វាយកូនបាល់ជើងឯក ITF Futures លើកទី៥ ចាប់ផ្ដើមចុងសប្ដាហ៍នេះ

ភ្នំពេញ៖ ការប្រកួតកីឡា វាយកូនបាល់អន្ដរជាតិ នៃព្រឹត្តិការណ៍ ITF Futures លើកទី៥ ដែលរៀបដោយ សហព័ន្ ធកីឡា វាយកូនបាល់ទាត់កម្ពុជា និងទទួលបានការឧបត្ថម្ភ ធំពីក្រុមហ៊ុនមីក្រូហិរញ្ញាវត្ថុ GL Finance នឹងដំណើរការ ការប្រកួត នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្អែកនេះ នៅលើទីលានវាយកូនបាល់ CCC ។

ថ្លែងក្នុសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការសហព័ន្ ធកីឡា វាយកូនបាល់កម្ពុជា បានមានប្រសាសន៍ថា នេះជាឆ្នាំទី៥ហើយ ដែលក្រុមហ៊ុន GL Finance ផ្ដល់ការ ឧបត្ថម្ភ ដល់សហព័ន្ធ ដើម្បីរៀបចំកម្មវិធីប្រកួតកីឡា វាយកូនបាល់អន្ដរជាតិ នៃព្រឹត្តិការណ៍ ITF Futures ដែលនឹង មានកម្មវិធី៣ សប្ដាហ៍ផ្សេងៗ ។

លោក ទេព រិទ្ធីវិទ្ធ បានបញ្ជាក់ថា ការប្រកួតកម្រិតអន្ដរជាតិ ទាំង៣សប្ដាហ៍ ដែលនឹងធ្វើឡើងរួមគ្នាក្នុងព្រឹត្តិការណ៍ ITF Futures រួមមានសប្ដាហ៍ទី១ មានឈ្មោះថា GLF Open 2015 ដែលនឹងចាប់ផ្ដើមពីថ្ងៃទី២១-២៨ ខែវិច្ឆិកា ។ សប្ដាហ៍ទី ២ មានឈ្មោះថា GLF Tep Khunnah Memorial Cup 2015 នឹងធ្វើការប្រកួតនៅថ្ងៃទី២៨ ខែវិច្ឆិកា រហូតដល់ថ្ងៃទី០៥ ខែធ្នូ និងសប្ដាហ៍ទី៣ មានឈ្មោះថា GLF Cham Prasidh Open 2015 នឹងចាប់ប្រកួតពី ថ្ងៃទី០៥-១២ ខែធ្នូ ឆ្នាំ២០១៥ នេះ ។

ជាមួយគ្នានោះលោក Yusuke Kozuma នាយករងក្រុមហ៊ុន GL Finance បានមានប្រសាសន៍ថា ដើម្បីរួម ចំណែក អភិវឌ្ឍន៍វិស័យកីឡាវាយកូនបាល់កម្ពុជាឲ្យរីកចម្រើន ក្រុមហ៊ុនរបស់លោកតែងតែគាំទ្រ រាល់សកម្មភាពរបស់ សហព័ន្ធ ជាក់ស្ដែងសម្រាប់ការរៀបចំព្រឹត្តិការណ៍ ITF Futures ឆ្នាំនេះ GL Finance បានត្រៀមប្រាក់រង្វាន់ ចំនួន ១ម៉ឺនដុល្លារ សម្រាប់ផ្ដល់ជូនដល់អ្នកទទួលបានជយលាភីក្នុងការប្រកួតប្រចាំសប្ដាហ៍នីមួយៗ ។

លោក Yusuke Kozuma បានបន្ដថា «ខ្ញុំពិតជារីករាយណាស់ ដែលក្រុមហ៊ុនក្លាយជាផ្នែកមួយនៃកីឡាវាយ កូន បាល់កម្ពុជា ដែលបាននាំមកនូវភាពរីកចម្រើន ឧត្ដមភាព និងជំរុញឲ្យកីឡាវាយកូនបាល់កម្ពុជាបានឈានទៅ ចូលរួម ប្រកួត ក្នុងព្រឹត្តិការណ៍អន្ដរជាតិ ដូចជាការប្រកួតកីឡា Davis Cup ជាដើម» ។

លោក ទេព រិទ្ធីវិទ្ធ បានបន្ដទៀតថា នៅក្នុងការប្រកួតប្រចាំសប្ដាហ៍នីមួយៗ នៃព្រឹត្តិការណ៍ ITF Futures នឹងមានវត្ត មានកីឡាករជាតិ និងអន្ដរជាតិជាច្រើនចូលរួម ។ មកទល់នឹងពេលនេះ គេសង្កេតឃើញថា កីឡាករបរទេសជា ច្រើន បាន ចុះឈ្មោះចូលរួម ជាពិសេសកីឡាករមកពីកូរ៉េ, ចិន, តៃវ៉ាន់, បារាំង និងអាម៉េរិក ដែលមានការកើនឡើងច្រើន នៅក្នុង ការត្រៀមប្រកួតក្នុងព្រឹត្តិការណ៍អន្ដរជាតិនេះ ។ រីឯកីឡាករជម្រើសជាតិកម្ពុជាចំនួន៦នាក់ ក៏ត្រៀមនឹងធ្វើការ ប្រកួត ប្រជែងជាមួយកីឡាករបរទេសទាំងនោះផងដែរ ៕

វាយកូនបាល់ជើងឯក ITF Futures លើកទី៥ ចាប់ផ្ដើមចុងសប្ដាហ៍នេះ