ករណី​គ្រូក្រមុំ​​ភាសាអង់គ្លេស​ស្លាប់នៅស្អាង​​ មកដល់ម៉ោង៤រសៀលនេះ​ជនសង្ស័យមិនទាន់​ឆ្លើយសារភាព

ខេត្តកណ្តាល ​៖ បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានឲ្យដឹងជាជំហានដំបូងមកថា ​ទោះបីជាសមត្ថកិច្ចប្រើ​ពេលវេលាសាកសួរ​អស់ជិត៤ម៉ោង​មកហើយក្តី ក៍ជន​សង្ស័យសម្លាប់​គ្រូក្រមុំនៅសាលា​ឯកជនមួយក្នុងស្រុកស្អាង ​នៅតែមិនទាន់សារភាព​នៅឡើយគិតត្រឹម​ម៉ោង៤រសៀលថ្ងៃសុក្រនេះ ។

សេចក្តីរាយការណ៍បានបន្តថា​ នៅពេលនេះ ​ជនសង្ស័យឈ្មោះ រុំ សុង​ហេង អាយុ២១ឆា្នំ ​ជាគ្រូបង្រៀននៅសាលាជាមួយគ្នា​ សមត្ថកិច្ចកំពុ​ងតែបន្តសាកសួរនៅ​ស្នងការដ្ឋាន​នគរបាលខេត្តកណ្តាល ។

ព័ត៌មានលម្អិត​​នឹងមានផ្សាយជូន​នៅលើ​សារព័ត៌មាន​កោះសន្តិភាព ៕