មិនចង់ Unfriend តែក៏មិន​ចង់​ឃើញ​អ្វី​ដែល​គេ​បង្ហោះ​មែន​ទេ? អាច​សាក​ល្បង​វិធី​នេះ​បាន !!!

ចំពោះប្រិយមិត្ត ភាគច្រើន ដែល​លេង​បណ្តាញ​សង្គម​ហ្វេស​ប៊ុក ប្រាកដ​ជា​ធ្លាប់ បាន​ស្គាល់ មុខ​ងារ Follow/ Unfollow មួយនេះ ជាក់​ជា​មិន​ខាន ដោយ​វា​មាន​តួនាទី អាច​អោយ លោកអ្នក ផ្អាកការឃើញ នូវការបង្ហោះ របស់នរណាម្នាក់ បានដោយមិនចាំបាច់ ត្រូវធ្វើការ Unfriend/ Block ម្នាក់នោះឡើយ។

មិនចង់ Unfriend តែក៏មិន​ចង់​ឃើញ​អ្វី​ដែល​គេ​បង្ហោះ​មែន​ទេ? អាច​សាក​ល្បង​វិធី​នេះ​បាន !!!

វិធីសាស្រ្តនោះ គឺលោកអ្នក បើកកម្មវិធី ឬវេបសាយហ្វេសប៊ុក នៅលើ កុំព្យូទ័រ ឬក៏ស្មាតហ្វូន (iOS & Android) របស់លោកអ្នក រួចចូលទៅកាន់ គណនី Profile របស់គេ បន្ទាប់មក ចុចលើពាក្យ Follow។ ដោយមានជម្រើសបី ដូចនេះ សូមលោកអ្នក ចុចលើជម្រើសទីមួយ (Unfollow) នឹងរួចជាការស្រេច។

ក៏សូមបញ្ជាក់ថា ធ្វើការ Follow/ Unfollow គេនោះ គឺមិនមាននរណាម្នាក់ ដឹងក្រៅពីយើងឡើយ។ ហើយចំពោះ ពាក្យ Follow/ Unfollow នៅក្នុងអត្ថបទនេះដែរ គឺចង់សំដៅទៅលើ ភាគីទាំងសងខាង គឺ​ជា Friend នឹងគ្នាស្រាប់ហើយ។

មិនចង់ Unfriend តែក៏មិន​ចង់​ឃើញ​អ្វី​ដែល​គេ​បង្ហោះ​មែន​ទេ? អាច​សាក​ល្បង​វិធី​នេះ​បាន !!!

ដូចនេះ សម្រាប់ប្រិយមិត្ត ដែលមានអារម្មណ៍ថា ធុញទ្រាន់ មិនចូលចិត្ត នូវការបង្ហោះ​របស់​នរណា​ម្នាក់​នោះ អាចធ្វើការ Unfollow គេបាន ហើយមិនចាំបាច់ ត្រូវបារម្ភខ្លាចគេដឹងថា អ្នកបាន Unfollow គេ​នោះ​ទេ។

  • ដោយ: Mai
  • 2:53 PM, 20 November
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ