តំណាងរាស្ត្រ​CNRP៣​រូប​ពិភាក្សា​ជាមួយ​លោក សម រង្ស៊ី និង​លោក កឹម សុខា នៅក្រុង​ម៉ានីល

រាជធានី​ភ្នំពេញ​៖​តំណាងរាស្ត្រ​៣​រូប​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​ជួបពិភាក្សា​ជាមួយ​លោក សម រង្ស៊ី និង លោក កឹម សុខា នៅ​ព្រឹក​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន ដើម្បី​រក​ដំណោះស្រាយ​អំពី​ការវិលត្រឡប់​របស់លោក សម រង្ស៊ី​។ 

​    ​យោងតាម​ហ្វេ​សបុ​កលោក សម រង្ស៊ី បាន​បញ្ជាក់ថា តំណាងរាស្ត្រ​ទាំង​៣​រូបនោះ​រួមមាន លោក អេង ឆៃអ៊ាង លោក សុន ឆ័យ និង​លោក យ៉ែម បុញ្ញឫទ្ធិ ដែល​បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា ទៅកាន់​ប្រទេស​ហ្វីលីពីន នៅ​យប់មិញ​នេះ​។ 

​    ​គួរ​បញ្ជាក់ថា លោក សម រង្ស៊ី និង លោក កឹម សុខា បាន​អញ្ជើញ​ទៅដល់​ប្រទេស​ហ្វីលីពីន នៅ​ព្រឹក​ថ្ងៃទី​១៩ ខែវិច្ឆិកា​នេះ បន្ទាប់ពី​លោក ស្នាក់នៅ​ប្រទេស​កូរ៉េ​អស់​ជាច្រើន​ថ្ងៃ​។ នៅ​ប្រទេស​ហ្វីលីពីន​នេះ លោក​មាន​គម្រោង​ជួប​ជាមួយ​តំណាង​ប្រទេស​មួយចំនួន ដែល​ចូលរួម​កិច្ចប្រជុំ កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​-​ប៉ាស៊ីហ្វិក (APEC)៕

តំណាងរាស្ត្រ​CNRP៣​រូប​ពិភាក្សា​ជាមួយ​លោក សម រង្ស៊ី និង​លោក កឹម សុខា នៅក្រុង​ម៉ានីល