៧​យ៉ាង​ដើម្បី​បន្ថែម​ជាតិ​ប្រូតេអ៊ីនទៅ​ក្នុង​អាហារ​ប្រចាំ​ថ្ងៃ

៧​យ៉ាង​ដើម្បី​បន្ថែម​ជាតិ​ប្រូតេអ៊ីនទៅ​ក្នុង​អាហារ​ប្រចាំ​ថ្ងៃ

តើ​អ្នក​កំពុង​រក​វិធី​បន្ថែម​ជាតិ​ប្រូតេអ៊ីន​ទៅ​ក្នុង​របប​អាហារ​ឬ? ការ​ទទួល​ទាន​ជាតិ​ប្រូតេអ៊ីន​ឱ្យ​បាន​គ្រប់​គ្រាន់​មិន​មែន​ជា​រឿង​លំបាក​នោះ​ទេ។​ អ្នក​អាច​នឹង​ពិចារណា​បន្ថែម​ជាតិ​ប្រូតេអ៊ីន​ទៅ​ក្នុង​របប​អាហារ​ខ្លួន​ឱ្យ​រឹត​តែ​សម្បូរ​បែប​ តាម​រយៈ​ការ​ទទួល​ទាន​ជាតិ​ប្រូតេអ៊ីន​ ដែល​មាន​នៅ​ក្នុង​ស៊ុត ផលិត​ផល​ទឹក​ដោះ​គោ ម្សៅ​ប្រូតេអ៊ីន​ផ្ទាល់​ខ្លួន សណ្តែក​សៀង និង​តៅហ៊ូ​ទៅ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​របស់​លោក​អ្នក។
 
ខាង​ក្រោម​នេះ​ គឺ​ជា​វិធី​សាមញ្ញៗ​៧​យ៉ាង​ដើម្បី​បន្ថែម​ជាតិ​ប្រូតេអ៊ីន​ទៅ​ក្នុង​អាហារ​ប្រចាំ​ថ្ងៃ​របស់​អ្នក៖
១.ម្សៅ​ប្រូតេអ៊ីន​ផ្ទាល់​ខ្លួន  (Personalized Protein Powder)៖ គឺ​ជា​ប្រភេទ​ម្សៅ​ក្រឡុក​បែប​ធម្មជាតិ​ ដែល​លោក​អ្នក​អាច​យក​មក​លាយ​ជាមួយ​អាហារ​ Cereals បែប​ក្តៅ ជាមួយ​ស៊ុត​ចៀន ឈីស ​ឬ​យ៉ាអួរ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះអ្នក​អាច​លាយ​ជាមួយ​គ្រឿង​ផ្សំសម្រាប់​នំ​ដុត​ផ្សេងៗ​ទៀត​ ឬ​ក៏​អ្នក​អាច​សាក​ល្បង​រូបមន្ត​ថ្មី​នេះ “protein chai” ដោយ​ក្រឡុក​អាហារ​បំប៉ន​រសជាតិ​វ៉ានីឡា​បារាំង​ជាមួយ​ម្សៅ​ប្រូតេអ៊ីន​ក្នុង​ល្បាយ​ទឹក​តិចៗ​ ហើយ​ចាក់​បន្ថែម​ពី​លើ​តែ​ក្តៅ។
 
៧​យ៉ាង​ដើម្បី​បន្ថែម​ជាតិ​ប្រូតេអ៊ីនទៅ​ក្នុង​អាហារ​ប្រចាំ​ថ្ងៃ
 
២.ស៊ុត៖​ ប្រៀប​ដូច​ជា​អាហារ​កំពូល​ដែល​ផ្ទុក​ទៅ​ដោយ​សារជាតិ​ប្រូតេអ៊ីន​យ៉ាង​សម្បូរ​បែប។ ក្នុង​ស៊ុត​មួយ​គ្រាប់​ឬ​ស៊ុត​ផ្នែក​ស​ពីរ​គ្រាប់​មាន​ជាតិ​ប្រូតេអ៊ីន​៧​ក្រាម។ ស៊ុត​ស្ងោរ​ឆ្អិន​ល្អ​អាច​យក​មក​បន្ថែម​សម្រាប់​ធ្វើ​ជា​អាហារ​សម្រន់​​របស់​អ្នក​ដូចជា សាលាដ សុំាងវិច ឬ​អាហារ​ការី​បន្លែ។ ជាមួយ​គ្នា​ផង​ដែរ អ្នក​ក៏​អាច​បង្កើន​រសជាតិ​និង​ប្រូតេអ៊ីន​ទៅ​ក្នុង​ស៊ុប​ដោយ​គ្រាន់​តែ​ចាក់​ស៊ុត​ដែល​វាយ​សព្វ​យឺតៗ​ទៅ​ក្នុង​ទឹក​ស៊ុប​កំពុង​ពុះ ឬ​ក៏​អាច​លាយ​ជាមួយ​អាហារ​ប្រភេទ​ឆា​ដើម្បី​ធ្វើឱ្យ​មាន​ជាតិ​ខាប់​និង​រសជាតិ​ឆ្ងាញ់។
 
៧​យ៉ាង​ដើម្បី​បន្ថែម​ជាតិ​ប្រូតេអ៊ីនទៅ​ក្នុង​អាហារ​ប្រចាំ​ថ្ងៃ
 
៣.ឈីស​ដែល​គ្មាន​ជាតិ​ខ្លាញ់​( Nonfat cottage cheese)៖ ជួយ​បង្កើន​ជាតិ​ប្រូតេអ៊ីន​រួម​ជាមួយ​នឹង​ជាតិ​កាល់ស្យូម​ដែល​ល្អ​សម្រាប់​សុខភាព​ឆ្អឹង។ អ្នក​អាច​ធ្វើ​មុខ​ម្ហូប​ដោយ​លាយ​ជាមួយ​ឈីស​បាន​ច្រើន​យ៉ាង ដូចជា ស៊ុត​ចៀន កាសឺរ៉ូល ផាស្តា ឬ​មុខ​ម្ហូប​ដំឡូង​កិន​ឬនំ​ដុត​ និង ម៉ាហ្វិន (Muffin)ជា​ដើម។
 
៧​យ៉ាង​ដើម្បី​បន្ថែម​ជាតិ​ប្រូតេអ៊ីនទៅ​ក្នុង​អាហារ​ប្រចាំ​ថ្ងៃ
 
៤.ផលិត​ផល​ទឹក​ដោះគោនិង​ទឹក​សណ្តែក៖ អាច​ជំនួស​ភេសជ្ជៈ​ផ្សេងៗ​ទៀត​ព្រម​ទាំង​បង្កើន​ជាតិ​ប្រូតេអ៊ីន។ ទឹក​ដោះ​គោ​អាច​យក​មក​ធ្វើ​ជា​ទឹក​ស៊ុប ឬ​ភេសជ្ជៈ​បាន​ច្រើន​យ៉ាង។ ល្បាយ​អង្ករ​លាយ​ជាមួយ​ទឹក​ដោះ​គោ​ជំនួស​ទឹក ឬ​ក៏​ចំអិន​ទឹក​ស៊ុប​ ដោយ​លាយ​ជាមួយ​ទឹក​ដោះ​គោ អាច​ធ្វើ​ឱ្យ​អ្នក​ទទួល​បាន​ជាតិ​ប្រូតេអ៊ីន​ពី​៧ ទៅ១០ក្រាម​បន្ថែម​ទៀត។
 
៧​យ៉ាង​ដើម្បី​បន្ថែម​ជាតិ​ប្រូតេអ៊ីនទៅ​ក្នុង​អាហារ​ប្រចាំ​ថ្ងៃ
 
៥. សណ្តែក៖ គឺ​ជា​ប្រភព​នៃ​ប្រូតេអ៊ីន​ល្អ​បំផុត​ដែល​អាច​ផ្តល់​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ដល់​សុខភាព​ដែល​យើង​អាច​យក​ទៅ​ធ្វើ​ជា​អាហារ​ទាំងមូល​ ឬ​កិន​ឱ្យ​ម៉ត់​ដូច​ជា​ធ្វើ​ស៊ុប អាហារ​បែប​ស្ងោរ ឆា ទឹក​ជ្រលក់​ផាស្តា ការីឬសាលាដ។ Hummus (ប្រភេទ​សណ្តែក​ម៉្យាង​ដែល​មាន​ជាតិ​ប្រូតេអ៊ីន​ខ្ពស់) អាច​យក​មក​ខ្ចប់​ធ្វើ​ជាសាំងវ៉ិច​ ដើម្បី​ទទួល​បាន​ជាតិ​ប្រូតេអ៊ីន​បន្ថែម ឬ​អាច​យក​ទៅ​ធ្វើ​ជា​ទឹក​ជ្រលក់​សម្រាប់​មុខ​ម្ហូប​សាលាដ​ផង​ដែរ។ សណ្តែក​អាច​លាយ​ជាមួយ​អាហារ​ក្រឡុក​ (shake) ដោយ​វា​ជួយ​ឱ្យ​ល្បាយ​កាន់​តែ​ខាប់​ ហើយ​មាន​រស​ជាតិ​ឆ្ងាញ់​គួរ​ឱ្យ​កត់​សម្គាល់​។
 
៦.តៅហ៊ូ៖ មាន​រសជាតិ​ស្រទន់​ហើយ​អាច​យក​ទៅ​ធ្វើ​ជា​អាហារ​បាន​ច្រើន​មុខ​ថែម​ទាំង​អាច​បង្កើន​ជាតិ​ប្រូតេអ៊ីន​ផង​ដែរ។ អ្នក​អាច​បន្ថែម​វា​ជាមួយ shake ឬ​ក៏​កិន​ឱ្យ​ម៉ត់​លាយ​ជាមួយ​ទឹក​ជ្រលក់ ស៊ុត ផាស្តា ​ឬ​អាច​បន្ថែម​ជាមួយ​មុខ​ម្ហូប​បន្លែ​សុខភាព។
 
៧​យ៉ាង​ដើម្បី​បន្ថែម​ជាតិ​ប្រូតេអ៊ីនទៅ​ក្នុង​អាហារ​ប្រចាំ​ថ្ងៃ
 
៧.យ៉ាអួ៖ គ្មាន​ជាតិ​ខ្លាញ់​ មាន​ប្រូតេអ៊ីន​ច្រើន​ដែល​លោក​អ្នក​អាច​បន្ថែម​ទៅ​ក្នុងshake ស៊ុប ទឹក​ជ្រលក់ និង​ការី។ ប្រសិន​បើ​អ្នក​បន្ថែម​ទៅ​ក្នុង​អាហារ​ក្តៅ សូម​កូរ​វា​យ៉ាង​ហោច​ណាស់​ឱ្យ​បាន​មួយ​នាទី​ ចៀស​វាង​ការ​កក​ដុំៗ។ យ៉ាអួរ​រសជាតិ​ដើម​អាច​យក​ទៅ​ជំនួស​ម៉ាយ៉ូណេ​សម្រាប់​យក​ទៅ​ធ្វើ​ជា​សាលាដ​ត្រី​ធូណា សាលាដ​សាច់មាន់​ ឬ​សាលាដ​ពងទា​ដោយ​គ្រាន់​តែ​វឹកយ៉ាអួរ​ជាមួយ​អំបិល ម្រេច ស្លឹក​ខ្ទឹម ស្លឹក​ជី និង​ប្រេង​អូលីវ​ហើយ​ស្រោច​ពី​លើ​បន្លែ​ជា​ការ​ស្រេច។
 
៧​យ៉ាង​ដើម្បី​បន្ថែម​ជាតិ​ប្រូតេអ៊ីនទៅ​ក្នុង​អាហារ​ប្រចាំ​ថ្ងៃ
 
អត្ថបទ​ដោយ៖ លោក​ស្រី Susan Bowerman, MS, RD, CSSD ទី​ប្រឹក្សា​របស់​ក្រុមហ៊ុន Herbalife ៕