ទិវា​អន្តរជាតិ​រំលឹក​ដល់​ជន​រង​គ្រោះ​ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​​ផ្លូវគោក​​លើក​​ទី​​១០

ខេត្ត​ស្វាយ​រៀង ​៖​ កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​២០​ វិច្ឆិកា ​​២០១៥ ​នេះ នៅ​ក្នុង​ស្រុក​ស្វាយទាប ​ក្រសួង​​សាធារណការ​ និង​ដឹក​ជញ្ជូន​​និង​គណ​:​ក​ម្មា​ធិ​ការ​ជាតិ​សុ​វត្ថ​ភាព​ចរាចរណ៍​ផ្លូវគោក​ បាន​រៀបចំ​​​ទិវា​​អន្តរជាតិ ​ដើម្បី​រំលឹក​ដល់​ជន​រង​គ្រោះ​​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវ​គោក​លើក​ទី​១០​ ​ក្រោម​អធិបតីភាព​លោក​ជំទាវមឹន មាណវី រដ្ឋលេខាធិការ​​ និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់លោក​​រដ្ឋមន្ត្រីក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណ​:​ក​ម្មា​ធិ​ការ​ជាតិ​សុ​វត្ថិ​​ភាព​​ចរាចរណ៍​ផ្លូវគោក ។

​លោកសំ ប៉ុណ្ណា​រិ​ន អភិបាលរង​ខេត្ត​ព្រះសង្ឃ​​ជា​ច្រើន​អង្គ ​ព្រមទាំង​មានការ​អញ្ជើញ​ពី​មន្ត្រី​ថ្នាក់ដឹកនាំ​ស្ថាប័ន​នានា​ ទូ​ទាំង​ខេត្ត​រួម​ទាំង​ថ្នាក់ដឹកនាំ​​សមាជិក ​សមាជិកា​​ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តស្វាយរៀង​ សមាគម​សុ​វត្ថិភាព ​ដឹក​ជញ្ជូន​អ្នកដំណើរ​ខេត្តស្វាយរៀង ​ព្រមទាំង​គ្រួសារ​ជន​រង​គ្រោះ ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ កាលពី​ថ្ងៃ​ទី​១៩​ ឧសភា​ ​២០១៥ ​និង​ប្រជាពលរដ្ឋ​ចូលរួម​ប្រមាណ​ជាង​៥០០​អង្គ​/នាក់​ ប្រកបដោយ​អត្ថន័យ​ ។

ពិធី​នេះ ធ្វើ​ឡើង​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ ​ស្ថិត​ក្នុងភូមិ​ក្បាលថ្នល់​ ឃុំ​កណ្ដៀង​រាយ​ ស្រុក​ស្វាយ​ទាប ​ខេត្តស្វាយរៀង
ក្នុង​​នោះ​ ក៏​មាន​និមន្ត​ព្រះសង្ឃ​បង្សុកូល​រាប់​បា​ត្រ ​ព្រមទាំង​ចែក​មួក​ការពារ​សុ​វត្ថិភាព​ដល់​អ្នកចូលរួម​ចំនួន​៣៥០​មួក​ផង​ដែរ​ ។