កម្លាំងអាវុធហត្ថ ខណ្ឌដូនពេញ ចាប់ខ្លួន ក្រុមទំនើង៣នាក់ ដកហូតដាវនិងកាំបិតប៉័ង តោ

ភ្នំពេញ ៖ កម្លាំងអាវុធហត្ថខណ្ឌដូនពេញ បានឃាត់ខ្លួនក្រុមទំនើងចំនួន៣នាក់ ក្រោយ ពីឃើញពួកគេបានកាន់ កាប់និងប្រើប្រាស់ អាវុធខុសច្បាប់ មានដាវនិងកាំបិតប៉័ងតោ នៅវេលាម៉ោង១០និង១៥នាទីយប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតនៅចំណុចផ្លូវលេខ ១៧៨ កែងផ្លូវលេខ៥១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ដោយសង្ស័យពួកគេជាប់ពាក់ ព័ន្ធនិងសកម្មភាពកាច់កម៉ូតូរបស់ប្រជាពល រដ្ឋក្នុងមូលដ្ឋាន ។

មន្ដ្រីអាវុធហត្ថខណ្ឌដូនពេញ បានបញ្ជាក់ ថា ជនសង្ស័យទី១ឈ្មោះជា ហៃ អាយុ៣០ ឆ្នាំ មុខរបរនិងទីលំនៅមិនពិត ប្រាកដជាម្ចាស់ ដាវនិងធ្លាប់ធ្វើសកម្មភាពកាច់កម៉ូតូ ទី២ ឈ្មោះកង វិនណា ហៅវី អាយុ២៦ឆ្នាំ មុខ របរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលេខ ១៥៤ ភូមិ១០ សង្កាត់ផ្សារថ្មីទី៣ និងទី៣ ឈ្មោះសំ ណារិទ្ធ អាយុ២៧ឆ្នាំ មុខរបរនិង ទីលំនៅមិនពិតប្រាកដ ជាម្ចាស់កាំបិតប៉័ង តោ ។

បើតាមមន្ដ្រីអាវុធហត្ថ ក្រោយពីត្រូវ បានឃាត់ខ្លួនរួចមក សមត្ថកិច្ចបានដកហូត ដាវមួយដើមកាំបិតប៉័ងតោមួយដើម សោ កាច់កម៉ូតូមួយ ដែកសម្រាប់ឆ្កឹះសោមួយ ទូរ ស័ព្ទមួយគ្រឿង លុយក្លែងក្លាយ៥០ដុល្លារ និងវត្ថុតាងមួយចំនួនទៀត ។

មន្ដ្រីអាវុធហត្ថបានបញ្ជាក់ថា ខណៈដែល កម្លាំងល្បាតបានជិះម៉ូតូដល់ចំណុចកើតហេតុ នោះ ស្រាប់តែឃើញជនសង្ស័យ ទាំងបីនៅ ចំណុចផ្លូវលេខ១៧៨ ពេលនោះដោយមាន ការសង្ស័យ ក៏ធ្វើការឃាត់ខ្លួនហើយដកហូត វត្ថុតាងជាក់ស្ដែងតែម្ដង ។

បច្ចុប្បន្នជនសង្ស័យទាំងបីនាក់នេះ ត្រូវ បានឃុំខ្លួនជាបណ្ដោះអាសន្ននៅទីបញ្ជាការ ដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ដើម្បីចាត់ការ តាមនីតិវិធីបន្ដទៀត ៕

កម្លាំងអាវុធហត្ថ ខណ្ឌដូនពេញ ចាប់ខ្លួន ក្រុមទំនើង៣នាក់ ដកហូតដាវនិងកាំបិតប៉័ង តោ

កម្លាំងអាវុធហត្ថ ខណ្ឌដូនពេញ ចាប់ខ្លួន ក្រុមទំនើង៣នាក់ ដកហូតដាវនិងកាំបិតប៉័ង តោ