កម្ពុជា ត្រៀមកម្លាំង សមត្ថកិច្ចជាង១ម៉ឺន នាក់ ការពារសន្ដិសុខ នៃដំណើរ ទស្សនកិច្ច របស់ នាយករដ្ឋមន្ដ្រីរុស្ស៊ី

ភ្នំពេញ ៖ កងកម្លាំងសមត្ថកិច្ច រួមមាន នគរបាល អាវុធហត្ថ និងយោធាជាង១ម៉ឺន នាក់ នឹងត្រូវបានដាក់ពង្រាយ ក្នុងរាជធានីភ្នំ ពេញ និងខេត្ដសៀមរាប ដើម្បីការពារសន្ដិ សុខ សណ្ដាប់ធ្នាប់នៃការមកបំពេញទស្សន កិច្ចជាផ្លូវការរបស់នាយករដ្ឋមន្ដ្រីរុស្ស៊ី លោក ឌីមេទ្រី មេវ៉េដេវ ចាប់ពីថ្ងៃទី២២ដល់ថ្ងៃ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៥ ។

នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះ អគ្គស្នងការនគរបាល នាយឧត្ដមសេនីយ៍ នេត សាវឿន បានបើកកិច្ចប្រជុំជាមួយថ្នាក់ ដឹកនាំសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ទាំងនគរបាល ទាំងអាវុធហត្ថនិងយោធា ដើម្បីដាក់ផែនការ ការពារសន្ដិសុខសណ្ដាប់ធ្នាប់នៃការមកបំពេញ ទស្សនកិច្ចរបស់នាយករដ្ឋមន្ដ្រីរុស្ស៊ី និងគណៈ ប្រតិភូ ។

នាយឧត្ដមសេនីយ៍នេត សាវឿន បាន ប្រាប់ទៅកងកម្លាំងទាំងអស់ ឱ្យមានការ ទទួលខុសត្រូវគ្រប់គោលដៅ ដែលមានមេ បញ្ជាការជាអ្នកក្ដាប់រួម នៅរាជធានីភ្នំពេញ និងខេត្ដសៀមរាប ដើម្បីរឹតបន្ដឹងបញ្ហាសន្ដិ សុខជូនគណៈប្រតិភូឱ្យបានល្អប្រសើរ ។

នៅក្នុងកិច្ចប្រជុំនេះ អគ្គស្នងការនគរ បាលជាតិ ក៏បានឱ្យមានការរឹតបន្ដឹងចំពោះ អ្នកសារព័ត៌មានជាតិនិងអន្ដរជាតិបានត្រឹម ត្រូវផងដែរ ពោលត្រូវមានការត្រួតពិនិត្យ កាតកាសែតឱ្យបានល្អិតល្អន់គោលបំណងរឹត ដ្បិតបញ្ហាសន្ដិសុខជូនថ្នាក់ដឹកនាំនិងគណៈ ប្រតិភូ ។

សូមបញ្ជាក់ថា នាយករដ្ឋមន្ដ្រីរុស្ស៊ីនិង ដឹកនាំគណៈប្រតិភូរបស់ខ្លួនមកបំពេញទស្សន កិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៥ ដើម្បីពង្រឹងនិងពង្រីក បន្ថែមទៀតនូវចំណងមិត្ដភាពជាប្រពៃណី ដែលមានស្រាប់និងកិច្ចសហប្រតិបត្ដិការល្អ រវាងប្រទេសទាំងពីរ ។

ក្នុងដំណើរទស្សនកិច្ចរបស់មេដឹកនាំប្រ ទេស មហាអំណាចខាងមុខនេះ ភាគីទាំងពីរ  នឹងមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ចំនួន៦ផងដែរ ៕