BREAKING NEWS: ខណៈពេលនេះ មានការបាញ់រះ បំផ្ទុះគ្រាប់បែក និងចាប់ចំណាប់ខ្មាំង នៅសណ្ឋាគារមួយកន្លែង ក្នុងប្រទេសម៉ាលី

ម៉ាលី៖ ខណៈពេលនេះ មានការរាយការណ៍បន្ទាន់ថា មានក្រុមខ្មាន់កាំភ្លើង បានសម្រុកចូល និងវាយប្រហារសណ្ឋាគារមួយកន្លែង ចំកណ្តាលទីក្រុង បាម៉ាកូ របស់ប្រទេស​ម៉ាលី បង្កឲ្យមានការភ្ញាក់ផ្អើល និងតក់ស្លុតយ៉ាងខ្លាំង ទៅដល់ប្រជាជន រស់នៅក្នុងតំបន់នោះ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ស្នូរកាំភ្លើងបានបន្លឺឡើងជាច្រើន ស្របពេលដែលសម្លេងបំផ្ទុះគ្រាប់បែក ក៏មានជាបន្តបន្ទាប់ នៅឯសណ្ឋាគារ Radisson Blu ក្នុងទីក្រុងបាម៉ាកូ។ ជាជំហានដំបូង ប៉ូលីសបានធ្វើការ សន្និដ្ឋានថាខ្មាន់កាំភ្លើង អាចមានគ្នីគ្នាច្រើន ដោយពួកគេមានគោលដៅវាយប្រហារទៅលើ សណ្ឋាគារមួយនោះ រីឯមនុស្សដែលនៅក្នុងនោះ ភាគច្រើនអាចនឹងត្រូវបានចាប់ជាចំណាប់ខ្មាំងហើយ។

ក្នុងពេលនេះដែរ ក្រុមមន្ត្រីប៉ូលីសបានបញ្ជាក់ប្រាប់មកថា "ការវាយប្រហារមានឡើង កាលពីពេលព្រលឹមស្រាងៗ (ម៉ោងក្នុងស្រុក) ហើយពេលនេះយើងអាចដឹងថា ក្រុមខ្មាន់កាំភ្លើងទាំងនោះមានបំណងចាប់ប្រជាជនក្នុងសណ្ឋាគារនោះធ្វើជាចំណាប់ខ្មាំង។ ពេលនេះពួកយើងបានបិទផ្លូវ និងត្រួតត្រាបរិវេណនោះអស់ហើយ ដើម្បីត្រៀមខ្លួនដោះស្រាយស្ថានការណ៍ដ៏អាក្រក់មួយនេះ"។

យ៉ាងណាមិញ នេះជាសេចក្តីរាយការណ៍ទាន់ហេតុការណ៍ និងជាជំហានដំបូងប៉ុណ្ណោះ សម្រាប់ព័ត៌មានបន្ថែម ខ្មែរឡូតនឹងធ្វើការចុះផ្សាយនៅពេលបន្ទាប់៕

BREAKING NEWS: ខណៈពេលនេះ មានការបាញ់រះ បំផ្ទុះគ្រាប់បែក និងចាប់ចំណាប់ខ្មាំង នៅសណ្ឋាគារមួយកន្លែង ក្នុងប្រទេសម៉ាលី
រូបភាពនៃសណ្ឋាគារ ដែលកំពុងរងការវាយប្រហារ ពីសំណាក់ក្រុមខ្មាន់កាំភ្លើង

ប្រភព៖

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត