តោះ! សាកល្បង ធ្វើម៉ាស់បិទមុខស្រាបៀរ ដោយខ្លួនឯង ដែលងាយស្រួល និងជួយឲ្យផ្ទៃមុខក្មេងជាងវ័យ

អ្នកច្បាស់ជាមិនដឹងទេថា ស្រាបៀរក៏អាចយកធ្វើជាម៉ាស់បិទមុខ ដ៏មានប្រសិទ្ធិភាពសម្រាប់សម្រស់ផ្ទៃមុខ បានផងដែរ នេះបើយោងទៅតាម ប្រភពពីគេហទំព័រសុខភាពរបស់បរទេសមួយ។ ក្នុងនោះគេបានដឹងថា ស្រាបៀរ គឺជាគ្រឿងផ្សំដែលអាច យកមកធ្វើជាម៉ាស់បិទមុខ ជួយឲ្យស្រស់ស្អាតក្មេងជាងវ័យផងដែរ។ ដូចនេះយើងតាមដានទាំងអស់គ្នា!

គ្រឿងផ្សំសម្រាប់ធ្វើម៉ាស់បិទមុខ៖

រូបមន្តនេះសាមញ្ញប៉ុណ្ណោះ ដោយអ្នកគ្រាន់តែ ដាក់ស្រាបៀរមួយស្លាបព្រា យ៉ាអួមួយស្លាព្រា និងស៊ុតយកតែផ្នែកសមួយគ្រាប់ ច្របល់ចូលគ្នាឲ្យសប់។ បន្ទាប់មកទៀត ដាក់ទឹកឃ្មុំមួយស្លាព្រា និងប្រេងអូលីវមួយស្លាព្រាចូលទៅ រួចច្របល់បញ្ចូលគ្នាឲ្យទៅជាល្បាយ យកមកលាបលើផ្ទៃមុខជាការស្រេច។

ទុកវា ១៥នាទី មុនពេលជូតម៉ាស់បិទមុខចេញ ដោយប្រើកន្សែងទន់ និងក្តៅឧណ្ហៗ និងបន្ទាប់មក លាងមុខជា មួយទឹកក្តៅឧណ្ហៗជាការស្រេច។

គួរបញ្ជាក់ដែរថា ម៉ាស់នេះអាចជួយឲ្យសម្រស់ផ្ទៃមុខអ្នកភ្លឺសចែងចាំង ទន់ល្មើយ ហើយវាក៏អាចកម្ចាត់ មុនក្បាលខ្មៅ និងស្នាមអាចម៍រុយបានផងដែរ៕

តោះ! សាកល្បង ធ្វើម៉ាស់បិទមុខស្រាបៀរ ដោយខ្លួនឯង ដែលងាយស្រួល និងជួយឲ្យផ្ទៃមុខក្មេងជាងវ័យ
រូបតំណាងម៉ាស់ធ្វើពីស្រាបៀរ

ប្រភព៖

ដោយ ឌី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

  • តោះ! សាកល្បង ធ្វើម៉ាស់បិទមុខស្រាបៀរ ដោយខ្លួនឯង ដែលងាយស្រួល និងជួយឲ្យផ្ទៃមុខក្មេងជាងវ័យ已关闭评论
  • 212 views
  • Hide Sidebar
    A+
Publish on:2015/11/20  Category:ជីវិតនិងសង្គម