​ឈើ​សុ​ក្រំ​ជាង​៣០០​ដុំ ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ធ្វើការ​បង្ក្រាប​នៅ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់

​ដោយ​៖​ដេ​ង ម៉ា​វិ​ន​

​ខេត្តស្ទឹងត្រែង​៖​ឈើ​សុ​ក្រំ​ជាង​៣០០​ដុំ ត្រូវបាន​សមត្ថកិច្ច​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ធ្វើការ​បង្ក្រាប​និង​រឹបអូស កាលពី រសៀល​ថ្ងៃទី​១៩​វិច្ឆិកា​ឆ្នាំ​២០១៥​នេះ ស្ថិតនៅលើ​បី​ទីតាំង​ក្នុងភូមិ​ស្រឡៅ ឃុំ​អន្លង់​ជ្រៃ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង​។​

​    ​ការបង្ក្រាប​នេះ​ត្រូវគេ​និយាយថា​៖​សមត្ថកិច្ច​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ បានធ្វើការ​បង្ក្រាប​តាំង​រសៀល​ក្នុង​ថ្ងៃទី​១៩​វិច្ឆិកា ហើយក៏​បាន​ហៅ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​អន្លង់​ជ្រៃ មកជួយ​សហការ​និង​ការពារ​បទល្មើស​ព្រៃឈើ​នេះ ។ ហើយ​ឈើ​ដែល​សមត្ថកិច្ច​ជំនាញ​បង្ក្រាប​និង​រឹបអូស​នៅពេលនេះ ត្រូវគេ​និយាយថា ជា​ប្រភេទ​ឈើ​សុ​ក្រំ​ឃ្លុំ មានមុខ​កាត់​ចាប់ពី​២០​សង់​ទី ម៉ែត្រ​ដល់​៥០​សង់ទីម៉ែត្រ និង​មាន​ប្រវែង​៣​ម៉ែត្រ​ចំនួន​៣៥០​ដុំ ហើយ​ម្ចាស់​ឈើ​ទាំងនេះ​ត្រូវគេ​ស្គាល់​ថា​ជា​ឈើ​របស់​ឈ្មោះ​រ៉​ន និង​ឈ្មោះ​ពៅ ដែល​រស់នៅ​មូលដ្ឋាន​នោះ ។​

​    ​ឈើ​ដែល​សមត្ថកិច្ច​បង្ក្រាប​ខាងលើនេះ ត្រូវគេ​រាយ​ការ​ថា​៖​ពួក​ឈ្មួញ​បាន​កាប់​និង​ដឹកជញ្ជូន​ចេញមក​ពី​តាម​បណ្តា​ភូមិសាស្ត្រ​នៃ​ទឹកដី​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ។ ចាប់តាំងពី​ពេលដែល​សមត្ថកិច្ច​ចុះបង្ក្រាប រហូតមកដល់​គ្រានេះ បទល្មើស​ឈើ​សុ​ក្រំ​ចំនួន​៣៥០​ដុំ​កំពុង​ស្ថិតនៅ​ទីតាំង​បង្ក្រាប​នៅឡើយ​ទេ ស្ថិតក្រោម​ការ​យាមកាម​របស់​កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​អន្លង់​ជ្រៃ ហើយនឹង​ត្រៀម​ធ្វើការ​ដឹកជញ្ជូន​មក​រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ។ នៅ​ពីក្រោយ​ការបង្ក្រាប​នេះ​ផងដែរ ត្រូវគេ​សង្ស័យថា អាចមកពី​មិនបាន​ផលប្រយោជន៍​ពី​សំណាក់​ក្រុម​ឈ្មួញ ទើប​សមត្ថកិច្ច​បង្ក្រាប​បែបនេះ ។​

​គួរបញ្ជាក់​ផងដែរ​ថា ចំនួន​ឈើ​ពិតប្រាកដ គឺ​នៅ​មិនទាន់​ប្រាប់​ឲ្យ​ដឹង​ពី​ជំនាញ​នៅឡើយ​ទេ​៕

​ឈើ​សុ​ក្រំ​ជាង​៣០០​ដុំ ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ធ្វើការ​បង្ក្រាប​នៅ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់
​ឈើ​សុ​ក្រំ​ជាង​៣០០​ដុំ ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ធ្វើការ​បង្ក្រាប​នៅ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់
​ឈើ​សុ​ក្រំ​ជាង​៣០០​ដុំ ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ធ្វើការ​បង្ក្រាប​នៅ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់