សេដ្ឋី​​ធ្លាក់​ខ្លួន​ក្រ​ក្រោយ​សង្គ្រោះ​ឆ្កែ​ជាង​២ពាន់​ក្បាលពី​ហាង​កាប់​សាច់

សេដ្ឋី​​ធ្លាក់​ខ្លួន​ក្រ​ក្រោយ​សង្គ្រោះ​ឆ្កែ​ជាង​២ពាន់​ក្បាលពី​ហាង​កាប់​សាច់

អតីត​សេដ្ឋី​ចិន​ម្នាក់ ​បាន​ធ្លាក់​ខ្លួន​ក្រ និង​ជំពាក់​បំណុល​គេ​ ក្រោយ​​​សម្រេច​ជួយ​សង្គ្រោះ​ជីវិត​​ឆ្កែ​​​ជាង​ ២០០០​ក្បាល ពី​​តាម​បណ្ដា​ហាង​កាប់​សាច់​លក់​​នានា​​នៅ​ប្រទេស​ចិន ដោយ​គាត់​បាន​ចំណាយ​ប្រាក់​ផ្ទាល់​ខ្លួន​ក្នុង​ការ​ទិញ​សត្វ​ឆ្កែ ​ព្យាបាល និង​សាងសង់​កន្លែង​​ស្នាក់​នៅ​​​ឲ្យ​ពួកវា។

 

សេដ្ឋី​​ធ្លាក់​ខ្លួន​ក្រ​ក្រោយ​សង្គ្រោះ​ឆ្កែ​ជាង​២ពាន់​ក្បាលពី​ហាង​កាប់​សាច់

 

​អតីត​មហាសេដ្ឋី​រូប​នេះ​ឈ្មោះ Wang Yan ​​មាន​វ័យ ២៩ឆ្នាំ ​រស់នៅ​ទីក្រុង Helong ខេត្ត​ជីលីន​ ដែល​ធ្លាប់​មាន​លុយ​សុទ្ធ​​ជាច្រើន​លាន​យាន់​។ ប៉ុន្តែ​ទឹក​ប្រាក់​ទាំង​នោះ​ត្រូវ​បាត់​បង់​​​អស់​ទៅ​វិញ ​ក្រោយ​លោក​​ចាប់​ផ្ដើម​ធ្វើ​ដំណើរ​​​​នៅ​ឆ្នាំ ២០១២ ​ស្វែង​រក​សុនខ​ចិញ្ចឹម​ជាទី​ស្រលាញ់​​​របស់​គាត់​ដែល​បាត់​ខ្លួន​មួយ​ក្បាល។

 

លោក​ប្រាប់​ថា ​«ខ្ញុំ​បាន​ដើរ​ស្វែង​រក​វា​​គ្រប់​ទីកន្លែង តែ​រក​មិន​ឃើញ​ទាល់​តែ​សោះ។ ចុង​ក្រោយ​មាន​គេ​ម្នាក់​​​​​ប្រាប់​ឲ្យ​ខ្ញុំ​ទៅ​រក​​នៅ​ហាង​កាប់​សាច់​លក់​​»។​​​​​

​​​​
បើ​យោង​ទៅ​តាម​សារព័ត៌មាន​ចិន Sina News បាន​​ផ្សាយ​ថា លោក Wang Hung ​បាន​ដើរ​មើល​ជុំវិញ​កន្លែង​​សម្លាប់​សត្វ​នោះ​ជាង ១សប្ដាហ៍​ហើយ ​នៅ​តែ​រក​ឆ្កែ​គាត់​ពុំ​ឃើញ។ ​ផ្ទុយ​មក​វិញ គាត់​បាន​ឃើញ​ទីតាំង​​សម្លាប់​ឆ្កែ​ពោ​ពេញ​ឈាម​ហូរ​ស្រោច​​​ ដែល​ធ្វើឲ្យ​គាត់​មិន​អាច​​ដក​ចិត្ត​វិញ​បាន ក៏​​​យក​ទឹកប្រាក់​ដែល​មាន ​​ទិញ​​កន្លែង​​សម្លាប់​​នោះ ​បង្កើត​ជា​​ជម្រក​សត្វ​នៅ​ក្នុង​រោងចក្រ​ដែក​ថែប​ដែល​​គេ​បោះ​បង់​ចោល​មួយ​ទៅ​​។ ក្រោយ​មក ​គាត់​បាន​​​សាងសង់​ជម្រក​នោះ​​ច្រើន​ឡើង​ៗ និង​ស្វែង​រក​​សុនខ​​​​អនាថា​បន្ថែម​ទៀត។

 

សេដ្ឋី​​ធ្លាក់​ខ្លួន​ក្រ​ក្រោយ​សង្គ្រោះ​ឆ្កែ​ជាង​២ពាន់​ក្បាលពី​ហាង​កាប់​សាច់

 

លោក​បន្ថែម​ ពេល​នេះ​គាត់​សល់​​សុនខ​តែ ២១៥ក្បាល​ប៉ុណ្ណោះ និង​​ជាង១ពាន់ក្បាល​ផ្សេងទៀត ត្រូវ​បាន​​​អ្នក​ចិត្តធម៌​យក​ទៅ​ចិញ្ចឹម​ហើយ។ លោក​ថា​ ​«ខ្ញុំ​មិន​បាន​ទទួល​​ប្រាក់​ពី​សប្បុរសជន​ទាំង​នោះ​ឡើយ​ ខ្ញុំ​​សង្ឃឹម​ត្រឹម​តែ មនុស្ស​ចិត្ត​ធម៌​ទាំង​នោះ​ នឹង​អាច​ជួយ​ផ្ដល់​​សម្ភារៈ​​មួយ​ចំនួន​ ដើម្បី​សាងសង់​ជម្រក​ឲ្យ​សុនខ​ទាំង ២០០ក្បាល​នេះ​បាន​ហើយ​»។

 

​លោក Wang ​បាន​ធ្លាក់ខ្លួន​ជំពាក់​បំណុល​​យ៉ាង​ច្រើន ក្រោយ​យក​ប្រាក់​ទាំង​នោះ​ផ្គត់​ផ្គង់​ជម្រក​សត្វ​សុនខ​ឲ្យ​នៅ​ដំណើរការ ហើយ​លោក​មាន​ការ​ព្រួយ​បារម្ភ ពេល​រដូវ​រងា​មកដល់​ខាង​មុខ។

​​​​​​​​
ឆ្កែ​អនាថា​​ជាច្រើន​តែង​តែ​ជា​បញ្ហា​ចោទ​ធំ​មួយ​​នៅ​តាម​ទីក្រុង​តូច​ៗ​របស់​​ចិន។ កាល​ពី​ដើម​ឆ្នាំ​នេះ​​អាជ្ញាធរ​ខេត្ត​សាន​ទុង ​បាន​ចេញ​បម្រាម​មិន​ឲ្យ​សម្លាប់​ឆ្កែ​ចិញ្ចឹម​ទាំង​អស់ ទោះបី​​ជា​កន្លែង​រកស៊ី​​ទាំង​នោះ​មាន​អាជ្ញាប័ណ្ណ​ក៏ដោយ។ ចំណែក​ទីក្រុង​មួយ​នៅ​ខេត្ត ​យូណាន់ ​បាន​សម្លាប់​ឆ្កែ​ជាង ៥ពាន់ក្បាល ក្រោយ​រក​ឃើញ​ផ្ទុះ​ជំងឺឆ្កែឆ្កួត ដែល​បាន​សម្លាប់​មនុស្ស​អស់ ៥នាក់៕

 

សេដ្ឋី​​ធ្លាក់​ខ្លួន​ក្រ​ក្រោយ​សង្គ្រោះ​ឆ្កែ​ជាង​២ពាន់​ក្បាលពី​ហាង​កាប់​សាច់

 

សេដ្ឋី​​ធ្លាក់​ខ្លួន​ក្រ​ក្រោយ​សង្គ្រោះ​ឆ្កែ​ជាង​២ពាន់​ក្បាលពី​ហាង​កាប់​សាច់

 

សេដ្ឋី​​ធ្លាក់​ខ្លួន​ក្រ​ក្រោយ​សង្គ្រោះ​ឆ្កែ​ជាង​២ពាន់​ក្បាលពី​ហាង​កាប់​សាច់

 

សេដ្ឋី​​ធ្លាក់​ខ្លួន​ក្រ​ក្រោយ​សង្គ្រោះ​ឆ្កែ​ជាង​២ពាន់​ក្បាលពី​ហាង​កាប់​សាច់

 

សេដ្ឋី​​ធ្លាក់​ខ្លួន​ក្រ​ក្រោយ​សង្គ្រោះ​ឆ្កែ​ជាង​២ពាន់​ក្បាលពី​ហាង​កាប់​សាច់

 

សេដ្ឋី​​ធ្លាក់​ខ្លួន​ក្រ​ក្រោយ​សង្គ្រោះ​ឆ្កែ​ជាង​២ពាន់​ក្បាលពី​ហាង​កាប់​សាច់

 

សេដ្ឋី​​ធ្លាក់​ខ្លួន​ក្រ​ក្រោយ​សង្គ្រោះ​ឆ្កែ​ជាង​២ពាន់​ក្បាលពី​ហាង​កាប់​សាច់

 

ចុចអាន៖ មិត្ត​ភាព​​មិន​គួរ​ឲ្យ​ជឿ​រវាង​ក្មេង​ស្រី​ និង​សត្វ​សុនខ

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ shanghaiist