កម្មករ​រោង​ចក្រ​ចំនួន​៤​ក្នុង​តំបន់​7NGប្រហែល​៣៥០​នាក់​ដួល​សន្លប់​បន្ត​បន្ទាប់​ដោយ​មិន​ដឹង​មូល​ហេតុ

ខេត្ត​កណ្តាល​ ៖ កាល​ពី​វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២០ វិច្ឆិកា នេះ កម្មករ​រោង​ចក្រ​ចំនួន​៤​ស្ថិត​ក្នុង​ភូមិ​ព្រៃ​ចាស់ ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់​កណ្តាល ក្នុង​តំបន់ 7NG ប្រហែល​៣៥០​នាក់​បាន​ដួល​សន្លប់​ជា​បន្ត​បន្ទាប់ដោយ​មិន​ដឹង​មូល​ហេតុ​ ត្រូវ​បាន​រដ្ឋ​បាល​រោង​ចក្រ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​ខ្សាច់​កណ្តាល​ និង​មន្ទីរ​ពេទ្យ​ព្រែក​អញ្ចាញ​ ស្រុក​​មុខ​កំពូល​។

រោង​ចក្រ​ទាំង​៤​ដែល​មាន​កម្មករ​ដួល​សន្លប់ រួម​មាន​ ១-រោង​ចក្រ​ទ្រីម​ថយ ២-រោង​ចក្រ​ជីនវីន, ៣-រោង​ចក្រ​ខេម​តេ​កាង និង​៤-រោង​ចក្រ​ខេម​បូ​នី​សូល។ រោង​ចក្រ​ទាំង​៤​មាន​កម្មករ​ធ្វើ​ការ​សរុប​៣.៤៧២នាក់​៕

  • កម្មករ​រោង​ចក្រ​ចំនួន​៤​ក្នុង​តំបន់​7NGប្រហែល​៣៥០​នាក់​ដួល​សន្លប់​បន្ត​បន្ទាប់​ដោយ​មិន​ដឹង​មូល​ហេតុ已关闭评论
  • 208 views
  • Hide Sidebar
    A+
Publish on:2015/11/20  Category:ក្នុងស្រុក