ព្រឹកមិញ​ រញ្ជួយដីកម្លំាង៦,២រីស្ទ័រ ​វាយប្រហារ​ភាគខាងត្បូង​ប្រទេសជប៉ុន

ប្រទេសជប៉ុន ​៖ គ្រោះធម្មជាតិ​រញ្ជួយដីកម្លំាង៦,២ រីស្ទ័រ ក្នុងជម្រៅ១០ ​គីឡូម៉ែត្រ​ បានវាយប្រហារកោះ Bonin ​នៅប្រមាណ​១០០០គីឡូម៉ែត្រ​ ភាគខាងត្បូង​ទីក្រុងតូក្យូ​ប្រទេសជប៉ុន​ នាថ្ងៃសុក្រទី២០វិច្ឆិកានេះ​ ។

យ៉ាងណាក៍ដោយ​មកដល់ម៉ោង៣និង១០នាទី​រសៀលថ្ងៃសុក្រដដែលនេះ ​មិនទាន់មានរបាយការណ៍​ពីការបាត់បង់ជីវិតមនុស្ស​ឬរបួស ​និងទំហំនៃខូចខាត​នៅឡើយទេ ៕

ព័ត៌មានលម្អិត​នឹងមានផ្សាយជូន​នៅលើសារព័ត៌មានកោះសន្តិភាព ៕