ស្បែក​ជើង​មាន​​ក្លិន​​ស្អុយ​ខ្លាំង​​ សាក​​វិធី​​​ងាយ​ៗ​នេះ​

ស្បែក​ជើង​មាន​​ក្លិន​​ស្អុយ​ខ្លាំង​​ សាក​​វិធី​​​ងាយ​ៗ​នេះ​

ពេល​ដោះ​​ស្បែក​​ជើង​ឃ្លុប​​​​​​​មាន​​ក្លិន​​ស្អុយ​ជូរ​​​ ប្រាកដ​ជា​មាន​បញ្ហា​ច្រើន​ទាំង​សុខភាព​ខ្លួន​ឯង​ និង​ប៉ះពាល់​ដល់​អ្នក​ដទៃ ដែល​អាច​​ធ្វើ​ឲ្យ​​​អ្នក​​នៅ​​ជិត​​​​រអ៊ូ​​​ក៏​មាន។ មូល​ហេតុ​​ទូទៅ​​​ដែល​​បង្ក​ឲ្យ​ស្បែក​ជើង​ធំ​ក្លិន​ជូរ​នោះ​​​​​មាន​ដូច​ជា​៖

 

ស្បែក​ជើង​មាន​​ក្លិន​​ស្អុយ​ខ្លាំង​​ សាក​​វិធី​​​ងាយ​ៗ​នេះ​

 
– ញើស​​​​ និង​បាក់តេរី៖ ស្បែក​ជើង​ឃ្លុប​ពាក់​ពេញ​មួយ​ថ្ងៃ​គឺ​មាន​ជាតិ​ញើស​​ច្រើន​ចេញ​ពី​ជើង​អ្នក​ជាប់​​​​​នឹង​ស្បែក​ជើង។ បែប​នេះ​ហើយ​ដែល​បង្ក​ឲ្យ​មាន​បាក់តេរី​​ច្រើន​បណ្ដាល​ឲ្យ​ស្បែក​ជើង​មាន​​ក្លិន​​​​ស្អុយ​ជូរ។

 
–  បញ្ហា​​ក្លិន​ជើង៖ ជើង​របួស​​ដំបៅ ឬ​​​ញើស​ច្រើន​​ក៏​បង្ក​ឲ្យ​​ស្បែក​ជើង​​មាន​បញ្ហា​​ក្លិន​ស្អុយ​​បាន​ដែរ។
 
យ៉ាង​ណា​ក្ដី​ យើង​អាច​​កាត់​បន្ថយ​​​បញ្ហា​ស្បែក​ជើង​ឃ្លុប​​​មាន​ក្លិន​ស្អុយ​នោះ​បាន​​​​​ដោយ​វិធី​ទាំង​នេះ៖
 

១. ម្សៅ​សូដា​​​​​​​​​​​​​​​ (baking soda)
 

ម្សៅ​សូដា​​គឺ​ល្អ​បំផុត​សម្រាប់​ការ​​​​​បំបាត់​ក្លិន​ស្បែក​ជើង​ រួម​ទាំង​ជើង​​ដែល​​ឧស្សាហ៍​មាន​ក្លិន​​ញើស​​ជូរ​ផង​ដែរ។
ក្រោយ​​ពេល​ឈប់​ពាក់​​​ស្បែក​ជើង រោយ​ម្សៅ​សូដា​ក្នុង​ស្បែក​ជើង​ឃ្លុប​​​​​ទាំង​ពីរ។ ទុក​រយៈ​ពេល​មួយ​យប់​ ព្រឹក​ឡើង​ជូត​សម្អាត​​ក្នុង​ស្បែក​ជើង​ចេញ​ជា​ការ​ស្រេច​ ហើយ​អាច​​ពាក់​បាន​​នឹង​មិន​សូវ​មាន​ក្លិន​ស្អុយ​ដូច​មុន​ទៀត​ទេ។
 

ស្បែក​ជើង​មាន​​ក្លិន​​ស្អុយ​ខ្លាំង​​ សាក​​វិធី​​​ងាយ​ៗ​នេះ​

 
២. អាល់កុល
 

មិន​ត្រឹម​តែ​អាច​បំបាត់​ក្លិន​មិន​ល្អ​​បាន​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​​សម្អាត​បាក់តេរី​ និង​​ភាព​កខ្វក់​ក្នុង​ស្បែក​ជើង​​ផង​ដែរ។
ចាក់​ទឹក​អាល់កុល​បន្តិច​ក្នុង​ស្បែក​ជើង​ឃ្លុប (ចំណាំ៖ មិន​គួរ​ចាក់​​ទឹក​អាល់កុល​នៅ​​ផ្នែក​ខាង​ក្រៅ​នៃ​ស្បែក​ជើង​នោះ​ទេ វា​​អាច​បង្ក​ឲ្យ​ស្បែក​ជើង​ធ្វើ​ពី​ជាតិ​ស្បែក​ប្រតិកម្ម​ខូច​បាន) រួច​ត្រូវ​ប្រាកដ​ថា​ក្នុង​ស្បែក​ជើង​អាច​ត្រូវ​ខ្យល់​បាន ​ទុក​​ដល់​ពេល​ស្ងួត​​​អាច​ប្រើ​ការ​បាន។

 
៣. កញ្ចប់​តែ​ខ្មៅ​

 
តែ​មួយ​កញ្ចប់​តូច​ៗ​ក៏​អាច​​​កម្ចាត់​បាក់តេរី​ក្នុង​ស្បែក​ជើង​បាន​ដែរ ព្រោះ​​កញ្ចប់​តែ​ខ្មៅ​តូច​ៗ​មាន​ជាតិ​ Tannin ម្យ៉ាង​អាច​​សម្អាត​បាក់តេរី​បាន។

 
ដាក់​កញ្ចប់​តែ​ខ្មៅ​ក្នុង​ទឹក​ក្ដៅ​​ពីរ​ទៅ​បី​នាទី។ យក​វា​ចេញ​និង​ទុក​ឲ្យ​ត្រជាក់​រយៈ​ពេល​៥​នាទី​ រួច​យក​ទៅ​ដាក់​ក្នុង​ស្បែក​ជើង​ឃ្លុប​​ទុក​រយៈ​ពេល​១​ម៉ោង ជូត​សម្អាត​ទឹក​តែ​ដែល​ចេញ​ក្នុង​ស្បែក​ជើង​ឲ្យ​ស្អាត​រួច​​ហើយ​អាច​ប្រើ​​ការ​បាន។
 

ស្បែក​ជើង​មាន​​ក្លិន​​ស្អុយ​ខ្លាំង​​ សាក​​វិធី​​​ងាយ​ៗ​នេះ​

 

៤. ម្សៅ​ហុយ​កូន​ក្មេង​
 
ម្សៅ​ហុយ​កូន​ក្មេង​អាច​ប្រើ​ការ​បាន និង​ធ្វើ​ឲ្យ​មាន​ក្លិន​ក្រអូប​ឡើង​វិញ​ផង ប៉ុន្តែ​មិន​ត្រូវ​ប្រើ​ច្រើន​ពេក​ទេ​ព្រោះ​អាច​បង្ក​ឲ្យ​​​ធំ​ក្លិន​លើស​ដើម​ប្រសិន​បើ​ជើង​អ្នក​មាន​ញើស​ច្រើន។ ចាក់​ម្សៅ​តិច​តួច​ក្នុង​ស្បែក​ជើង​មាន​ប្រសិទ្ធភាព​ជាង។
 

៥. ​ទ្រនាប់​​ស្បែក​ជើង

 
ទ្រនាប់​​ស្បែក​ជើង​អាច​កាត់​បន្ថយ​ក្លិន​បាន ដាក់​ទ្រនាប់​ស្បែក​ជើង​ស្ងួត​​មុន​ពេល​ពាក់។ ប្រើ​រួច​បោះ​វា​ចោល​ និង​ប្រើ​ថ្មី​ទៀត​ពេល​ពាក់​ស្បែក​ជើង​ម្ដង​ទៀត។
 

ស្បែក​ជើង​មាន​​ក្លិន​​ស្អុយ​ខ្លាំង​​ សាក​​វិធី​​​ងាយ​ៗ​នេះ​
 

 
ក្រៅពីវិធីខាងលើ ការសម្អាតស្រោមជើងឲ្យបានស្អាត និងឧស្សាហ៍​អនាម័យ លាងជើង​​បាន​ល្អ ក៏ជួយបន្ថយក្លិនស្បែកជើងស្អុយបាន​មួយកម្រិតផងដែរ៕

 
​​ចុចអាន៖ វិធី​​ងាយ​ៗ​កម្ចាត់​ក្លិន​ខោ​អាវ​​ផ្អួរ​ និង​ទូរ​​សំលៀក​បំពាក់​​ក្លិន​មិន​ល្អ

 
ប្រែ​សម្រួល៖ មាន រតនា

ប្រភព៖ wikihow, naturalremedyideas