ពលរដ្ឋខ្មែរយើង ក៏ចង់ទៅរស់នៅលើ ភពព្រះអង្គារដែរ

ពលរដ្ឋខ្មែរយើង ក៏ចង់ទៅរស់នៅលើ ភពព្រះអង្គារដែរ

បន្ទាប់​ពី​ភពផែនដី​យើង ភព​ព្រះអង្គារ គឺ​ជា​គោលដៅ​បន្ទាប់ ដែល​មនុស្ស​អាច​នឹង​ទៅ​រស់នៅ​។ វា​ហាក់ដូចជា​ការ​ស្រមើរ​ស្រមៃ ប៉ុន្តែ អ្នកវិទ្យាសាស្ត្រ​កំពុង​ព្យាយាម​សិក្សា និង​ធ្វើ​វាឲ្យ​ក្លាយជា​ការពិត ពីព្រោះ គេ​មិន​ទាន់​ដឹង​ច្បាស់​ថា ភព​ផែនដី​នេះ នឹង​ត្រូវ​រលាយបាត់​បង់ នៅ​ថ្ងៃ​ណា​នោះ​ទេ បើ​មនុស្ស​យើង​សព្វថ្ងៃ ចេះ​តែ​បំផ្លាញ​វា គ្រប់​វិធី​បែបនេះ​។ ផ្សែង​ពុល ឧស្ម័ន​ផ្ទះ​កញ្ចក់ ជាតិគីមី កំដៅ​ថ្ងៃ សុទ្ធតែ​ជា​គ្រោះមហន្តរាយ ចំពោះ​ភពផែនដី​។​

​យ៉ាងណាមិញ គម្រោងការ​មួយ​នេះ ត្រូវការ​ថវិការ និង​ការលើកទឹកចិត្ត​ច្រើនណាស់ ពី​សំណាក​ប្រជាជន​នៅ​លើ​សកលលោក ដូច្នេះហើយ ទើបបានជា​គេ បង្កើត​កម្មវិធី​បរិច្ចាក​ថវិការ​មួយ ដើម្បី​ទ្រទ្រង់ គាំទ្រ និង​លើកទឹកចិត្ត​ដល់ គម្រោងការ​ទៅ​រស់នៅ លើ​ភព​ព្រះអង្គារ​។​

​មិន​គួរឲ្យ​ជឿ ប្រជាពលរដ្ឋ​កម្ពុជា ក៏​មាន​បំណង​ចង់​ទៅ​រស់នៅ​ទីនោះ​ដែរ ហើយ​ថែមទាំង​ព្រម​បរិច្ចាក​ថវិការ ចូលទៅ​ក្នុង​គម្រោង​នេះ​ផងដែរ​។ នៅក្នុង​តារាងបញ្ជី ប្រទេស​ដែល​ព្រម​បរិច្ចាក​ថវិកា កម្ពុជា ស្ថិត​ក្នុង​លំដាប់​ទី ៧៨ (១១១ ដុល្លារ​) ហើយ​ឈរ​នៅ​ពី​លើ​គេ សហរដ្ឋ​អា​មេ​រិច មាន​អ្នក​បរិច្ចាក​ប្រាក់ រហូត​ទៅ​ដល់ ៣៤១.៨៧៤ ដុល្លារ​។​

​ដូច្នេះ បើ​អ្នក​ចង់​បរិច្ចាក​ថវិការ ដើម្បី​ចង់​ទៅ​រស់នៅ​លើភព​ព្រះអង្គារ អ្នក​អាច​ចូល​ទៅកាន់​គេហទំព័រ www.mars-one.com/donate៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី20  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។