និស្សិត RUFA បង្ហាញ​របាំ​ផ្លិត​កូរ៉េ នៅ​ថ្ងៃ​ចុងក្រោយ​នៃ​កម្មវិធី«គម្រោង​សុបិន»

នៅ​ថ្ងៃទី២០ខែ វិច្ឆិកា​នេះ និស្សិត​មហាវិទ្យាល័យ​នាដ​សាស្ត្រ នៃ​សកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​ចំនួន១៥នាក់ បានរៀបចំ​នូវ​ការសម្តែង​សិល្បៈ​រាំ​បែប​ទំនើប ឬ​របាំ​សហ​សម័យ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ។

ការសម្តែង​នេះ មាន​រយៈពេល៣០នាទី ដែលមាន​កា​រប​ញ្ជូ​ល​គ្នា​ទាំង​របាំ​ផ្លិតកូរ៉េ របាំ​ជនជាតិ និង​របាំ​សហ​សម័យ។ វា​គឺជា​ផ្នែក​មួយ​នៃ កម្មវិធី​មួយ​ឈ្មោះថា«ដើមឈើ​សុបិន​វប្បធម៌​សម្រាប់​ប្រទេស​កំពុងអភិវឌ្ឍន៍»(Cultural Dream Tree In Developing Country) ឬ​គម្រោង​សុបិន(Dream Project) ដែល​រៀបចំ​ដោយ​ស្ថា​ត​ទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​កម្ពុជា។ កម្មវិធី​នេះ​ចាប់ផ្តើម​ពីថ្ងៃទី៩ដល់​ថ្ងៃទី២០ខែវិច្ឆិកា នៅសកល​វិទ្យា​ភូមិន្ទ​វិចិត្រសិល្បៈ។

គោលបំណង​នៃ​កម្មវិធី​នេះ គឺ​ដើម្បី​ផ្លាស់ប្តូរ​សិល្បៈ និង​វប្បធម៌​រវាង​កម្ពុជា និង​កូរ៉េ។ ភាគី​កូរ៉េ​បានផ្តល់​បណ្តុះបណ្តាល​រយៈពេល​ខ្លី​លើ​ផ្នែក​របាំ និង​រាំ ដល់​និស្សិត​នៃ​សាកល​វិទ្យា​ភូមិន្ទ​វិចិត្រសិល្បៈ។

សូមបញ្ជាក់ថា នេះ​គឺជា​ឆ្នាំ​ទី២ហើយ ដែល​សាកល​វិទ្យា​ភូមិន្ទ​វិចិត្រសិល្បៈ និង​សកល​វិទ្យាល័យ​សិល្បៈ​កូរ៉េ បាន​ចុះ​កិច្ចសហប្រតិបត្តិការ​បណ្តុះ​បណ្តាល​ផ្នែក​របាំ​ជាមួយគ្នា៕


​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​