ករណី​ចាក់​សម្លាប់​អ្នកគ្រូ​បង្រៀន សាលា​ប៊ែ​ល​ធី​២៨​កាំបិត សមត្ថកិច្ច​ចាប់ខ្លួន​ជនដៃដល់​បាន​ហើយ​

កណ្តាល: កម្លាំង​នគរបាល​និង​កម្លាំង​អាវុធហត្ថ ខេត្ត បាន​ស្រាវជ្រាវ​និង​ចាប់​ជនសង្ស័យ​ចាក់សម្លាប់​អ្នកគ្រូ​សាលា​ប៊ែ​ល​ធី​អន្តរជាតិ​ក្រុង​តាខ្មៅ​បន្ទាប់ពី​ប្រជាពលរដ្ឋ​ទៅ​ចំការ ក៏​ប្រទះឃើញ​សាកសព កាលពី​ព្រឹក​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៥ ហើយ​នៅវេលា​១២​ថ្ងៃដដែល​សមត្ថកិច្ច បាន​ឈានដល់​ឃាត់​ខ្លួន ជនសង្ស័យ​ម្នាក់ ជា​គ្រូបង្រៀន នៅក្នុង​សាលា​ប៊ែ​ល​ធី​អន្តរជាតិ ប្រចាំ​ក្រុង​តាខ្មៅ​ដូចគ្នា ហើយ​បានធ្វើការ​សន្និដ្ឋាន ជំហានដំបូង​ថា អាចជា​រឿង​ស្នេហា ច្រើនជាង​ករណី​ប្លន់​។​

​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មានឈ្មោះ រុំ សុង​ហេង ភេទ​ប្រុស អាយុ២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​លេខ​១ ឃុំ​ប្រាសាទ ស្រុក​ស្អាង ជា​គ្រូបង្រៀន នៅ​សាលាប៊ែ​ល​ធី​ដូចគ្នា​។​នារី​រងគ្រោះ ឈ្មោះ​ផែន សុភា​វី អាយុ​២៣​ឆ្នាំ​មុខរបរ ជាគ្រូបង្រៀន​ភាសា​អង់គ្លេស​នៅ​សាលា​ប៊ែ​ល​ធីតា​ខ្មៅ មាន​ទីលំនៅ​ភូមិ​សំប៉ាន​លើ ឃុំព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្ដាល​។​ក្រោយ​ធ្វើ​កោសល្យវិច័យ​លើ​សាកសពសមត្ថកិច្ច​ជំនាញ​បាន​រកឃើញ​ស្នាម​មុត​កាំបិត​២៨​កន្លែង ។​

​តាម​ការពិនិត្យ​សាកសព និង សួរនាំ​ក្រុមគ្រួសា និង​ម្ចាស់​ផ្ទះជួល របស់​ជនរងគ្រោះឃើញថា ជនរងគ្រោះ បាន​បាត់​ខ្លួន​តាំងពី​រសៀល​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ២០១៥​មកម្ល៉េះ ពុំ​ឃើញ​ចូល​សំរាក នៅផ្ទះ​ទេ​។​

​ក្រោយពី​ធ្វើការ​ស្រាវជ្រាវ របស់​កម្លាំង​អាវុធហត្ថ និង​នគរបាល នៅ​ចំណុច​ផ្ទះជួលរបស់​ជនរងគ្រោះ សម្ថ​កិច្ច​បាន ធ្វើការ​ឃាត់ ខ្លួន​ជនសង្ស័យ​ខាងលើ យកទៅធ្វើកា​សាកសួរ ហើយ​ករណីនេះ​សមត្ថកិច្ច អាចធ្វើ​ការសន្និដ្ឋាន​បាន​ថា ជាករណី​ឃាតកម្ម​គិតទុក​ជាមុន ព្រោះ​ជនសង្ស័យ​ដែល​ពាក់ព័ន្ធ​ជា​គ្រូ​បង្រៀន​សាលា​ប៊ែ​ល​ធី​ដូចគ្នា ហើយ​ជន សង្ស័យ​នេះ មាន​ស្នាម​ដាច់​មុត នៅ​ប្រអប់ដៃ​ខាងស្តាំ និងសម្លៀកបំពាក់​មាន​ជាប់​ឈាម ត្រូវបាន​នគរបាល​យ​ក​ទៅ រក្សាទុក​ពិនិត្យ និង​វិភាគបន្ត​។​

​សូមបញ្ជាក់ថា នៅ​មុនពេល​មានការ​ភ្ញាក់ផ្អើល​កើតឡើង គឺ​នៅ​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ២០១៥ វេលា​ម៉ោង​៦​និង​៨​នាទី​ព្រឹក ប្រជាពលរដ្ឋ​ទៅ​ចំការ ក៏​ប្រទះ​ឃើញ​សាកសព ហើយ​រាយការណ៍​ឲ្យ​សមត្ថកិច្ច ក៏បាន​ចុះមក​ពិនិត្យ​លើ​ខ្លួន​សាកសព​មាន​ស្នាម​មុតជាច្រើន​កន្លែង​។​

​ក្រោយពី​ពិនិត្យ​រួច សមត្ថកិច្ច​អះអាងថា ករណី​ឃាត​កម្មនេះ​កើតឡើង​អំឡុង​ម៉ោង​៨ដល់​ម៉ោង​១១ ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៥ រួច​បានប្រគល់​សព​ឲ្យ​ក្រុមគ្រួសារយកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕