Booysen , George ​និង​សុខ​ផេង ​ជា​ក្ដី​កង្វល់​របស់ គួច សុកុម្ភៈ ​នៅ​ថ្ងៃ​អាទិត្យ​នេះ


Booysen , George ​និង​សុខ​ផេង ​ជា​ក្ដី​កង្វល់​របស់ គួច សុកុម្ភៈ ​នៅ​ថ្ងៃ​អាទិត្យ​នេះ

ក្លិប​ណាហ្គាវើល​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្លិប​ភ្នំ​ពេញ​ក្រោន​នៅ​ម៉ោង​៦:០០​នាទី​ល្ងាច​ថ្ងៃ​អាទិត្យ​ខាង​មុខ​នេះ​សម្រាប់​ការ​ប្រកួត​ជើង​ទី​មួយ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ដណ្ដើម​យក​ពាន​រង្វាន់​លីក​កំពូល​កម្ពុជា​ក្នុង​ឆ្នាំ​២០១៥​នេះ។

 

Booysen , George ​និង​សុខ​ផេង ​ជា​ក្ដី​កង្វល់​របស់ គួច សុកុម្ភៈ ​នៅ​ថ្ងៃ​អាទិត្យ​នេះ

គួច សុកុម្ភៈ

 

សម្រាប់​អ្វី​ដែល​ខ្សែ​ប្រយុទ្ធ​មុត​ស្រួច​របស់​ណាហ្គាវើល គួច សុកុម្ភៈ ​មាន​ការ​បារម្ភ ក៏​ដូចជា​ឧបសគ្គ​ក្នុង​ការ​ប្រកួត​នៅ​ពេល​ខាង​មុខ​នេះ​គឺ ខ្សែ​ប្រយុទ្ធ​ទាំង​៣​របស់​ក្រុម​ភ្នំពេញ​ក្រោន។ សុកុម្ភៈ ​បាន​និយាយ​ថា ខ្សែ​ប្រយុទ្ធ​ក្រោន​មុត​ល្អ​ដែល​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​ក្រុម​របស់​គេ​បាន​គ្រប់​ពេល ខណៈ​ដែល​រូប​គេ​នៅ​មាន​ក្ដី​បារម្ភ​ច្រើន​ចំពោះ​តំបន់​ការពារ​របស់​ណាហ្គាវើល ព្រោះ​ពេល​ខ្លះ​មាន​កន្លែង​ចន្លោះ​ប្រហោង​ច្រើន។

 

ត្បិត​តែ​យ៉ាង​នេះ​ក្ដី អតីត​កីឡាករ​របស់​ក្រោន​ខាង​លើ នៅ​តែ​មាន​ទំនុក​ចិត្ត​ថា​អាច​យក​ឈ្នះ​ក្រុម​ចាស់​របស់​ខ្លួន​បាន​ដដែល ដោយ​មាន​សង្ឃឹម​ដល់​ទៅ​៧០​%​ឯ​ណោះ។ ចំណែក​បញ្ហា​ដែល​ជា​កង្វល់​ទាំង​អស់ រូបគេ​បញ្ជាក់​ថា​នឹង​ព្យាយាម​ហ្វឹកហាត់ លេង​សហការ​គ្នា​ឱ្យ​បាន​ល្អ​ដើម្បី​ជ័យជម្នះ។

 

នៅ​ថ្ងៃ​ជាមួយ​គ្នា​នោះ​ដែរ ​ក្រុម​បឹង​កេត​អង្គរ​ក៏​ត្រូវ​ប្រកួត​ជាមួយ​ក្រុមCambodian Tiger ​ដណ្ដើម​យក​លេខ​៣​ផង​ដែរនៅ​ម៉ោង​៣:៣០​នាទី។ ​ដោយ​សំបុត្រ​ចូល​រួម​ទស្សនា​មាន​តម្លៃ​១​ម៉ឺន​រៀល (កន្លែង​មាន​ដំបូល) ​និង​៥​ពាន់​រៀល (កន្លែង​អត់​ដំបូល) ៕

 

​អត្ថបទ៖ មុន្នី រម្យ