សមត្ថកិច្ច​ចាប់ខ្លួន មុខសញ្ញា​ចាត់ចែង​ឲ្យ​ប្រើប្រាស់​គ្រឿងញៀន​ម្នាក់

ពោធិ៍សាត់: សមត្ថកិច្ច​ចាប់ខ្លួន​មុខសញ្ញា​ចាត់ចែង​ឲ្យ​ប្រើប្រាស់​គ្រឿងញៀន​ម្នាក់ នៅវេលា​ម៉ោង​៩និង​១៨​នាទី​ព្រឹក ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៥ ពាក់ព័ន្ធ​ករណី​ចាត់ចែង​ឲ្យ​ប្រើប្រាស់នូវ​សារធាតុ​ញៀន​ខុសច្បាប់​។ ដែល​ប្រព្រឹត្តិ​នៅវេលា​ម៉ោង​០៩​និង​៤០​នាទីថ្ងៃទី​១៩ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០១៥ នៅ​ចំណុច​ខាងក្រោយ​វិទ្យាល័យ​ហ៊ុន សែន ក្រគរស្ថិតនៅ​ក្នុងភូមិ​.​ឃុំ​ខាងលើ ។​

​ជនសង្ស័យ​ឈ្មោះ សុខ ផេង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ស្មាច់ ឃុំ​ក្បាលត្រាច ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។​

​លោក​អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រគរ វរសេនីយ៍ត្រី ឯម រុន បាន​ឲ្យ​ដឹងថាការចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​សុខ ផេង សមត្ថកិច្ច​ធ្វើឡើង​តាម​បញ្ជារលោក​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្តពោធិ៍សាត់ តន់ សីហ​តេជះ បញ្ជា​ឲ្យចាប់ខ្លួន​ច​ន​សង្ស័យ​រូបនេះ​យកមក​កាន់​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​ច្បាប់ ៕​

សមត្ថកិច្ច​ចាប់ខ្លួន មុខសញ្ញា​ចាត់ចែង​ឲ្យ​ប្រើប្រាស់​គ្រឿងញៀន​ម្នាក់