សង្កាត់​កោះដាច់​បើក​ការដ្ឋាន​ស្ថាបនា និង​ជួល​ជុល​ផ្លូវ​២​ខ្សែ​ជា​គម្រោង​អភិវឌ្ឍ​ខណ្ឌ​ និង​សង្កាត់​ឆ្នាំ​២០១៥

រាជធានី​ភ្នំពេញ ​៖ ​អាជ្ញាធរ​សង្កាត់​កោះដាច់ កាលពី​ព្រឹក​ថ្ងៃ​ទី​២០ ​​វិ​ច្ឆិកា បាន​បើក​ការដ្ឋាន​ស្ថាបនា និង​ជួសជុល​ផ្លូវ​ក្រាល​បេ​តុង​ចំនួន​២​ខ្សែ​ដែល​ជាគម្រោង​អភិវឌ្ឍ​ខណ្ឌ​ និង​គម្រោង​អភិវឌ្ឍន៍​សង្កាត់​ឆ្នាំ​២០១៥​។

ពិធី​នេះ​បាន​រៀបចំ​ឡើង ក្រោម​អធិបតីភាព​លោក​ឃ្លាំង ហួត អភិបាល​ខណ្ឌ ព្រមទាំង​មានការ​ចូលរួម​ពី​មន្ត្រីរាជការ​ និង​ប្រជាពលរដ្ឋប្រមាណ​ជិត​១.០០០​នាក់​។

ក្នុង​ឱកាស​នោះ​លោក​ប៉ាត់ ហ៊ែ​ល​ ចៅសង្កាត់​កោះដាច់​បាន​មាន​ប្រសាសន៍​ឱ្យដឹង​ថា ផ្លូវ​ដែល​ត្រូវ​បើក​ការដ្ឋាន​ស្ថាបនា​នៅ​ពេល​នេះ​មាន​២​ខ្សែ ​មួយ​ខ្សែ​ប្រវែង​១.០៩៦​ម៉ែត្រ មាន​ទទឹង​៥​ម៉ែ​ត្រ ​ស្ថិត​នៅ​ភូមិ​ចុង​កោះ ប្រើប្រាស់​ថវិកា​អភិវឌ្ឍ​ខណ្ឌ​ឆ្នាំ​២០១៥​ និង​មួយ​ខ្សែ​ទៀត​ជួសជុល​ផ្លូវ​បេ​តុង​ប្រវែង ១៨៧,២០​ម៉ែត្រ គុណ​៥​ម៉ែត្រ ស្ថិត​នៅ​ភូមិ​ក្បាលកោះ​។

លោក​ចៅសង្កាត់​បានឱ្យដឹង​ទៀត​ថា សង្កាត់​កោះដាច់​ជា​សង្កាត់​ដែល​ទាក់ទាញ​បំផុត​ចំពោះ​ការ​វិនិយោគ​ ព្រោះ​យើង​មាន​ឆ្នេរ​ខ្សាច់​នៅ​ក្បាលកោះ​ដែល​ជារមណី​យ​ដ្ឋា​ន​ទេសចរណ៍ធម្មជាតិ ដែល​បាន​បន្សល់​ទុក​ពី​ជំនាន់​មុន ​និង​មាន​សិប្បកម្ម​តម្បាញ​សូត្រ​អំបោះ​ដែល​បាន​ទាក់ទាញភ្ងៀ​វ​ទេ​ចរ​​ជាតិ​ និង​អន្តរជាតិ​មក​ទស្សនា​ជា​ប្រចាំ​៕

ព័ត៌​មាន​លម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព​