ម្ចាស់​មេដាយមាស​ប៉េតង់​អ្នកស្រី កែ ឡេង ត្រូវបាន​បំពាក់​ឋានន្តរស័ក្តិ​ជា​វរសេនីយ៍ត្រី

រាជធានី​ភ្នំពេញ​៖​នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​កីឡា​កងយោធពល​ខេមរភូមិន្ទ​នា​ព្រឹក​ថ្ងៃទី​២០ ខែវិច្ឆិកា​ឆ្នាំ​២០១៥​នេះ​បាន​បំពាក់​ឋានន្តរស័ក្តិ​ដល់​អ្នកស្រី កែ ឡេង ជា​វរសេនីយ៍ត្រី​(​ស័ក្តិ​៤) ដែល​នេះ​ជាការ​លើកទឹកចិត្ត ដល់​កីឡាករ​ឆ្នើម ដែល​បាន​ដណ្តើម​មេដាយមាស ពិភពលោក​ជូន​ជាតិ​។ 

​    ​ការដំឡើង​ឋានន្តរស័ក្តិ​អ្នកស្រី កែ ឡេង ជា​វរសេនីយ៍ត្រី ដោយ​នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ឹង សំផន ធ្វើឡើង​ក្នុង​ពិធី​បូកសរុប​ការងារ​កីឡា កងយោធពល​ខេមរភូមិន្ទ​ឆ្នាំ​២០១៥ ទិសដៅ​ឆ្នាំ​២០១៦ នៅ​ព្រឹក​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៥ នេះ នា​ពហុ​កីឡដ្ឋាន​ស្តា​ត​ចាស់​។ 

​    ​នាយ​ឧ ត្ត​ម​សេនីយ៍ ម៉ឹង សំផន ប្រធាន​ក្រុមប្រឹក្សា​កីឡា​កង យោធពលខេមរភូមិន្ទ​បាន​ថ្លែងថា ការងារ​ផ្នែក​កីឡា​កងទ័ព​៩​ខែ​ដើម​ឆ្នាំនេះ បានទទួល​លទ្ធផល​ជាទី​មោទនៈ ស្តែង​តាមរយ​:​ភាព​រីកចំរើន​នៃ​វិស័យ​កីឡា ដែល​កីឡាករ​នៃ​កងយោធពល​ខេមរភូមិន្ទ បាន​ប្រ​តួ​ត​ប្រជែង​លើ​ឆាក​អន្តរជាតិ ដោយ​ទទួលបាន​មេដាយមាស​ជូន​ប្រទេសជាតិ​។ 

​    ​នាយ​ឧ ត្ត​ម​សេនីយ៍ មាន​ថ្លែង​ទៀតថា ដោយមាន​បទបញ្ជា​ពីស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ការលើកទឹកចិត្ត​ដល់​កីឡាករ​ឆ្នើម​ក្នុង​កងទ័ព​នេះ ត្រូវ​ដំឡើង​ឋានន្តរស័ក្តិ ជា​វរសេនីយ៍ត្រី ហើយ​ការដំឡើង​ឋានន្តរស័ក្តិ​នេះ ក៏​ជាការ​ជម្រុញ នឹង​លើកទឹកចិត្ត​ដល់​កីឡាករ​ផ្សេងៗ​ទៀត ក្នុង​កងទ័ព​ដើម្បី​ឲ្យ​ខិតខំ​ប្រកួតប្រជែង លើ​ឆាក​អន្តរ​ជាត់​ក្នុងការ​ដណ្តើម​មេដាយ មាស​ជូន​ប្រទេសជាតិ​។ 

​    ​គួ រំលឹកថា អ្នកស្រី កែ ឡេង បាន​ក្លាយជា​ម្ចាស់​មេដាយមាស​ជាថ្មី​ម្តងទៀត ក្នុង​ព្រឹត្តិការណ៍​ប៉េតង់​ពិភពលោក​លើក​ទី​១៥ ផ្នែក​ស្ត្រី នៅ​ដើមខែ​វិច្ឆិកា ឆ្នាំ​២០១៥​នេះ នាទី​ក្រុង​បាងកក ប្រទេស​ថៃ​។  

​    ​ក្រោយពី ដណ្តើម​មេដាយមាស ពិភពលោក​ជូន​ជាតិ អ្នកស្រី កែ ឡេង បានទទួល​ប្រាក់រង្វាន់​លើកទឹកចិត្ត​ប្រមាណ​៤​ម៉ឺន​ដុល្លារ ពី​រាជរដ្ឋាភិបាល​កម្ពុជា និង​សម្តេច​តេ​ជោ ហ៊ុន សែន ជាមួយគ្នា​នោះ អ្នកស្រី ក៏​ទទួលបាន​នូវ​ការលើកទឹកចិត្ត​បន្ថែមទៀត​នោះ គឺ​ការ​តម្លើង​ឋានន្តរស័ក្តិ​ជា​វរសេនីយ៍ត្រី​នេះឯង​៕