ទូតកូរ៉េប្រចាំកម្ពុជា រៀបចំមហោស្រពភាពយន្ត របស់ខ្លួន លើកទី៩ ដើម្បីរឹតចំណង មិត្តភាព ប្រទេសទាំងពីរ

ភ្នំពេញៈ ស្ថានទូត នៃសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា នឹងរៀបចំប្រារព្ធ មហោស្រពភាពយន្តកូរ៉េលើកទី៩ របស់អ្នក ដឹកនាំរឿង អ៊ីជូនអ៊ីក រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៧-២៩ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅរោងភាពយន្ត Legend Cinema ទួលគោក ដើម្បីឲ្យសាធារណជន បានទស្សនាដោយសេរី ក្នុងគោលបំណងផ្សព្វផ្សាយ ពីខ្សែភាពយន្ត កូរ៉េ ឲ្យកាន់តែទូលំទូលាយ និងរឹតចំណងមិត្តភាពកម្ពុជា-កូរ៉េ ។

តាមរយៈសេចក្តីជូនដំណឹង របស់ស្ថានទូតកូរ៉េប្រចាំកម្ពុជា ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាននៅ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ បានឲ្យដឹងថា  ក្នុងកម្មវិធីបើកមហោស្រពភាពយន្តខាងលើ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៧ វេលាម៉ោង ៧ល្ងាច នៅរោងភាពយន្ត Legend Cinema ទួលគោក ដែលមានការចូលរួម ពីរដ្ឋមន្ត្រី ស្តីទី នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈផងដែរ  ៕

ទូតកូរ៉េប្រចាំកម្ពុជា រៀបចំមហោស្រពភាពយន្ត របស់ខ្លួន លើកទី៩ ដើម្បីរឹតចំណង មិត្តភាព ប្រទេសទាំងពីរ