រដ្ឋមន្ត្រី​​​ក្រសួងពាណិជ្ជកម្ម​ សរសើរ​សំឡេង​តារា​ចម្រៀង មករា រដ្ឋ

រដ្ឋមន្ត្រី​​​ក្រសួងពាណិជ្ជកម្ម​ សរសើរ​សំឡេង​តារា​ចម្រៀង មករា រដ្ឋ

តារា​ចម្រៀង លោក មករា រដ្ឋ ត្រូវ​បាន​​ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​​​ក្រសួងពាណិជ្ជកម្ម សរសើរ​ថា មាន​ទឹកដម​សំឡេង​​ពីរោះ​ល្អ។

 

 

រដ្ឋមន្ត្រី​​​ក្រសួងពាណិជ្ជកម្ម​ សរសើរ​សំឡេង​តារា​ចម្រៀង មករា រដ្ឋ

 

​ថ្លែង​នៅ​ចំពោះ​មុខ  លោក មករា រដ្ឋ កាល​ពី​ពេល​ថ្មីៗ​​​នេះ ឯកឧត្ដម ស៊ុន ចាន់ថុល បាន​លើក​ឡើង​​​​ថា ” ប្អូន​មាន​សំឡេង​ល្អ​​ណាស់ រាល់​ថ្ងៃ​ច្រៀង​នៅ​ផលិតកម្ម​ណា? ប្រឹង​ថែម​ទៀត​ដឹង​ថា ល្បី​ហើយ” ។ ជា​មួយ​គ្នា​នោះ  រដ្ឋមន្ត្រី​​​ក្រសួងពាណិជ្ជកម្ម បាន​ស្នើ​ទៅ​​បណ្ដា​ផលិតកម្ម​ចម្រៀង ឲ្យ​ងាក​ចាប់​អារម្មណ៍​មក​លើ តារា​ចម្រៀង​រូប​នេះ​ផង។ ឯកឧត្ដម​លើក​ឡើង​ថា ប្រសិន​បើ​ជ្រើសរើស​ចូល​ច្រៀង​គឺ​មិន​ខុស​ទេ ព្រោះ​មាន​សំឡេង​ល្អ​ខ្លាំង។

 

 

មូលហេតុ​ដែល​នាំ​ឲ្យ  ឯកឧត្ដម ស៊ុន ចាន់ថុល សរសើរ​តារា​ចម្រៀង លោក មករា រដ្ឋ ក៏​ព្រោះ​តែ​​តារា​ចម្រៀង​រូប​នេះ បាន​ចូល​រួម​ច្រៀង​ក្នុង​ការ​ប្រគំតន្ត្រី “ពេលវេលា​ដែល​ត្រូវ​តប​ស្នង” ដើម្បី​ស្វែង​រក​ប្រាក់​ជួយ​ដល់​គ្រួសារ​អធិរាជ​សំឡេង​មាស ស៊ីន ស៊ី​សាមុត ក៏​ដូច​ជា​សមាគម​សិល្បករ​ខ្មែរ មន្ទីរ​ពេទ្យ​គន្ធបុប្ផា និង​មន្ទីរ​ពេទ្យ​ព្រះអង្គឌួង ដែល​បាន​ធ្វើ​កាល​ពី​ថ្ងៃ​ទី១៤ ខែ វិច្ឆិកា ឆ្នាំ ២០១៥កន្លង​ទៅជា​មួយ​តារា​ចម្រៀង​ជា​ច្រើន​ទៀត។ ដោយ​កម្មវិធី​សប្បុរសធម៌​នេះ ​​ឯកឧត្ដម​រដ្ឋមន្ត្រី បាន​អញ្ជើញ​​នៅ​ទស្សនា រហូត​ដល់​ចប់​កម្មវិធី។

 

 

រដ្ឋមន្ត្រី​​​ក្រសួងពាណិជ្ជកម្ម​ សរសើរ​សំឡេង​តារា​ចម្រៀង មករា រដ្ឋ

 

កាល​ពី​រាត្រី​​នោះ លោក មករា រដ្ឋ បាន​​ច្រៀង​ចម្រៀង​ចំនួន៣បទ សុទ្ធតែ​ជា​​បទ​របស់​អធិរាជ​សំឡេង​មាស ស៊ីន ស៊ី​សាមុត និង​រាជិនី​សំឡេង​មាស រស សេរីសុទ្ធា មាន​ចំណង​ជើង​ថា ” ក្លិន​ខ្លួន​ចិន្ដា” “ចាំ​ដល់​ថ្ងៃលិច” និង​បទ “ស្រី​តូច​ច្រឡឹង” ច្រៀង​ឆ្លើយ​ឆ្លង​ជា​មួយ អ្នកនាង ម៉េង កែវ​ពេជ្ជតា ។

 

លោក មករា រដ្ឋ ថ្លែង​ថា លោក​ពិត​ជា​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​នៅ​ពេល​ដែល​បាន​​លឺ​ផ្ទាល់​ត្រចៀក ពី​ការ​សរសើរ​ របស់​ឯកឧត្ដម ស៊ុន ចាន់ថុល  ត្បិត​អី​កន្លង​មក​លោក​​មិន​ធ្លាប់​ត្រូវ​​បាន​ថ្នាក់​ដឹក​នាំ ​ក៏​ដូច​ជា​មន្ត្រី​ក្នុង​ជួ​រដ្ឋាភិបាល​​សរសើរ​ផ្ទាល់​មាត់​បែប​នេះ​ឡើយ។

 

 

មករា រដ្ឋ បាន​​ចូល​សិល្បៈ​កាល​ពី​ឆ្នាំ ២០០១ ជា​មួយ​ផលិតកម្ម MSL ដែល​ដំបូង​ឡើយ​ លោក​គ្រាន់​តែ​ជា​តារា​ចម្រៀង​នៅ តាម​ភោជនីយដ្ឋាន​តែ​ប៉ុណ្ណោះ។ តារា​ចម្រៀង​​រូប​នេះ ធ្លាប់​ថត​ឲ្យ​ផលិតកម្ម​​​​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ជា​ច្រើន  ដោយ​បទ​ចម្រៀង​របស់​លោក​ច្រៀង​​ភាគ​ច្រើន​ជា​បទ​របស់​អធិរាជ​សំឡេង​មាស ស៊ីន ស៊ី​សាមុត៕

 

 

អត្ថបទ៖ ខុត សីហា