រោងចក្រ​ខ្លះ​នៅ​តំបន់​សេដ្ឋកិច្ច​7NG​ត្រូវ​ដាក់​ក្រោម​ការ​ឃ្លាំមើល​ក្រោយ​មាន​កម្មករ​សន្លប់

ក្រសួង​ការងារ បាន​ដាក់​រោងចក្រ​មួយ​ចំនួន​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស សេវិន.អេនជី (7NG) ក្នុង​ឃុំ​វិហារសួគ៌ ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ឃ្លាំមើល បន្ទាប់​ពី​មាន​កម្មករ​ជា​ច្រើន​នាក់​ពុល​សន្លប់​រយៈពេល ២​ថ្ងៃ​ជាប់​គ្នា។

អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ហេង សួរ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ថា មូលហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​ការ​ពុល​សន្លប់​នេះ ក្រុម​ការងារ​ជំនាញ​បាន​ធ្វើ​សេចក្ដី​សន្និដ្ឋាន​ជា​ជំហាន​ដំបូង​ថា គឺ​មក​ពី​ក្លិន​នៃ​ថ្នាំ​គីមី​ជា​សារធាតុ​ពុល​ដែល​ប្រជាពលរដ្ឋ​រស់នៅ​ធ្វើ​ស្រែ​ក្បែរ​រោងចក្រ​បាន​ប្រើប្រាស់​សម្រាប់​បាញ់​ដាក់​ក្នុង​ស្រូវ។

សូម​រង់​ចាំ​អាន​និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។