Courtois ចូល​​ហ្វឹកហាត់​ជាមួយ Chelsea បាន​វិញ​ហើយ


Courtois ចូល​​ហ្វឹកហាត់​ជាមួយ Chelsea បាន​វិញ​ហើយ

អ្នកចាំទី​ដៃ​ទី​មួយ​របស់ Chelsea កីឡាករ Thibaut Courtois បាន​មក​​ហ្វឹកហាត់​ជាមួយ​មិត្ត​រួម​ក្រុម​វិញហើយ​កាល​ពី​ថ្ងៃ​​ព្រហស្បតិ៍​ម្សិលមិញ បន្ទាប់​ពី​សម្រាក​ព្យាបាល​របួស​អស់​ជា​ច្រើន​ខែ។

 

Courtois ចូល​​ហ្វឹកហាត់​ជាមួយ Chelsea បាន​វិញ​ហើយ

Courtois ចូលហ្វឹកហាត់វិញ

 

សមាជិក​ក្រុម​ជម្រើស​ជាតិ​បែលហ្សិក​បាន​អវត្តមាន​ពី​វាលស្មៅ​ជាង​១០​សប្តាហ៍ ស្រប​ពេល​ដែល​ក្រុម Chelsea កំពុង​​ធ្លាក់​ក្នុង​ស្ថានភាព​យ៉ាប់យ៉ឺន​នា​១២​ប្រកួត​កន្លង​មក។ ការ​វិល​ត្រលប់មក​ហ្វឹកហាត់​វិញ​នេះ មិន​មែន​មាន​ន័យ​ថា Courtois អាច​លេង​វិញ​បាន​ទេ ពោល​គឺ​គេ​ត្រូវ​រង់ចាំយ៉ាង​ហោច​ណាស់ ២​សប្តាហ៍​ទៀត​ទើបអាច​ប្រកួត​វិញ​បាន។

 

កាល​ពី​ខែមុន Jose Mourinho ធ្លាប់​ប៉ាន់​ស្មាន​ថាអ្នក​ចាំ​ទី​វ័យ​២៣ឆ្នាំ​ទំនង​ជា​អាច​លេង​បាន​នៅ​ដើម​ខែធ្នូ​ខាង​មុខ។ លោក​បាន​និយាយ​ក្នុង​កិច្ច​សម្ភាសន៍​ថា៖ “របួស Courtois បាន​ធូរ​យ៉ាង​រហ័ស។ គាត់​អាច​នឹង​លេង​បាន​ក្នុង​ខែធ្នូ សប្តាហ៍ទី១ ទី៣ ឬក៏ទី៣ យើង​នៅ​មិន​ទាន់​ដឹង តែ​ច្បាស់​ណាស់ គឺ​នៅ​ខែ​ធ្នូ”។

 

Courtois ចូល​​ហ្វឹកហាត់​ជាមួយ Chelsea បាន​វិញ​ហើយ

 

អំឡុង​ពេល​អវត្តមាន Thibaut Courtois លោក Mourinho បាន​ដាក់​អ្នកចាំទី​សញ្ជាតិ​បូស្នី​ Asmir Begovic ជា​ជម្រើសដំបូង ហើយ​ Chelsea ក៏​ចុះ​ហត្ថលេខា​យក​កីឡាករ Marco Amelia អតីត​អ្នក​ចាំ​ទី AC Milan ​បន្ថែមផង​ដែរ តែ​នៅ​មិន​ទាន់​មាន​ឱកាស​លេង​នៅ​ឡើយ៕

 

ចុចអាន៖ Courtois ចាត់​ទុក Van der Sar ជា​និមិត្ត​រូប

 

ប្រែ​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ caughtoffside