លោក បាន គីមូន ថ្កោលទោស ការវាយប្រហារ ដោយភេរវកម្ម នៅអ៊ីស្រាអែល និង វែសត៍បេង

យូអិន ៖ អគ្គលេខាធិការ នៃអង្គការ សហប្រជាជាតិ បាន គីមូន កាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ បានប្រកាសថ្កោលទោស ចំពោះការវាយប្រហារ ដោយអំពើភេរវកម្ម កាលពីថ្ងៃម្សិលមិញនេះ នៅប្រទេសអ៊ីស្រា អែល និង ដែនដីវែសត៍បេង ដែលបានបណ្តាល ឲ្យមនុស្សចំរុះជាតិសាសន៍ ស្លាប់ សរុបចំនួន៥នាក់ និង រងរបួស មួយចំនួនទៀត ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រនេះ ដោយដកស្រង់សេចក្តីថ្លែងការណ៍ ពីការរិយាល័យ លោក បាន គីមូន ដូច្នេះថា “លោក បាន គីមូន សូមសម្តែងមរណទុក្ខ ជូនដល់ក្រុមគ្រួសារជនរងគ្រោះ ដែលបាន ស្លាប់ ៥នាក់ នៅថ្ងៃនេះ ដែលក្នុងនោះមានជនជាតិ អ៊ីស្រាអែល ៣នាក់ និង ប៉ាឡេស្ទីន ម្នាក់ ព្រមទាំងអាមេរិក ម្នាក់ ។ សូមជូនពរឲ្យអ្នករងរបួស ឆាប់ជាសះស្បើយផងដែរ” ។

គួរបញ្ជាក់ថា ទីក្រុង តែលអាវីវ និង តំបន់វែសត៍បេង ត្រូវបានពួកភេរវករវាយប្រហារ កាលពី ថ្ងៃព្រហស្បតិ៍ បន្ទាប់ ពីប៉ាឡេស្ទីន និង អ៊ីស្រាអែល កើតមានជម្លោះជាមួយគ្នាអស់ជិតពីរ ខែ កន្លងមកនេះ។ មិនទាន់មានក្រុមណាមួយ ចេញមុខទទួលខុសត្រូវ ចំពោះការវាយប្រហារ ខាងលើនេះនៅឡើយទេ ៕

លោក បាន គីមូន ថ្កោលទោស ការវាយប្រហារ ដោយភេរវកម្ម នៅអ៊ីស្រាអែល និង វែសត៍បេង