តា​វ័យ៦៨​ឆ្នាំ​ជិះ​ម៉ូតូ​បត់​ឆ្វេង​មិន​ប្រ​យ័​ត្នបុក​គ្នា​​​របួសធ្ងន់​ទាំង​សងខាង​នៅ​ក្រុ​ងស្វាយ​រៀង

ខេត្តស្វាយរៀង​ ៖​ លោកតា​វ័យ​៦៨​ឆ្នាំ​ម្នាក់​ជិះ​ម៉ូតូ​បត់​ឆ្វេង​មិន​បាន​ប្រុង​ប្រ​យ​ត្ន័​បាន​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ទៀត​ពេញទំហឹងបណ្តាល​ឲ្យ​ដួល​បោក​ក្បាល​ទៅ​លើ​ថ្នល់​របួស​ធ្ងន់ បាក់ជើង​ខាងស្តាំ​ រីឯ​ភាគី​ម្ខាង​ទៀត​បាក់ដៃ​ឆ្វេង​រហែក​សាច់ដុំ​គួរ​ឲ្យ​ញាក់សាច់​។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បានកើតឡើង​កាលពីរ​វេលា​ម៉ោង​១​​រសៀល​​ ថ្ងៃ​ទី​២០​ វិច្ឆិកា ​២០១៥​ នៅ​លើ​កំណាត់​ផ្លូវ​លេខ​២០៤ ​ស្ថិត​នៅ​ភូមិ​មេភ្លើង​ សង្កាត់​ស្វាយ​រៀង​ ក្រុង​ស្វាយ​រៀង​។

បើ​តាម​អ្នក​បានឃើញ​ហេតុ​ការ​ណ៍ផ្ទាល់​ភ្នែក​បាន​ឲ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ​គេ​ឃើញ​ជន​រង​គ្រោះ​ឈ្មោះ​ទូច ​ផុ​ន ​ភេទ​ប្រុស​ អាយុ​៦៨​ឆ្នាំ ​នៅ​ភូមិ​ឃោ​សាង​ សង្កាត់​ស្វាយ​តឿ ក្រុង​ស្វាយ​រៀង​ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​ ព​ណ័​ខ្មៅ ​ពាក់​ស្លាក​លេខ​ភ្នំពេញ​១R៧៩០០បើក​ពី​ទិស​ខាងត្បូង​ទៅ​ជើង​ លុះដល់​ចំណុច​កើតហេតុ​ខាងលើ​ក៏​បត់​ឆ្វេង ខណៈ​ពេល​នោះ​​ស្រាប់​តែ​មាន​បុរស​ម្នាក់​ឈ្មោះ​យូ អាយុ​៣២​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ចិ​ន្ត្រី​ឃុំ​ចិ​ន្ត្រី ​ស្រុក​រមាស​ហែក ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ​ព​ណ៍​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​BR០៩២៨ បញ្ច្រាសទិ​ស​គ្នា​ពី​ជើង​មក​ត្បូង​ក៏​បុក​គ្នា​ពេញទំហឹង​ដួល​បោក​ទៅ​លើ​ថ្នល់​បណ្តាល​ឲ្យ​តា​វ័យ​៦៨​ឆ្នាំ​ រង​របួស​បាក់ជើង​ខាងស្តាំ​ និង​រលាត់​ដងខ្លួន​ធ្ងន់ធ្ងរ​ រីឯ​បុរស​ម្នាក់​ទៀត​រង​របួស​បាក់ដៃ​ខាងស្តាំ​ត្រូវ​គេ​​ដឹក​តាម​ម៉ូតូ​យក​ទៅ​មន្ទីរពេទ្យ​ខេត្ត​ដើម្បី​សង្គ្រោះ​។

មូលហេតុ​នៃ​គ្រោះ​ថ្នាក់​នេះ​ដោយ​សារ​បត់​ឆ្វេង​ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ ន័​រីឯ​ម៉ូតូ​ត្រូវ​ក្រុម​គ្រួសារ​យក​ទៅ​ផ្ទះ​រៀងខ្លួន​ មិន​រំខាន​សមត្ថកិច្ច​ឡើយ​៕