ឃាតកម្ម​ចាក់​សម្លាប់ ​២៨ ​កាំបិត​លើ​អ្នកគ្រូ​អង់គ្លេស​ម្នាក់​

Sanofi

មាន​ហេតុការណ៍​ដ៏​គួរ​ឲ្យ​រន្ធត់ ​និង ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃទី​ ២០ ខែវិច្ឆិកា ឆ្នាំ​២០១៥​ដោយសារ​ពលរដ្ឋ​ប្រទះឃើញ​នារី​ម្នាក់​ស្លាប់​ក្នុង​ថ្លុកឈាម ហើយ​នៅលើ​ខ្លួនប្រាណ​មាន​ស្នាម​កាំបិតចាក់​រហូត​ចំនួន ២៨​ កន្លែង ស្ថិតនៅផ្លូវលំ​ដីចម្ការ​មួយកន្លែង​នាភូមិ​ស្វាយ​តានី ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល។ ​ក្រោយពី​ពលរដ្ឋប្រទះឃើញ​សាកសព​នេះ​ក៏បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ ចុះទៅពិនិត្យ​ជាក់ស្តែង ជា​លទ្ធផល​សមត្ថកិច្ច​ជំនាញ​បាន​រកឃើញ​ស្នាម​មុត​កាំបិត​ ២៨ ​កន្លែង លើ​ខ្លួន​សព និង ​បញ្ជាក់ថា នារី​រងគ្រោះឈ្មោះ​ ផែន សុភា​វី អាយុ ​២៣ ​ឆ្នាំ​ ជនជាតិខ្មែរ មុខរបរជា​គ្រូបង្រៀន​ភាសា​អង់គ្លេស​នៅ​សាលា​ប៊ែ​ល​ធីតា​ខ្មៅ មាន​ទីលំនៅ​ភូមិ​សំប៉ាន​លើ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្ដាល​។​

​ក្នុងករណី​ឃាតកម្ម​នេះ​សមត្ថកិច្ច​នៅ​មិនទាន់​ដឹង​ពី​មូលហេតុ​ និង​ ស្គាល់​អត្តសញ្ញាណ​ជនសង្ស័យ​នៅឡើយ​ទេ។ សមត្ថកិច្ច​បាន​រកឃើញ​វត្ថុតាង​នៅ​កន្លែងកើតហេតុ មានកាបូបស្ពាយ​ខ្នង​ចំនួន​០១ ទូរ​សព្ទ័​ដៃម៉ាក​សាំ​សុង​ចំនួន ​០១ មួកសុវត្ថិភាព​ចំនួន​០១​បញ្ជី​ជាតិ និង ​ឯកសារ​មួយចំនួន ។​

ការភ្ញាក់ផ្អើល​ពី​សំណាក់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​បានកើត​ឡើងគឺ​នៅ​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៥ វេលា​ម៉ោង ​៦​និង​ ៨​ នាទី​ព្រឹក ដោយ​គាត់ទៅ​ចម្ការ​ក៏​ប្រទះឃើញ​សាកសព ហើយ​រាយការណ៍​ឱ្យ​សមត្ថកិច្ច ប៉ុន្តែ​បើតាម​សមត្ថកិច្ច​អះអាងថា ករណី​ឃាត​កម្មនេះ​កើតឡើង​អំឡុង​ម៉ោង​ ២០​ ដល់​ម៉ោង​ ២៣ ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៥ ​មកម្ល៉េះ៕ ដេវីត​

   

Related