ស្លា​ប់ ​១៥ ​រង​របួ​ស​​ធ្ងន់​​ស្រា​ល ​១៩​នាក់ ​ក្នុ​ង​​ហេ​តុ​កា​រ​ណ៍​​គ្រោះ​ថ្នា​ក់​​​ច​រា​ច​រ​ណ៍​​នៅ​​ទូ​ទាំង​​ប្រ​ទេស​​ថ្ងៃ​ទី​ ១៩​ វិច្ឆិកា​

ភ្នំពេញ៖ យោងតាម​អគ្គស្នងការ​នគរបាល​ជាតិ​បានឲ្យដឹងថា គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​កាលពី​ថ្ងៃ​ទី​១៩​ខែវិច្ឆិកា​ឆ្នាំ​២០១៥​ម្សិលមិញ​នេះ​មាន​ចំនួន​១៦​លើក​លើក យប់ ៨​លើក ដែល​បាន​បណ្តាលឲ្យ​មាន​អ្នកស្លាប់​ចំនួន​១៥(​ស្រី​១​នាក់​) នាក់​និង​រងរបួស​ធ្ងន់​១៤​នាក់​(​ស្រី​២​នាក់​)  របួសស្រាល ៥​នាក់​(​ស្រី​២​នាក់​)​។​   ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ទាំង ១៦​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ៣២​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ១៧​ គ្រឿង រថ​​យ​ន្ត​​ធុ​ន​​តូ​ច ៩​​គ្រឿង រថ​យន្ត​​ធុ​ន​​ធំ ៥​គ្រឿង យា​ន្ត​​ផ្សេ​ង​ៗ​ ១​​លើ​ក ។​ មូលហេតុ​ដែល​បណ្តាល ឲ្យមាន​គ្រោះថ្នាក់​រួម​មាន ល្មើស​ល្បឿន​៥​លើក ប្រជែង​គ្រោះថ្នាក់​៣​លើក បត់​គ្រោះ​ថ្នា​ក់ ៣​​លើក ស្រ​វឹង ៤​លើក មិន​ប្រកាន់​ស្តាំ​១​លើក ក្នុង​នោះ​អ្នក​មិន​ពាក់​មួកសុវត្ថិភាព​ពេល​គ្រោះ​ថ្នាក់​មាន​២០​នាក់​(​យប់ ១១​នាក់​) ៕ ដោយ៖ តារា