ឆ្នាំ ២០០៩ ទៅកាន់ខេត្តប៉ៃលិន ឆ្នាំ២០១០ និងឆ្នាំ ២០១១ ទៅកាន់ទឹកដីខេត្តចម្ប៉ាសាក់ ប្រទេសឡាវ ឆ្នាំ២០១២ ទៅកាន់ខេត្តមណ្ឌលគីរី ហើយឆ្នាំ ២០១៣ ក៏បានទៅកាន់ទឹកដី ប្រទេសឡាវម្តង ទៀត ដោយមានចំនួនអ្នកចូលរួម កើនឡើង ជាបន្តបន្ទាប់។

លោក ងន សាំង អគ្គនាយក គ្រប់គ្រងប្រចាំប្រទេស នៃក្រុមហ៊ុន អ អិម អេ ខេមបូឌា បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះរាល់បណ្តាលក្រុមហ៊ុន ឧបត្ថម្ភទាំងអស់ ដែលបានជួយគាំទ្រ ដល់ដំណើរការនៃ កម្មវិធីដំណើរកម្សាន្ត FORD Adventure ឆ្នាំ២០១៥ នេះ។ លោករំពឹងថា ដំណើរកម្សាន្តឆ្នាំនេះ និងកាន់តែធ្វើ ឲ្យអ្នកចូលរួម រីករាយកាន់តែខ្លាំង ជាងឆ្នាំមុនៗថែមទៀត។

លោក សេង វឹង នាយកគ្រប់គ្រងផ្នែករថយន្ត បានមានប្រសាសន៍ថា៖”ដំណើរកម្សាន្ត FORD Adventure ឆ្នាំ ២០១៥នេះ មានភាពអស្ចារ្យ ជាងឆ្នាំមុនៗ ដោយសារក្បួនរថយន្ត FORD ជាង៦០គ្រឿង ធ្វើដំណើរឆ្លងកាត់ ទឹកដីខេត្តប៉ៃលិន ហើយឆ្ពោះទៅទឹកដី ខេត្តចន្ថាបុរី ប្រទេសថៃ ដែលធ្វើឲ្យអតិថិជន FORD ទទួលបានបទ ពិសោធន៍ក្នុងការបើកបរ និងទស្សនាតំបន់ទេសចរណ៍ នៅទឹកដី ប្រទេសថៃផងដែរ”។

លើសពីនេះទៅទៀត លោកក៏បានបន្ថែមទៀតថា ដំណើរកម្សាន្ត FORD Adventure​ មិនត្រឹមតែ ជាការ​កម្សាន្តសប្បាយប៉ុណ្ណោះទេ អ្វីដែលសំខាន់ជាង នេះទៅទៀតនោះ គឺការទំនាក់ទំនងគ្នាល្អ ការជួយគ្នាទៅ​វិញ ទៅមករបស់អតិថិជន FORD និងបុគ្គលិករបស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា៕ឆ្នាំនេះ ម្ចាស់រថយន្ត FORD គ្រប់រូបកាន់តែសប្បាយរីករាយជាមួយ ដំណើរកម្សាន្ត ADVENTURE ដ៏អស្ចារ្យឆ្ពោះទៅកាន់ខេត្តប៉ៃលិន ប្រទេសកម្ពុជា និងខេត្តចន្ថាបុរី ប្រទេសថៃឆ្នាំនេះ ម្ចាស់រថយន្ត FORD គ្រប់រូបកាន់តែសប្បាយរីករាយជាមួយ ដំណើរកម្សាន្ត ADVENTURE ដ៏អស្ចារ្យឆ្ពោះទៅកាន់ខេត្តប៉ៃលិន ប្រទេសកម្ពុជា និងខេត្តចន្ថាបុរី ប្រទេសថៃ

បញ្ចូលអត្ថបទដោយ ឌី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត