ទារក​ចេះ​សើច នៅ​អាយុ​ប៉ុន្មាន​?

ទារក​ចេះ​សើច នៅ​អាយុ​ប៉ុន្មាន​?

​អ្នក​អាច​នឹង​មើលឃើញ ស្នាមញញឹម​ដំបូង​របស់​ទារក នៅពេល​គេ​មាន​អាយុ​ត្រឹមតែ ១ អាទិត្យ ឬ​ឆាប់​ជាង​នេះ​។ អ្នក​ប្រហែលជា​ឆ្ងល់​ថា គេ​កំពុង​គិត​អ្វី​? ហេតុអ្វី​បានជា​គេ ចេះ​សើច​ហើយ​? ប៉ុន្តែ វា​ជា​ស្នាមញញឹម ដោយ​មិន​ដឹង​ខ្លួន​ប៉ុណ្ណោះ​ទេ​។​

​យ៉ាងណាមិញ ពេល​គេ​មាន​អាយុ ៣ ខែ លឿន​ជាង​នេះ ឬ​យូរ​ជាង​នេះ​បន្តិច គេ​ប្រាកដជា​ចេះ​សើច​ហើយ​។​

ហេតុ​អ្វី​ទារក​សើច​? មិន​ខុស​ពី​មនុស្ស​ចាស់​ឡើយ ទារក​ញញឹម ឬ​សើច ដោយសារ​តែ​គេ​សប្បាយចិត្ត​។ ស្នាមញញឹម គឺជា​សញ្ញា​មួយ​ដែល​បញ្ជាក់​បាន​ថា ទារក​របស់​អ្នក មាន​ភាព​រីករាយ​៕

អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី20  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។