សន្តិសុខ​ម៉ា​ឡេ​ស៊ី​ចាប់ផ្តើម​រឹតបន្តឹង​ខ្លាំង សម្រាប់​វត្តមាន​លោក អូ​បា​ម៉ា​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​

​មកទល់ពេលនេះ រដ្ឋាភិបាល​ម៉ាឡេស៊ី បានដាក់​ពង្រាយ​កម្លាំង​ចម្រុះ​រាប់ពាន់នាក់ ដើម្បី​ធានា​សន្តិសុខ និង សុវត្ថិភាព​សម្រាប់​មេ​ដឹក​កំពូលៗ​របស់​ពិភពលោក ដែល​ទៅ​ចូលក្នុង​កិច្ចប្រជុំ​កំពូល​ក្នុង​ក្រុង​កូ​ឡា ឡាំ​ពួរ​ដែល​ត្រូវ​ចាប់ផ្តើម​នៅ​ថ្ងៃទី​២០​នេះ​។ ជាពិសេស​នោះ គឺ​ដើម្បី​ធានា​ពី​សុវត្ថិភាព​សម្រាប់​វត្តមាន របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា ក្នុង​កិច្ចប្រជុំ ខណៈ​មាន​របាយការណ៍​មួយ បាន​អះអាងថា​អាច​នឹង​ការគំរាមកំហែង​ពី​ក្រុម​ភេរវជន​។

​ចាប់ពី​ទី​២០ ដល់ ២២​ខែ វិច្ឆិកា​នេះ ម៉ាឡេស៊ី នឹង​ធ្វើជា​ប្រធាន​នៃ​កិច្ចប្រជុំ​កំពូល​របស់​អាស៊ាន​ដែល នឹងមាន​វត្តមាន​មេដឹកនាំ​កំពូល​អាស៊ាន​ទាំង​១០ រួមជាមួយ​នឹង​ដៃគូ​សន្ទនា​សំខាន់​ផ្សេងៗ​ទៀត​។ តែ អ្វីដែល​គួរ​ឲ្យ​ព្រួយបារម្ភ​នោះ គេ​ខ្លាចក្រែង​មា​នា​គំរាមកំហែង​ពី​ក្រុម​ភេរវជន ដ្បិត កាលពី​ប៉ុន្មាន​ថ្ងៃ កន្លងទៅនេះ ក្រុម​ជ្រុលនិយម​ទើបតែ អុកឡុក​បារាំង​ស្រាប់​ផងដែរ​នោះ​។

​ខណៈ​ចលនា​ភេរវកម្ម កំពុងតែ​ផ្ទុះឡើង​ខ្លាំង ម៉ាឡេស៊ី​បានដាក់​ពង្រាយ​កងកម្លាំង​ចម្រុះ​ជាច្រើន ដើម្បី​ធានា​សន្តិសុខ និង​សុវត្ថិភាព​សម្រាប់​មេដឹកនាំ​កំពូល​ដែល​នឹងមាន​វត្តមាន​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​។ ហើយ នៅថ្ងៃនេះដែរ លោក ប្រធានាធិបតីអូបាម៉ា ក៏នឹងទៅចូលរួមនៅក្នុងកិច្ចប្រជុំកំពូលនេះដែរ។ 

​បើ​យោងតាម​សារព័ត៌មាន Channel News Asia យ៉ាងហោចណាស់ មាន​កម្លាំងចម្រុះ​ប្រមាណ ២០០០ នាក់  កំពុង​ការពារ​សន្តិសុខ​នៅ​នៅក្នុង​តំបន់​យុទ្ធសាស្ត្រ​ក្រុង​កូ​ឡា​ឡាំ​ពួរ និង ជាង​២៥០០​នាក់ ផ្សេងទៀត​កំពុង​បញ្ឈរជើង​ត្រៀម​ស​ភាណ​ការណ៍​។ នេះ គឺជា​ការត្រៀម​លក្ខណៈ​ដ៏​តឹង​រ៉ឺ​ង​មួយ​សម្រាប់ ការពារ និង ធានា​ឲ្យ​កិច្ចប្រជុំ​ដំណើរការ​ទៅដោយ​រលូន​។​

​ជុំវិញ​នៃ​កិច្ចប្រជុំ​នេះដែរ មាន​របាយការណ៍​មួយ បាន​បង្ហាញថា នឹងមាន​ការគំរាមកំហែង​ពី​ក្រុម​ភេរ​ជន ។ យ៉ាងណាក៏ដោយ មេ​នគរបាល​ម៉ាឡេស៊ី លោក Khalid Abu Bakar បាន​អះអាងថា ​លោក មិនទាន់ឃើញ​មាន​សភាពការណ៍​អ្វីប្លែក​ ហើយ ព័ត៌មាននោះ មិនពិតនោះទេ។ លោក បន្ថែមទៀតថា ការដាក់​ពង្រាយ​កងក​ម្លាំ​ង​ជាច្រើន គឺជា ដើម្បី​ពង្រឹង​សន្តិសុខ ដើម្បី​ជៀសវាង​នូវ​ហេតុការណ៍​ដែល​បាន​កើតឡើង​ដូច​នៅ​បារាំង អេ​ហ្ស៊ី​ប និង លី​បង់​ជាដើម​។

​យ៉ាងណា​ក៏ដោយចុះ សម្រាប់​កិច្ចប្រជុំ​កំពូល​អាស៊ាន​ឆ្នាំនេះ គេ​បានដឹង​ជាមុន​ហើយ​ប្រធានបទ​ចម្បង ដែល​នឹងត្រូវ​យកទៅ​ជជែក គឺ​បញ្ហា​ក្រុម​ភេរវកម្ម និង ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ដែល​សុទ្ធសឹងតែ​ជា ប្រធានបទ​ក្តៅ​សកល និង ក្នុង​តំបន់​៕

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​