អាវុធហត្ថ​ខេត្តស្ទឹងត្រែង ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​គ្រឿងញៀន​

ស្ទឹងត្រែង: កាលពី វេលា​ម៉ោង ១៩​និង​១៥​នាទី ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៥ កម្លាំង​អាវុធហត្ថ​ខេត្តបានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពីរ​បទ​ជួញដូរ និង ចែកចាយ​ថ្នាំញៀនត្រង់ចំណុច​មុខ វត្ត​សៀម​ប៉ាង ស្ថិតក្នុង​ភូមិ​សៀម​ប៉ាង ឃុំ​សេកុង ស្រុក​សៀមប៉ាង ខេត្តស្ទឹងត្រែង​។​

​បើតាម​មន្ត្រី​អាវុធហត្ថ​ខេត្ត​បានអោយដឹងថា ការចុះ​បង្ក្រាប​ករណី​ខាងលើ​ធ្វើឡើងដោយ​ប្រើ​វិធាន​ញុះញង់​អោយមាន​ការលក់ និង មានការ​ទិញ ដោយមានការស៊ើបអង្កេត​នូវ​សារធាតុ​ញៀន ជាច្រើន​ថ្ងៃ​ទើប​អាច​កំណត់​មុខសញ្ញាបាន បន្ទាប់មក​ក៍​សម្រេច​ធ្វើការ​ឃាត់ខ្លួន​នៅពេលដែល​ជនសង្ស័យ​កំពុងតែធ្វើ​សកម្ម​ភាព​តែម្តង ។​

​ជុំវិញ​ការចុះ​បង្ក្រាប​ករណី​ខាងលើនេះ​គឺមាន​ការចូលរួម​ត្រួតពិនិត្យ​មើល​នូវ​សារជាតិញៀន ពី​សំណាក់​លោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត ផងដែរ​។​

​ប្រភព​ដដែល​បាន​បន្តថា ជនសង្ស័យ​ឈ្មោះ ផេង សា​ម៉ៃ ហៅ ង៉ក  អាយុ​២០​ឆ្នាំមុខរបរ កសិករ រស់នៅ ភូមិ សា​ម៉ ឃុំ សេកុង ស្រុក​សៀម​ប៉ាង ខេត្ត ស្ទឹងត្រែង ព្រមទាំងដកហូត​បាន​វត្ថុតាង​រួមមាន ថ្នាំញៀន​ប្រភេទ​គ្រាប់ ពណ៌​ក្រហម (​យ៉ាម៉ា​)ចំនួន​២​កញ្ចប់ ដែលមាន​ចំនួន ៤០៤ គ្រាប់​។​

​ជនសង្ស័យ​ខាងលើ​ត្រូវបាន​អាវុធហត្ថ​នាំខ្លួន​យកមក​កាន់​ទីបញ្ជាការ​ដ្ឋា​នកងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​ដើម្បី​ធ្វើការ​សាកសួរ​និង​ចាត់ការ​តាម​នីតិវិធី​៕​

អាវុធហត្ថ​ខេត្តស្ទឹងត្រែង ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​គ្រឿងញៀន​