គ​ជ​ប​​កំ​ពុ​ង​​​ពិ​ចា​រ​ណា​​ករ​ណី​​ឲ្យ​​អ្ន​ក​​ជា​ប់​ឃុំ​​​មា​ន​សិ​ទ្ធ​​បោះ​ឆ្នោ​ត​​ដូ​ច​​ព​ល​រដ្ឋ​​ធ​ម្ម​តា​

ភ្នំពេញ៖ អង្គ​ការ​សង្គ​ម​ស៊ី​វិល និង​អ្នក​ច្បា​ប់​មួ​យ​ចំ​នួ​ន​នៅ​ថ្ងៃ​ទី ១៩ វិច្ឆិកា នេះ​​បាន​ស្នើ​ឲ្យ​គ​ណៈ​កម្មា​ធិ​កា​រ​ជា​តិ​រៀ​ប​ចំ​ការ​បោះ​ឆ្នោ​ត ហៅ​កា​ត់​ថា​(គ​ជ​ប) ដា​ក់​ប​ញ្ចូល​អ្ន​ក​ជា​ប់​ឃុំ​ឃាំ​ង​ឲ្យ​មា​ន​សិ​ទ្ធិ​បោះ​ឆ្នោ​ត ដូច​ប្រ​​ជា​ព​ល​រដ្ឋ​ធ​ម្ម​តា​ដែ​រ នៅ​ក្នុង​ការ​បោះ​ឆ្នោត​អា​ណ​ត្តិ​ក្រោយ​ៗ​ទៀត ដោ​យ​សា​រតែ​ពួក​គេ​មិន​ទា​ន់​ក្លា​យ​ជា​ទណ្ឌិ​ត​នៅ​ឡើយ​ទេ ។ មិនទាន់ក្លាយជាទណ្ឌិត ពីព្រោះតុលាការមិនទាន់ប្រកាសសាលក្រម ឬ សាលដីកាចំពោះពួកគេ។ សង្គ​ម​ស៊ី​វិ​ល​បា​ន​អះ​អា​ង​ថា ប្រ​សិ​ន​បើ​មិន​បា​ន​បញ្ចូល​ឲ្យ​អ្នក​ជា​ប់​ឃុំ​បណ្ដោះ​អា​ស​ន្ន មាន​សិទ្ធ​បោះ​ឆ្នោត​នោះ​ទេ​ នឹង​រំ​លោ​ភ​បំ​ពា​ន​សិ​ទ្ធរ​បស់​ពួក​គេ ។ ចំណែកអ្នកនាំពាក្យ គ ជ ប លោកហង្ស ពុទ្ធា បានប្រាប់វិទ្យុវាយោនៅថ្ងៃនេះថា លោកមិនមានការរើស អើង​នោះ​ទេ​ចំ​ពោះ​ទ​ណ្ឌិ​ត ឬ​អ្នក​ជា​ប់​ឃុំ​បណ្ដោះ​អា​សន្ន ប្រ​សិន​បើ​មាន​លក្ខ​ខណ្ឌ​គ្រ​ប់​គ្រា​ន់​ ដែល​មា​ន​ចែ​ង​នៅ​ក្នុ​ង​ច្បា​ប់ គឺ​មា​ន​សិ​ទ្ធ​ចុះ​ឈ្មោះ​បោះ​ឆ្នោ​ត​បាន​ ប៉ុ​ន្តែ​លោក​ពិចា​រ​ណា​លើ ៣ ចំ​នុច​សិ​ន ។ សូមបញ្ជាក់ថា ការស្នើសុំឲ្យប្រជាពលរដ្ឋមានសិទ្ធបោះឆ្នោតអោយបានគ្រប់ៗគ្នានេះ ត្រូវបានសង្គមស៊ីវិល និងគណបក្សនយោបាយមួយចំនួនបាន ស្នើសុំឲ្យប្រជាពលរដ្ឋ ដែលធ្វើការចំណាក់ស្រុក នៅក្រៅប្រទេស មានសិទ្ធចូលរួមការបោះឆ្នោតផងដែរ ប៉ុន្តែដូចពុំទាន់មានចំណាត់ការនៅឡើយទេរហូតមកដល់ពេលនេះ៕ ដោយ៖ ចាន់ធី