ក្រុមខណ្ឌពោធិ៍​សែនជ័យ ប៉ះ​ក្រុមខេត្តស្វាយ​រៀង ថ្ងៃ​បើក​ឆាក​ពាន Soccer League

ភ្នំពេញ៖ ព្រឹត្តិការណ៍នៃការប្រកួតពានរង្វាន់ Soccer League លើកទី៣ សម្រាប់ឆ្នាំ២០១៥ ត្រៀមបើកការប្រកួតវគ្គ ជម្រុះក្នុងពូល៣២ក្រុម នៅរសៀលថ្ងៃសៅរ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៥ ខាងមុខនេះក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ។

នាឱកាសបើកឆាកដំបូងនោះផងដែរ ក្រុមបាល់ទាត់ ស.ស.យ.ក ខណ្ឌពោធិ៍សែនជ័យ ប៉ះក្រុមបាល់ទាត់ ស.ស.យ.ក ខេត្តស្វាយរៀងក្នុងពូល “ក” ដើម្បីស្វែងរក៣ពិន្ទុមុនគេ ក្នុងចំណោម៣២ក្រុម ។

លោក សំ សារ៉ាវុធ គ្រូបង្វឹកក្រុម ស.ស.យ.ក ខណ្ឌពោធិ៍សែនជ័យបានមានប្រសាសន៍ថា សម្រាប់ការជួបក្រុមបាល់ទាត់ ស.ស.យ.ក ខេត្តស្វាយរៀង គឺជាក្រុមជើងខ្លំាងប្រចំាខេត្តស្វាយរៀង នៅថ្ងៃបើកឆាកនេះ យើងមិនអាចប៉ាន់ស្មានថា ក្រុម លោកមានសមត្ថភាពជាងគេក្រុមខេត្តស្វាយរៀង បានឡើយ ព្រោះក្រុមខេត្តស្វាយរៀងមានកីឡាករវ័យក្មេងល្អៗជាច្រើន ហើយកាលវគ្គជម្រុះបឋម ក៏បានយកឈ្នះក្រុមបាល់ទាត់វ៉ាន់ដាដែរ ។

លោកបានបន្តថា ដោយឡែកក្រុមលោកក៏បានមានកីឡាករវ័យក្មេងល្អដែរ ហើយសុទ្ធសឹងជាកីឡាករ ដែលមានបទ ពិសោធន៍លើទីលានជាច្រើនឆ្នាំទៀតផង កាលវគ្គជម្រុះបឋមក៏បានយកឈ្នះក្រុមក្រសួងមហាផ្ទៃដែរ ។  

លោកគ្រូបង្វឹក បានបន្ថែមទៀតថា ជួសមុខឲ្យក្រុមបាល់ទាត់សាលាខណ្ឌ និងក្នុងនាមជាអភិបាលខណ្ឌ ពោធិ៍សែនជ័យ សូមគោរពអញ្ជើញបងប្អូនមហាជន ជាពិសេសបងប្អូនដែលរស់នៅខណ្ឌពោធិ៍សែនជ័យទាំងមូល សូមចូលរួមទស្សនា និងជួយលើកទឹកចិត្តកីឡាករឲ្យបានច្រើនកុះករ ។ ការចូលរួមទស្សនារបស់បងប្អូនទាំងអស់ គឺជាការលើកស្ទួយវិស័យ កីឡាបាល់ទាត់ក្នុងប្រទេសកម្ពុជា និងជាការជំរុញឲ្យយុវជន-យុវតី ទាំងអស់ងាកមកលេងកីឡា ដើម្បីសុខភាព មិត្តភាព សាគ្គីភាពពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ៕

ក្រុមខណ្ឌពោធិ៍​សែនជ័យ ប៉ះ​ក្រុមខេត្តស្វាយ​រៀង ថ្ងៃ​បើក​ឆាក​ពាន Soccer League

ក្រុមខណ្ឌពោធិ៍​សែនជ័យ ប៉ះ​ក្រុមខេត្តស្វាយ​រៀង ថ្ងៃ​បើក​ឆាក​ពាន Soccer League

ក្រុមខណ្ឌពោធិ៍​សែនជ័យ ប៉ះ​ក្រុមខេត្តស្វាយ​រៀង ថ្ងៃ​បើក​ឆាក​ពាន Soccer League