សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ពាក់ព័ន្ធ ករណី​ឃាតកម្ម​នៅ​ស្រុក​សេសា​ន្ត

ពោធិ៍សាត់: ​ជនសង្ស័យ​ទី​១​ឈ្មោះ​មឿ​ន ចាន់​ថុ​ន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មាន​ស្រុកកំណើត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​នៅវេលា​ម៉ោង​៨​និង​៣០នាទី​ព្រឹក​ថ្ងៃទី​១៨ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០១៥​នៅ​ចំណុច​ភូមិ​អូរ​ស្រាវ ឃុំ​ព្រ​ងិ​ល ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់​(​ជាងសំណង់​)​។​

​ជន​ដ​ង្ស័​យ​ទី​២​ឈ្មោះ​តុង នឿន ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ប៉ែនឃុំ​ព្រ​ងិ​ល ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់​(​ស្នាក់នៅ​បណ្តោះអាសន្ន​នៅ​ស្រុកវាលវែង​ធ្វើ​សំណង់​)​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៣​ល្ងាច​ថ្ងៃទី១៩​ខែវិច្ឆិកា​ឆ្នាំ​២០១៥​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​សម្លាប់​បុរស ២​នាក់​ស្លាប់​នៅចំណុច​ភូមិ​ភ្លុក ឃុំ​ភ្លុក ស្រក សេសា​ន្ត ខេត្តស្ទឹងត្រែង កាលពី​ថ្ងៃទី​១៣ ខែ​មិនា ឆ្នាំ២០១៤ កន្លងមក ដោយសារ​ផឹកស៊ី​ទំនាស់​ពាក្យសំដី​គ្នា រួច​រត់គេច​មក​សម្ងំ​លាក់ខ្លួននៅឯ​ស្រុកកំណើត​ខ្លួន​វិញ​រហូតមកដល់​ថ្ងៃ​សមត្ថកិច្ច​ចាប់ខ្លួន​បានជា​បន្តបន្ទាប់ ។​

​លោក​វរសេនីយ៍ទោ​សឹង សុ​ភ័​ត្រ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់បាន​ឲ្យ​ដឹងថា​ការចាប់ខ្លួន​ជនសង្ស័យ​ខាងលើ សមត្ថកិច្ច​ធ្វើឡើង​តាម​ដីកាលេខ​៣១២​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តស្ទឹងត្រែង​និង​មានការ​ចង្អុលការ​ផ្ទាល់​ពី​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ទោ​សារុន ចាន់​ធី​ស្នងការ​នគរបាលខេត្តពោធិ៍សាត់​ដោយមាន​ការសហការ​ល្អ​ពី​កម្លាំង​នគរបាល​ស្រុក​ភ្នំក្រវាញនិង​ស្រុក​វាង​វែង​ផង​នោះ​ទើប​សមត្ថកិច្ច​សម្រេច​ឈានទៅ​ចាប់ខ្លួនជនសង្ស័យ​២​នាក់​បាន​យ៉ាង​ឆា​ប់រហ័ត​។​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃ​ស្នងការដ្ឋាននគរបាល​ខេត្តពោធិ៍សាត់​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាននគរបាល​ខេត្តស្ទឹងត្រែង​ដើម្បី​ចាត់ការ​តាមច្បាប់ ៕​