វិធិ​បង្ការ​ជំងឺ​គាំ​បេះដូង​

Sanofi

ការថែរក្សា​សុខភាព ក៏ដូចជា​ការប្រកប​ការងា​រ​ប្រចាំ ថ្ងៃ​ដែរ ពោលគឺ​មិន​ខុសពី​ពាក្យចាស់​ពោលថា «​គោ​បាត់​ទើប​ធ្វើ របង​» គួរតែ​ការពារ​ប្រសើរ​ជាជាង​ការព្យាបាល ។ សូមកុំ​រង់ចាំ​ដល់​កើត​ជំងឺ​បេះដូង​ហើយ​ទើប​នឹកឃើញ​ព្យាបាល​ដោយ​មើល រំលង​ការថែទាំ​សុខភាព ហើយ​អាច​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​អសារ​បង់​ទៅវិញ ។

ជាទូទៅ​ជំងឺ​គាំងបេះដូង​គ្មាន​រោគសញ្ញា​គួរឱ្យកត់សម្គាល់​បានដឹង​មុន​នោះទេ ដូចនេះ​មានតែ​បង្ការ​ទុក មុន​ទេ​ទើប​ជា​វិធី​ល្អ​បំផុត ។ ដើម្បី​ការការពារ​បុព្វ​ហេតុនេះ​អ្នក​គួរ​មាន​ទម្លាប់ ៖

– កុំ​ទទួលទាន​ខ្លាញ់​សត្វ​ឆ្អែត ដោយ​ទទួលទាន​ខ្លាញ់​ល្អៗ ត្រឹម ៥០ ទៅ ៨៥ ភាគរយ​នៃ​កាឡូរី​ក្នុង ១ ថ្ងៃ ។​
– ចៀសវាង​ជាតិ​ស្ករ​សិប្បនិម្មិត និង កែច្នៃ តែ​អាច​ទទួលទាន ស្ករ​ធម្មជាតិ​ក្នុង​ផ្លែឈើ ។​

– ហាត់ប្រាណ​ជាប្រចាំ ព្រោះ​ចលនា​នៃ​រាងកាយ​ជួយ​ដុត បំផ្លាញ​ខ្លាញ់​ក្នុង​ខ្លួន និង ប្រើប្រាស់​ជាតិ​ស្ករ​បំ​លែង​ជា​ថាមពល​បាន​មួយចំណែក ។​
– ចៀសវាង​អង្គុយ​យូរពេក ហើយ​ងើប​ដើរ​ខ្លះ​ជាកា​ល្អ ។​

– ប្រសិនបើ​អាច កុំ​ទទួលទាន​ថ្នាំ​កាត់បន្ថយ​កូ​ឡេ​ស្តេ​រ៉ូ​ល ព្រោះថ្នាំ​ប្រភេទ​នេះ​ស័ក្តិសម​សម្រាប់​អ្នកមាន​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​ខ្ពស់​បណ្តាលមកពី​កត្តា​ហ្សែ​ន ។ ការហាត់​ប្រាណ និង របប​អាហារ​គ្រប់គ្រាន់​អាច​គ្រប់គ្រង​កូ​ឡេ​ស្តេ​រ៉ូ​ល​ក្នុង​ខ្លួន​បាន​ហើយ ។​
– ព្យាយាម​រក្សា​កម្រិត​វីតាមីន D ឱ្យបាន​គ្រប់គ្រាន់ ដូចជា ហាលថ្ងៃ ឬ ប្រើ​ថ្នាំ​វីតាមីន D ។​

– គួរ​ដើរ​ដោយ​ជើង​ទទេ​ផ្ទាល់​នឹង​ដី ដើម្បី​បានទទួល​អេ​ឡិច​ត្រុ​ង​ពី​ដី ដែលមាន​ឥទ្ធិពល ឬ ជា​ភ្នាក់ងារ​ប្រឆាំងនឹង​អុកស៊ីដកម្ម និង កាត់បន្ថយ​ជំងឺ​រលាក​នានា ។​
– គ្រប់គ្រង​បញ្ហា​ស្ត្រេ​ស ៕



​ ​ ​ ​ ​

Related