ប្រវត្តិ​ខ្លះ​ៗ​​និង​​ដំណើរ​ចូល​សិល្បៈ​របស់​​តារា​ល្បី​​កូរ៉េ​​៨​រូប

ប្រវត្តិ​ខ្លះ​ៗ​​និង​​ដំណើរ​ចូល​សិល្បៈ​របស់​​តារា​ល្បី​​កូរ៉េ​​៨​រូប

ប្រិយមិត្ត​ទាំង​អស់​គ្នា​ប្រាកដ​ជា​ស្គាល់​តារា​កូរ៉េ​ជា​ច្រើន​តាម​រយៈ​វីដេអូ​ចម្រៀង​​និង​រឿង​ដែល​ពួក​គេ​សម្ដែង។ មាន​អ្នក​​ខ្លះ​ក៏​ជា​តារា​នៅ​ក្នុង​ចិត្ត​ ដែល​អ្នក​ស្រលាញ់​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ដែរ។​ ដូចនេះ​អ្នក​ក៏​ចង់​ដឹង​ពី​ប្រវត្តិ​ខ្លះ​ពេក​តារា​ទាំង​នោះ​ចូល​ក្នុង​​សិល្បៈ។ ខាង​ក្រោម​នឹង​ប្រាប់​ពី​តារា​ប្រុស​ស្រី​៨​រូប៖

 

១. T.O.P

 

ប្រវត្តិ​ខ្លះ​ៗ​​និង​​ដំណើរ​ចូល​សិល្បៈ​របស់​​តារា​ល្បី​​កូរ៉េ​​៨​រូប

 

តារា​សំឡេង​ធំ​រូប​នេះ​ដំបូង​មាន​ឈ្មោះ​ថា Tempo ។ T.O.P  បាន​ប្រឡង​ចូល​ផលិតកម្ម​ YG ប៉ុន្តែ​ត្រូវ​នាយក​ប្រតិបត្តិ​​ផលិតកម្ម​លោក Yang Hyun Suk បដិសេធ​ ដោយ​សារ​គេ​មាន​រូបរាង​ធាត់​ពេក​មិន​សម​​​ជា​តារា​។ ៦​ខែ​កន្លង​ផុត​ទៅ​​ តារា​ដែល​មាន​ឈ្មោះ​ពិត​ Choi Seung-hyun បាន​មក​ប្រឡង​ម្ដង​ទៀត​បន្ទាប់​ពី​សម្រក់​​បាន​ជិត​២០​គីឡូ។ ចុង​ក្រោយ​ Choiក៏​បាន​ចុះ​កុងត្រា​ជាមួយ YG​និង​ចូលរួម​ក្នុង​ក្រុម BIGBANG ។ ឈ្មោះ​ T.O.Pគឺ តារា​ច្រៀង Se7en ​ជា​អ្នក​ដាក់​ឲ្យ។

 

២. តារា​សម្ដែង So Ji Sub

 

ប្រវត្តិ​ខ្លះ​ៗ​​និង​​ដំណើរ​ចូល​សិល្បៈ​របស់​​តារា​ល្បី​​កូរ៉េ​​៨​រូប

 

តារា​ក្នុង​រឿង “Oh My Venus” ធ្លាប់​ជា​ក្មេង​ប្រុស​ពូកែ​​អៀន​ច្រើន ប៉ុន្តែ​​លោក​​​បាន​ចូល​​ប្រឡង​ធ្វើ​តារា​ម៉ូដែល​​ដោយ​សារ​ចង់​ទៅ​ក្បែរ​តារា​ hip hop លោក Kim Sung Jae។ បន្ទាប់​ពី​ត្រូវ​បាន​គេ​ជ្រើសរើស​​​ថត​ម៉ូដែល​សម្រាប់​​ម៉ាក​ខោ​ខៅប៊ូយ​ STORM តារា​វ័យ ៣៨ឆ្នាំ​រូប​នេះ​បាន​ចេញ​សម្ដែង​​​ដំបូង​ក្នុង​ឆ្នាំ ១៩៩៦ក្នុង​រឿង “Three Guys and Three Girls” របស់​ទូរទស្សន៍​ MBC ។

 

៣. តារា​សម្ដែងGo Kyung Pyo

 

ប្រវត្តិ​ខ្លះ​ៗ​​និង​​ដំណើរ​ចូល​សិល្បៈ​របស់​​តារា​ល្បី​​កូរ៉េ​​៨​រូប

 

​​​​​​​​​ Go Kyung Pyo សម្ដែង​ដំបូង​ក្នុង​រឿង​ “Jungle Fish 2″ ដោយ​ដើរ​តួ​ឈ្មោះ  Bong Il Tae។ លោក​​​ត្រូវ​​គេ​ចាប់​ផ្ដើម​ទទួល​ស្គាល់​ច្រើន​​បន្ទាប់​ក្លាយ​ជា​សមាជិក​ក្នុង​កម្មវិធី “Saturday Night Live Korea “​ ៣​រដូវ​កាល​ដំបូង។​

 

៤. Park Bo Gum

 

ប្រវត្តិ​ខ្លះ​ៗ​​និង​​ដំណើរ​ចូល​សិល្បៈ​របស់​​តារា​ល្បី​​កូរ៉េ​​៨​រូប

 

Park គួរ​តែ​អរគុណ​​តារា​សម្ដែង​ស្រី Kim Ha Neul ដែល​ជួយ​លោក​ឲ្យ​មាន​មុខ​មាន​មាត់​នៅ​ក្នុង​សិល្បៈ។ ប្រសិន​បើ​​​តារា​វ័យ​២២​ឆ្នាំ​​មិន​បាន​សម្ដែង​ក្នុង​រឿង “Film Blind” កាល​ពី​ឆ្នាំ​២០១១ អ្នក​គាំទ្រ​ប្រហែល​មិន​អាច​ឃើញ​គេ​ក្នុង​រឿង​បែប​ស៊េរី “Answer Me” នោះ​ទេ។

 

៥. Lee Hye Ri

 

ប្រវត្តិ​ខ្លះ​ៗ​​និង​​ដំណើរ​ចូល​សិល្បៈ​របស់​​តារា​ល្បី​​កូរ៉េ​​៨​រូប

 

តារា​ចម្រៀង​វ័យ​ក្មេង​​រូប​នេះ​បាន​ចាប់​អាជីព​ដំបូង​​ក្នុងវិស័យ​សិល្បៈ​​​ជា​សមាជិក​ក្រុម Girl’s Day នៅ​ខែ​កញ្ញា​ ឆ្នាំ ២០១០។ តួ​ស្រី​ក្នុង​រឿង ” Answer Me 1988″ ចេញ​សម្ដែង​ដំបូង​ក្នុង​រឿង​ “Tasty Life ” ឆ្នាំ ២០១២​របស់​ទូរទស្សន៍​​កូរ៉េ​ SBS។

 

៦. Shin Min Ah

 

ប្រវត្តិ​ខ្លះ​ៗ​​និង​​ដំណើរ​ចូល​សិល្បៈ​របស់​​តារា​ល្បី​​កូរ៉េ​​៨​រូប

 

មិត្ត​ស្រី​របស់​​តារា​សម្ដែង​ Kim Woo Bin នេះ​ចាប់​ផ្ដើម​អាជីព​ដំបូង​ជា​តារា​ម៉ូដែល​នៅ​ចុង​ ទសវត្សរ៍​ទី​ ៩០។ នាង​ធ្លាប់​បង្ហាញ​ខ្លួន​លើ​ទស្សនាវដ្ដី Kiki។ ទស្សនិកជន​ភាគ​ច្រើន​ស្គាល់​នាង​តាមរយៈ​បទ “g.o.d” ។ Shin សម្ដែង​ដំបូង​​ក្នុង​រឿង​ភាគ​ Beautiful Day ឆ្នាំ ២០០១ របស់​ទូរទស្សន៍​ SBS ។

៧. Kim Hyo Rin

 

ប្រវត្តិ​ខ្លះ​ៗ​​និង​​ដំណើរ​ចូល​សិល្បៈ​របស់​​តារា​ល្បី​​កូរ៉េ​​៨​រូប

 

តារា​សម្បុរ​ខ្មៅ​ស្រអែម​រូប​នេះ​​ធ្លាប់​បាន​ប្រឡង​​ចូល​ផលិតកម្ម ​២​ដង មុន​ពេល​ផលិតកម្ម​ JYP ទទួល​នៅ​ឆ្នាំ​២០០០។ បន្ទាប់​ពី​ចុះ​កុងត្រា JYP បាន​បង្កើត​ក្រុម​នារី​មួយ​ ដែល​មាន​ Hyo Rin, Ji Eun (ក្រុម Secret )​, Ha Ni (ក្រុម EXID )និង Uji ។ ជា​សំណាង​អាក្រក់​​ក្រុម​នោះ​ក៏​ត្រូវ​រំសាយ​ចោល​វិញ បន្ទាប់​មក​ Hyorin ក៏​សម្រេច​ចិត្ត​​ចូល​ប្រឡង​នៅ​ផលិតកម្ម Starship ។ ឆ្នាំ​២០១០ នាង​ក៏​បាន​បង្ហាញ​ខ្លួន​ដំបូង​​ជាមួយ​ក្រុម  SISTAR ដែល​​ស្ថិត​ក្រោម​ផលិតកម្ម Starship។

 

៨. Kim Yu Bin

 

ប្រវត្តិ​ខ្លះ​ៗ​​និង​​ដំណើរ​ចូល​សិល្បៈ​របស់​​តារា​ល្បី​​កូរ៉េ​​៨​រូប

 

ដំបូង​នាង​​ជ្រក​ក្រោម​ដំបូង​ផលិតកម្ម Good និង​ត្រៀម​បង្ហាញ​ខ្លួន​ដំបូង​​ជាមួយ​ក្រុម​បង្កើត​ថ្មី​​មាន​ឈ្មោះ​ថា Five Girls ដែល​មាន​សមាជិក​៥​នាក់​រួមមាន Kim Yu Bin, G.NA , UEE (ក្រុម After School) , Hyo Seong (ក្រុម Secret ) និង Yang Ji Won (ក្រុម SPICA) ។ តែ​ក្រុម Five Girls ក៏​បាន​បំបែក​វិញនៅ​​ឆ្នាំ​២០០៧ ​ដោយ​សារ​ផលិតកម្ម​ជួប​វិបត្តិ​ហិរញ្ញវត្ថុ។ Yu Bin ក៏​​បាន​ចូលរួម​ក្រុម Wonder Girls នៅ​ឆ្នាំ​ដដែល​ ជំនួស​កន្លែង HyunA ។​

 

ចុចអាន៖Kim Soo Hyunស្ថិត​ក្នុង​ចំណោម​តារា​៥​រូប​ដែល​​មាន​ឥទ្ធិពល​នៅ​ចិន

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ dramafever