ចាប់បាន​ជនដៃដល់​ចាក់​សម្លាប់​អ្នកគ្រូ​បង្រៀន​ភាសា​អង់គ្លេស​សាលា​ប៊ែ​ល​ធី​

​ខេត្តកណ្ដាល​៖កម្លាំង​នគរបាល និង​កម្លាំង​អាវុធហត្ថ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​ចាក់​សម្លាប់ អ្នកគ្រូ​សាលា​ប៊ែ​ល​ធី​អន្តរជាតិ​ក្រុង​តាខ្មៅ នា​ព្រឹក​ថ្ងៃទី​២០ ខែវិច្ឆិកា នេះ​បន្ទាប់ពី​ស្រាវជ្រាវ រហូតមកដល់​ម៉ោង​១២​ថ្ងៃ​ដដែល​នេះ ដែលជា​គ្រូបង្រៀន​នៅ ក្នុង​សាលា​ប៊ែ​ល​ធី​អន្តរជាតិ ប្រចាំ​ក្រុង​តាខ្មៅ​ដូចគ្នា ហើយ​បានធ្វើការ​សន្និដ្ឋាន ជំហាន​ដំបូង​ថា អាចជា​រឿង​ស្នេហា ច្រើនជាង​ករណី​ប្លន់​។​

​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ឈ្មោះ រុំ សុង​ហេង ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​លេខ​១ ឃុំ​ប្រាសាទ ស្រុក​ស្អាង ជា​គ្រូបង្រៀន នៅ​សាលា​ប៊ែ​ល​ធី​ដូចគ្នា ។ តាម​ការពិនិត្យ​សាកសព និង សួរនាំ​ក្រុមគ្រួសា និង​ម្ចាស់​ផ្ទះជួល​របស់​ជនរងគ្រោះ ឃើញថា ជនរងគ្រោះ​បាន​បាត់​ខ្លួន​តាំងពី​រសៀល ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៥​មកម្ល៉េះ ពុំ​ឃើញ​ចូល​សំរាកនៅផ្ទះ​ទេ​។​

​ក្រោយពី​ធ្វើការ​ស្រាវជ្រាវ របស់​កម្លាំង​អាវុធហត្ថ និង​នគរបាល នៅ​ចំណុច​ផ្ទះជួល របស់​ជនរងគ្រោះ សម្ថ​កិច្ច​បានធ្វើ​ការឃាត់ ខ្លួន​ជនសង្ស័យ​ខាងលើ យកទៅ​ធ្វើកា​សាកសួរ ហើយ​ករណីនេះ​សមត្ថកិច្ច អាចធ្វើ​ការសន្និដ្ឋាន​បាន​ថា ជា​ករណី​ឃាតកម្ម​គិតទុក​ជាមុន ព្រោះ​ជនសង្ស័យ​ដែល​ពាក់ព័ន្ធ ជា​គ្រូបង្រៀន​សាលា​ប៊ែ​ល​ធី​ដូចគ្នា ហើយ​ជនសង្ស័យ​នេះ មាន​ស្នាម​ដាច់​មុត នៅ​ប្រអប់ដៃ​ខាងស្តាំ និង​សម្លៀកបំពាក់​មាន​ជាប់​ឈាម ត្រូវបាន​នគរ​បាលយ​ក​ទៅ​រក្សាទុក​ពិនិត្យ និង​វិភាគ​បន្ត​។​

​គួរ​បញ្ជាក់ថា ហេតុការណ៍​ប្លន់​សម្លាប់​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​ម៉ោង​៦​ព្រឹក​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៥ នេះ នៅ​ចំណុច ភូមិ​ស្វាយ​តានី ឃុំ​ព្រែក​គយ  ស្រុក​ស្អាង ខេត្តកណ្តាល ខណៈដែល​ស្ត្រី​វ័យក្មេង​ម្នាក់ ត្រូវបាន​គេ​ស្គាល់​ថា ជា​អ្នកគ្រូ​បង្រៀន​ភាសា​អង់គ្លេស ប្រចាំ​ក្នុង​សា​សា​ប៊ែ​ល​ធី​អន្តរជាតិ នៅ​ក្រុង​តាខ្មៅ ត្រូវបាន​ចោរ​ចាក់​សម្លាប់ យ៉ាង​ឃោរឃៅ ចំនួន​២៨​កាំបិត​។ ជនរងគ្រោះ​មានឈ្មោះ ផែន សុភា​វី អាយុ​២៣ លំនៅ​ភូមិ​សំប៉ាន​លើ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ហើយ​អំពើ​ឃាតកម្ម​នេះ អាច​កើតឡើង​ក្នុង​ចន្លោះ​ម៉ោង​២០​ទៅ​២៣​យប់ ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៥៕

ចាប់បាន​ជនដៃដល់​ចាក់​សម្លាប់​អ្នកគ្រូ​បង្រៀន​ភាសា​អង់គ្លេស​សាលា​ប៊ែ​ល​ធី​
ចាប់បាន​ជនដៃដល់​ចាក់​សម្លាប់​អ្នកគ្រូ​បង្រៀន​ភាសា​អង់គ្លេស​សាលា​ប៊ែ​ល​ធី​