ជនសង្ស័យ​ដែល​ចាក់​សម្លាប់​គ្រូបង្រៀន​ស្រី​ចំនួន ២៨ កាំបិត ត្រូវបាន​ចាប់ខ្លួន​ហើយ​

Sanofi

ពិតជា​ឈាម​ស្រែក​ស្បែក​ហៅ​មែន​ដែល​នៅ​ទីបំផុត​គឺ​រយៈពេល​មិន​ដល់ ​១ ​ថ្ងៃ​ផង ជនសង្ស័យ ពាក់​ព​ន្ធ័​ករណី​ចាក់​សម្លាប់ អ្នកគ្រូ​សាលា​ប៊ែ​ល​ធី អន្តរជាតិ​ក្រុង​តាខ្មៅ កាលពី​យប់​ថ្ងៃទី​១៩.១១.២០១៥ ត្រូវបាន​កម្លាំង​នគរបាល​និង​កម្លាំង​អាវុធហត្ថ​សហការគ្នា​ឃាត់ខ្លួន​បាន​ហើយ​នៅវេលា​ម៉ោងជាង ​១២​ ថ្ងៃ ត្រង់​ទី​២០ ​វិច្ឆិកា​២០១៥ ក្នុង​បទ ឃាតកម្ម គិតទុក​ជាមុន ។​

ជនសង្ស័យ​មានឈ្មោះ រុំ សុង​ហេង ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​លេខ​ ១ ​ឃុំ​ប្រាសាទ ស្រុក​ស្អាង ជា​គ្រូបង្រៀន នៅ​សាលា​ប៊ែ​ល​ធី​ដូចគ្នា​ដោយ​ការឃាត់ខ្លួន​នេះ​សមត្ថកិច្ច​បានធ្វើការ​សន្និដ្ឋាន ជំហាន​ដំបូង​ថា អាចជា​រឿង​ស្នេហា ច្រើនជាង​ករណី​ប្លន់។​

​ទោះបីជា​យ៉ាងណា ក្រោយ​ការពិនិត្យ​សព និង​ស្រាវជ្រាវ រកឃើញថា នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ មិនបាន​នៅផ្ទះ និង​ក្រោយ​ការឃាត់ខ្លួន ពិនិត្យឃើញ​មាន​ស្នាម​ដាច់​មុត នៅ​ប្រអប់ដៃ​ខាង ស្តាំ និង​សម្លៀកបំពាក់រ​បស់ជនស​ង្ស័​យ​មាន​ជាប់​ឈាម​ទើប​នគរបាល​នាំយកទៅ​ពិនិត្យ​និង​វិភាគ​បន្ត។​

​គួរ​បញ្ជាក់ថា ៖ ស្ត្រី​វ័យក្មេង​ម្នាក់ ត្រូវបាន​គេ​ស្គាល់​ថា ជា​អ្នកគ្រូ​បង្រៀន​ភាសា​អង់គ្លេស នៅ​សា​សា​ប៊ែ​ល​ធី​អន្តរជាតិ ក្រុង​តាខ្មៅ ត្រូវបាន​ចោរ​ចាក់​សម្លាប់ ចំនួន ​២៨ ​កាំបិត ប្លន់​យក​ទ្រព្យសម្បត្តិ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃទី​២០.១១.២០១៥ នៅ​ចំណុច​ភូមិ​ស្វាយ​តានី ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល ។​

​ស្ត្រី​រងគ្រោះ​មានឈ្មោះ ផែន សុភា​វី អាយុ​ ២៣ មាន​ទីលំនៅ​ភូមិ​សំប៉ាន​លើ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ជា​គ្រូបង្រៀន​ភាសា​អង់គ្លេស នៅ​សាលា​ប៊ែ​ល​ធី ក្រុង​តាខ្មៅ ត្រូវបាន​គេ​ចាក់​សម្លាប់ កាលពី​យប់ ថ្ងៃទី​១៩.១១.២០១៥ ៕ ដេវីត

​ 

  

Related