ជនចែកចាយ គ្រឿងញៀនម្នាក់ ត្រូវបាននគរបាល ស្រុកក្រគរ ចាប់ខ្លួន

ពោធិ៍សាត់៖ ជនសង្ស័យ ជាមុខសញ្ញាចែកចាយ និង ប្រើប្រាស់ ថ្នាំញៀនម្នាក់ ត្រូវបានកម្លាំង នគរបាល ស្រុកក្រគរ ឃាត់ខ្លួន នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២ឲ១៥ នៅខាងក្រោយ វិទ្យាល័យ ហ៊ុន សែន ក្រគរ ស្ថិតក្នុងភូមិត្រពាំងស្មាច់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។

មន្រ្តីនគរបាល បានអោយដឹងថា  ជនសង្ស័យ ដែលសមត្ថកិច្ច នគរបាល ស្រុក ឃាត់ខ្លួនបាន នោះមាន ឈ្មោះ សុខ ផេង អាយុ២៨ឆ្នាំ រស់នៅ ក្នុងភូមិកើតហេតុ ។

សមត្ថកិច្ច បានបន្តអោយដឹងទៀតថា ក្នុងការចាប់ខ្លួន ជនសង្ស័យមុខសញ្ញា ចែកចាយ និងប្រើប្រាស់ គ្រឿងញៀនម្នាក់នេះ សមត្ថកិច្ច បានដកហូតវត្ថុតាងរួមមាន ខ្សែក្រវ៉ាត់សម្រាប់ ទាក់ឆ្កែចំនួន១ ទូរស័ព្ទ២គ្រឿង និងម៉ូតូចំនួន១គ្រឿងផងដែរ៕

ជនចែកចាយ គ្រឿងញៀនម្នាក់ ត្រូវបាននគរបាល ស្រុកក្រគរ ចាប់ខ្លួន