បកស្រាយ​ការពិត ៖ ប្តឹង​ជនបង្ក​បើករថយន្ត​បុក​បណ្តាល​ឱ្យ​ឆេះ​ស្លាប់ នាង សាន់ អេ​ន​ណា

ភ្នំពេញ:  ដើម្បី​បកស្រាយ​ការពិត​នៃ​ការស្លាប់​របស់​នាង សាន់ អេ​ន​ណា ម្ចាស់​រថយន្ត​បានដាក់ពាក្យបណ្តឹង​ប្តឹង​បុរស​ម្នាក់​ពីបទ​ឃាតកម្ម​គិតទុក​ជាមុន និង ប្តី​ប្រពន្ធ​ពីរ​នាក់ផ្សេងទៀត ពីបទ​លាក់កំបាំង​ព័ត៌មាន​ពី​ជនល្មើស ។​

​កាលពី​យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៥ កន្លងទៅ មាន​ករណីឆេះ​រថយន្ត និង ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​កែង​ផ្លូវសាលា​ដែក ក្រុមទី​៨ ភូមិ​មិត្តភាព សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញបណ្តាលឱ្យ​នាង សាន់ អេ​ន​ណា ស្លាប់​ក្នុង​រថយន្ត ។​

​ពាក់ព័ន្ធ​ករណីនេះ លោក​មេធាវី ពុធ ធា​វី បាន​ថ្លែង​ក្នុង​សន្និសីទកាសែត កាលពី​ព្រឹកថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៥ ថា លោក ច​ន រតនា ជា​ម្ចាស់​រថយន្ត​ម៉ាក​កាមរី ពណ៌ស ស៊េរី​ឆ្នាំ​២០១២ ពាក់​ស្លាក​លេខ​ភ្នំពេញ 2W - 2627 ដែល​នាង សាន់ អេ​ន​ណាយកទៅ​ជិះ និង លោក ច​ន រ​ស្ម៊ី ជា​សង្សារ នាង សាន់ អេ​ន​ណា បានដាក់ពាក្យបណ្តឹង​ព្រហ្មទណ្ឌ​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ប្តឹងមនុស្ស​៣​នាក់ ពាក់ព័ន្ធ​ការស្លាប់​របស់ នាង សាន់ អេ​ន​ណា ការធ្វើឱ្យ​ឆេះ​រថយន្តឆេះ​ផ្ទះ​ប្រជាពលរដ្ឋ និង លាក់កំបាំង​ព័ត៌មាន​ពី​ជនល្មើស​។​

​ក្នុង​ពាក្យបណ្តឹង ចុះ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ បាន​ប្តឹង​ឈ្មោះ ស៊ាន ធា​រិ​ទ្ធ ភេទ​ប្រុសអាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​៦៥AE0 ផ្លូវ​មុនី​រ៉េត សង្កាត់​ផ្សារ​ដើម​គខណ្ឌទួលគោក មុខរបរ​ជា​បុគ្គលិក​នៃ​ក្រុមហ៊ុន Mekong Trade ( មេគង្គ ត្រេ​ន ) ពីបទឃាតកម្ម​គិតទុក​ជាមុន ដោយបាន​បើករថយន្ត​ម៉ាក​កាមរី​ឆ្លាម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ១៩៩៧ ពាក់​ស្លាក​លេខ​ភ្នំពេញ 2D-8072 ដេញ​បុក​រថយន្ត​ម៉ាក​កាមរី ពណ៌​ស ស៊េរីឆ្នាំ​២០១២ ពាក់​ស្លាក​លេខ​ភ្នំពេញ 2W-2627 ដែលជា​កម្មសិទ្ធិ​របស់​លោក ច​នរតនា បណ្តាលឱ្យ​ឆេះ​រថយន្ត និង ឆេះ​ស្លាប់​នាង​សាន់ អេ​ន​ណា អាយុ​២៣​ឆ្នាំ ជានិស្សិត ។​

​ក្នុង​ពាក្យបណ្តឹង ក៏បាន​ប្តឹង​ឈ្មោះ សុខ ប៉ាង ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ មាន​ទីលំនៅ​ផ្ទះលេខ A.១៩E0 ផ្លូវ​៣៦ ក្រុមទី​១២ បូរី​ឫស្សីកែវ ភូមិ​បឹង​សាឡាង សង្កាត់​ឫស្សីកែវខណ្ឌឫស្សីកែវ ពីបទ​បើករថយន្ត​របស់លោក ច​ន រតនា បង្ក​ឲ្យ​ឆេះ​ស្លាប់​ដល់នាង សាន់ អេ​ន​ណា និង បទ​លាក់កំបាំង​ព័ត៌មាន ពី​ជនល្មើស​ឈ្មោះ ស៊ាន ធា​រិ​ទ្ធ។ ក្នុង​បណ្តឹង​ដដែល​បាន​ប្តឹង​ឈ្មោះ ឆាយ ទិ​ត្យ​ថា​រី អាយុ​៤០​ឆ្នាំ ជា​ប្រពន្ធ​ឈ្មោះសុខ ប៉ាង ពីបទ​លាក់កំបាំង​ព័ត៌មាន​ពី​ជនល្មើស ឈ្មោះ ស៊ាន ធា​រិ​ទ្ធ ផងដែ​ឬ​។​

​ក្នុង​ពាក្យបណ្តឹង បាន​សង្កត់ធ្ងន់ថា នៅ​យប់កើតហេតុ គឺ ឈ្មោះ សុខ ប៉ាង បានបើករថយន្ត​របស់លោក ច​ន រតនា ដែល​អង្គុយ​ខាងឆ្វេង និង នាង សាន់ អេ​ន​ណាអង្គុយ​ខាងស្តាំ ។ ចំណែក​ឈ្មោះ ស៊ាន ធា​រិ​ទ្ធ គឺ​បើករថយន្ត​ពីក្រោយ​មកដល់​ផ្លូវបេតុង​ដែល​ក្រុមហ៊ុន ស្ថាបនា ផ្លូវ​បូរី ក៏​ធ្វើ​សកម្មភាព​ដេញ​បុក​កើតមានឡើងរហូតដល់​ផ្លូវជាតិ​លេខ​៥ បណ្តាល​ឲ្យ​មាន ព្រឹត្តិការណ៍​ផ្ទុះ​ឆេះ និង ស្លាប់នាង សាន់ អេ​ន​ណា យ៉ាង​ដូច្នេះ តែម្តង ។ លោក ច​ន រតនា និង លោក ច​ន រ​ស្ម៊ីបាន​សំណូមពរ​ឲ្យ​តុលាការ​ចាត់ការ​ជនល្មើស​តាមច្បាប់ និង ទាមទារ​សំណង​ពីការឆេះ​រថយន្ត​ចំនួន​៦​ម៉ឺន​ដុល្លារ ។​

​ទោះបីយ៉ាងណា លោក​មេធាវី ពុធ ធា​វី ពុំទាន់​អាច​បញ្ជាក់​ពី​មូលហេតុ​ពិតប្រាកដចំពោះ​ការដែល​ឈ្មោះ ស៊ាន ធា​រិ​ទ្ធ បើករថយន្ត​បុក​បណ្តា​ល​ឲ្យ​ឆេះ​ស្លាប់នាង សាន់ អេ​ន​ណា នៅឡើយ​ទេ ។ ប៉ុន្តែ លោក សង្ស័យថា អាច​បណ្តាលមកពីគំនុំ​ស្នេហា​ត្រីកោណ ព្រោះ នាង សាន់ អេ​ន​ណា ស្រឡាញ់គ្នា​ជាមួយឈ្មោះ ច​ន រ​ស្ម៊ី ហើយ ថែមទាំង​មក​លួចលាក់​ស្នេហា​ជាមួយ ឈ្មោះ​ស៊ាន ធា​រិទ្ធ ម្នាក់ទៀត ។​

​ពាក់ព័ន្ធ​ព័ត៌មាន​ដែលថា លោក ច​ន រ​ស្ម៊ី បាន​ស្ថិតនៅក្នុង​ហេតុការណ៍ នោះ ត្រូវបានបដិសេធចោល ។ លោក ច​ន រ​ស្ម៊ី បាន​និយាយ​ក្នុង​សន្និសីទកាសែត ថាលោក​ពុំបាន​ស្ថិតនៅ កន្លែងកើតហេតុ​នោះទេ ពោលគឺ​ក្រោយ​ហេតុការណ៍​ទើប​លោកបានដឹង ។ លោក​បញ្ជាក់ ថា ឈ្មោះ សុខ ប៉ាង និង ឈ្មោះ ឆាយ ទិ​ត្យ​ថា​រី ជា​ប្តីប្រពន្ធ​នឹង​គ្នា បាន​ព្យាយាម​លាក់កំបាំង​ព័ត៌មាន​នេះ និង បាន​ជួយ​លាក់​ជនល្មើសថែមទៀត ផង ៕​

បកស្រាយ​ការពិត ៖ ប្តឹង​ជនបង្ក​បើករថយន្ត​បុក​បណ្តាល​ឱ្យ​ឆេះ​ស្លាប់ នាង សាន់ អេ​ន​ណា

បកស្រាយ​ការពិត ៖ ប្តឹង​ជនបង្ក​បើករថយន្ត​បុក​បណ្តាល​ឱ្យ​ឆេះ​ស្លាប់ នាង សាន់ អេ​ន​ណា
បកស្រាយ​ការពិត ៖ ប្តឹង​ជនបង្ក​បើករថយន្ត​បុក​បណ្តាល​ឱ្យ​ឆេះ​ស្លាប់ នាង សាន់ អេ​ន​ណា