នគរបាល​ស្រុក​ព្រៃនប់ ចាប់ខ្លួន​ជនសង្ស័យ​ពីរ​នាក់ កាន់កាប់​រក្សាទុក​គ្រឿងញៀន​ខុសច្បាប់​

ព្រះសីហនុ: កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​ព្រៃនប់ បានធ្វើការ​បង្ក្រាប​ចាប់ខ្លួន​ជនសង្ស័យ​២​នាក់ពីបទ​កាន់កាប់​រក្សាទុក​គ្រឿងញៀន​ខុសច្បាប់ កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទ១៩ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ឃុំ​អណ្ដូង​ថ្ម ស្រុក​ព្រៃនប់ ខេត្ត​ព្រះ​សី​ហុន​។​

​នគរបាល​ស្រុក​ព្រៃនប់ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំងពីរ​នាក់​ខាងលើ ទិ​១.​ឈ្មោះប៉ាង ផេង ភេទ​ប្រុស អាយុ​៥១​ឆ្នាំ មាន​ស្រុកកំណើត ភូមិ​កំពង់បាយ ខេត្តកំពត បច្ចុប្បន្នរស់នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ និង​ទី​២.​ឈ្មោះ សាំង លី ភេទប្រុស អាយុ ៣៤​ឆ្នាំ ស្រុកភូមិ​កពង់​បាយ ខេត្តកំពត បច្ចុបន្ន​រស់នៅ​ខណ្ឌ​៧​មករារាជធានី​ភ្នំពេញ​។ ក្នុង​ការចាប់​ឃាត់ខ្លួន​ជនសង្ស័យ សមត្ថកិច្ច បាន​ដកហូតវត្ថុតាង ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន ម៉ា​ទឹក​ក មួយ​កូន​ថង់ ទម្ងន់ ៧,១៧​ក្រាម​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ​នាក់ និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំរឿងបញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕​

នគរបាល​ស្រុក​ព្រៃនប់ ចាប់ខ្លួន​ជនសង្ស័យ​ពីរ​នាក់ កាន់កាប់​រក្សាទុក​គ្រឿងញៀន​ខុសច្បាប់​