អាវុធហត្ថ​ខេត្តស្ទឹងត្រែង​បង្ក្រាប​គ្រឿងញៀន​បាន​៤០៤​គ្រាប់ និង​ជនសង្ស័យ​ម្នាក់

ដោយ​៖​ដេ​ង ម៉ា​វិ​ន​

​ខេត្តស្ទឹងត្រែង​៖​គ្រឿងញៀន​ចំនួន​៤០៤​គ្រាប់ រួម​និង​ជនសង្ស័យ​ម្នាក់​ត្រូវបាន​អាវុធហត្ថ​ខេត្តស្ទឹងត្រែង​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១៩ និង​១៥​នាទី​ថ្ងៃទី​១៩ ខែវិច្ឆិកា នៅ​ចំណុច​មុខ​វត្ត​ក្នុងស្រុក​សៀម​ប៉ាង​។ ករណី​បង្ក្រាប​នេះ​ដឹកនាំ​ដោយ​លោក​វរសេនីយត្រី​យ៍ ដួង វិចិត្រ មេបញ្ជាការ​ង​អាវុធហត្ថ​ខេត្តស្ទឹងត្រែង ។​

​    ​មន្ត្រី​អាវុធហត្ថ​ខេត្ត​បាន​ឲ្យ​ដឹងថា​៖​ជនសង្ស័យ​ដែល​កម្លាំង​អាវុធហត្ថ​ឃាត់ខ្លួន​រួម​និង​វត្ថុតាង​គ្រឿងញៀន​ប្រភេទ​គ្រាប់​(​យ៉ាម៉ា​) ចំនួន​៤០៤​គ្រាប់​នេះ​មានឈ្មោះ​ផេង សា​ម៉ៃ ហៅ​ង៉​ន ភេទ​ប្រុស អាយុ​២០​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​កសិករ​រ​ស់​នៅ​ភូមិ​សា​ម៉ ឃុំ​សេកុង ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង ។​

​    ​មន្ត្រី​អាវុធហត្ថ​បន្តថា​៖​មុននឹង​ឈានទៅដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើនេះ កម្លាំង​អាវុធហត្ថ​ជំនាញ​បាន​ប្រើ​វិធាន​ញុះញង់ ឲ្យ​មាន​ការលក់​និង​ទិញ ហើយក៏​ដោយសារ​មានការ​តាមដាន និង​ឃ្លាំមើល​សកម្មភាព​នៃ​ការជួញដូរ​រ​បស់ជនស​ង្ស័​យ​ផង​នោះ ទើប​កម្លាំង​ជំនាញ​កំណត់​មុខសញ្ញា​បាន​យ៉ាងច្បាស់ ហើយ​ឃាត់ខ្លួន​ជនសង្ស័យ​ជាមួយនិង​វត្ថុតាង​គ្រឿងញៀន នៅ​ចំណុច​មុខ​វត្ត​ក្នុងស្រុក​សៀម​ប៉ាង​បានតែ​ម្តង​។​ហើយ​ក្រោយ​ការឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​បាន​ភ្លាមៗ​នោះ កម្លាំង​ជំនាញ​ក៏បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​មកកាន់​ទីប​ញ្ជា​ការដ្ឋាន​អាវុធហត្ថ​ខេត្ត​គ្រានោះ​ផងដែរ ។​

​    ​រីឯ​នៅ​ព្រឹក​ថ្ងៃទី​២០​វិច្ឆិកា​ម្សិលមិញ ករណី​ជួញដូរ​គ្រឿងញៀន​នេះ ត្រូវបាន​កម្លាំង​ជំនាញ​អាវុធហត្ថ​ធ្វើការ​សាកសួរ​ទៅលើ​ជនសង្ស័យ​រួចមក និង​បាន​ចងក្រង​ឯកសារ ។ នៅ​រសៀល​ថ្ងៃទី​២០​វិច្ឆិកា​ដដែល​នោះ ជនសង្ស័យ​រួម​និង​វត្ថុតាង​គ្រឿងញៀន​ប្រ​ភេ ទ​គ្រាប់​(​យ៉ាម៉ា​)​ចំនួន​៤០៤​គ្រាប់ ត្រូវបាន​បញ្ជូន​ទៅកាន់​តុលាការ​ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់ ៕

អាវុធហត្ថ​ខេត្តស្ទឹងត្រែង​បង្ក្រាប​គ្រឿងញៀន​បាន​៤០៤​គ្រាប់ និង​ជនសង្ស័យ​ម្នាក់