តារា​ថៃ​ល្បី​ៗ​៦រូប ដែល​ធ្លាប់​សម្ដែង​ក្នុង​ភាពយន្ត​ចិន


តារា​ថៃ​ល្បី​ៗ​៦រូប ដែល​ធ្លាប់​សម្ដែង​ក្នុង​ភាពយន្ត​ចិន

តាម​រយៈ​​ភាពយន្ត​ល្បី​ៗ​របស់​ខ្លួន តារា​សម្ដែង​ថៃ​ជា​ច្រើន បាន​ទទួល​ការ​ចាប់​អារម្មណ៍​ពី​អ្នក​គាំទ្រ​​ទាំង​នៅ​ក្នុង​ប្រទេស​និង​នៅ​ប្រទេស​ផ្សេង​ៗ​នៅ​តំបន់​អាស៊ី ហើយ​តារា​មួយ​ចំនួន​មាន​ឱកាស​ថត​ខ្សែ​ភាពយន្ត​នៅ​ក្រៅ​ប្រទេស​​ទៀត​ផង។ ក្នុង​នោះ​មាន​តារា​ល្បី​ៗ​ចំនួន ៦រូប ដែល​បាន​លេច​មុខ​ក្នុង​ខ្សែ​ភាពយន្ត​ខ្នាត​ធំ​ និង​ភាពយន្ត​ភាគ​នៅ​ប្រទេស​ចិន។

១. Pong Nawat Kulrattanarak

 

តារា​សម្ដែង Pong Nawat Kulrattanarak បាន​សម្ដែង​រឿង “Love Jewelry” ជាមួយ​តារា​សម្ដែង​ស្រី​ចិន Yi Xiao កាល​ពី​ឆ្នាំ​២០១៤។

 

តារា​ថៃ​ល្បី​ៗ​៦រូប ដែល​ធ្លាប់​សម្ដែង​ក្នុង​ភាពយន្ត​ចិន

 

២. Mario Muarer

 

ក្រោយ​ទទួល​បាន​កេរ្តិ៍ឈ្មោះ​ល្បី​ក្នុង​រឿង “Crazy Little Thing Called Love” Mario Muarer បាន​ចូល​សម្ដែង​ជា​តួឯក​ក្នុង​រឿង “Love On That Day” កាល​ពី​ឆ្នាំ​២០១២។

 

តារា​ថៃ​ល្បី​ៗ​៦រូប ដែល​ធ្លាប់​សម្ដែង​ក្នុង​ភាពយន្ត​ចិន

 

តារា​ថៃ​ល្បី​ៗ​៦រូប ដែល​ធ្លាប់​សម្ដែង​ក្នុង​ភាពយន្ត​ចិន

 

៣. Suppanad Jittaleela

 

តួ​ឯក​រឿង “Yes or No” Suppanad Jittaleela បាន​សម្ដែង​ក្នុង​ខ្សែ​ភាពយន្ត​ចិន​ រឿង “We Are Young” ដែល​មាន​តារា​កូរ៉េ Kim Woobin ជា​តួ​ឯក​ប្រុស។

 

តារា​ថៃ​ល្បី​ៗ​៦រូប ដែល​ធ្លាប់​សម្ដែង​ក្នុង​ភាពយន្ត​ចិន

 

តារា​ថៃ​ល្បី​ៗ​៦រូប ដែល​ធ្លាប់​សម្ដែង​ក្នុង​ភាពយន្ត​ចិន

 

៤. Nong Poy

 

កំពូល​តារា​កែ​ភេទ​ថៃ Poy Treechada Petcharat បាន​សម្ដែង​ក្នុង​ខ្សែ​ភាពយន្ត​បែប​បាញ់​ប្រហារ​របស់​ចិន​និង​ហុងកុង ដល់​ទៅ​៣​រឿង ដូច​ជា “The White Storm” , “Love Call” និង​ថ្មីៗ​នេះ​គឺ​រឿង “From Vegas to Macau 2”។ តារា​ចិន​ល្បី​ៗ​ដែល​ធ្លាប់​សម្ដែង​ជាមួយ​ Poy មាន​ដូច​ជា Louis Koo , Nick Cheung, និង Chow Yun Fat ជា​ដើម។

 

តារា​ថៃ​ល្បី​ៗ​៦រូប ដែល​ធ្លាប់​សម្ដែង​ក្នុង​ភាពយន្ត​ចិន

 

តារា​ថៃ​ល្បី​ៗ​៦រូប ដែល​ធ្លាប់​សម្ដែង​ក្នុង​ភាពយន្ត​ចិន តារា​ថៃ​ល្បី​ៗ​៦រូប ដែល​ធ្លាប់​សម្ដែង​ក្នុង​ភាពយន្ត​ចិន

 

៥. Mike D’Angelo

 

តួ​ឯក​រឿង “Full House” របស់​ថៃ Mike D’Angelo ធ្លាប់​សម្ដែង​ភាពយន្ត​ភាគ​បុរាណ​ចិន​ជា​ច្រើន​រឿង​ដូច​ជា​ “Wu Xin The Monster Killer” ដែល​បាន​ចាក់​បញ្ចាំង​កាល​ពី​ខែ​កក្កដា និង​រឿង “Drunken Fox”។ មិន​តែ​ប៉ុណ្ណោះ​តារា​កូន​មួយ​រូប​នេះ ធ្លាប់​បាន​សម្ដែង​ជា​តួ​ប៉ាជេ ក្នុង​ភាពយន្ត​ស៊ុនអ៊ូ​ខុង​មួយ​ទៀត​ផង។

 

តារា​ថៃ​ល្បី​ៗ​៦រូប ដែល​ធ្លាប់​សម្ដែង​ក្នុង​ភាពយន្ត​ចិន

 

តារា​ថៃ​ល្បី​ៗ​៦រូប ដែល​ធ្លាប់​សម្ដែង​ក្នុង​ភាពយន្ត​ចិន

 

តារា​ថៃ​ល្បី​ៗ​៦រូប ដែល​ធ្លាប់​សម្ដែង​ក្នុង​ភាពយន្ត​ចិន

 

៦. Min Peechaya

 

ប៉ុន្មាន​ខែ​មុន​នេះ តារា​សម្ដែង Min Peechaya Wattanamontree បាន​ចេញ​ថត​ភាពយន្ត​ចិន​មួយ​មាន​ចំណង​ជើង​ថា “The Nursery Room” ជាមួយ​តួ​ឯក​ប្រុស​ជា​តារា​សម្ដែង​ចិន Zhu Yi Long។

 

តារា​ថៃ​ល្បី​ៗ​៦រូប ដែល​ធ្លាប់​សម្ដែង​ក្នុង​ភាពយន្ត​ចិន

 

តារា​ថៃ​ល្បី​ៗ​៦រូប ដែល​ធ្លាប់​សម្ដែង​ក្នុង​ភាពយន្ត​ចិន

 

តារា​ថៃ​ល្បី​ៗ​៦រូប ដែល​ធ្លាប់​សម្ដែង​ក្នុង​ភាពយន្ត​ចិន

 

 

ចុចអាន៖តារា​សម្ដែង​ស្រី​ថៃ៦ដួង ដែល​​បាន​ស្វាមី​ជា​​សេដ្ឋី​​ស្ដុកស្ដម្ភ

ចុចអាន៖តារា​សម្ដែង​ស្រី​ថៃ​ ១០ រូប​ដែល​ស៊ី​ថ្លៃ​ខ្ពស់​បំផុត​សម្រាប់​រឿង​មួយ​ភាគ

 

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖ .sudsapda