ព្រឹត្តិការណ៍Sponsor Futsal-Cup 2015ចាប់ផ្ដើមហើយ

ភ្នំពេញ:     ​ភ្នំពេញ​:​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ដែល​គេ​ប្រសិទ្ធិ​នាម​ថា Sponsor Futsal-Cup 2014 ដែលជា​រដូវ​កាល​ទី ៤​បានចាប់ផ្ដើម​ហើយ​នៅ​ថ្ងៃទី​២១​វិច្ឆិកា​នៅ​ទីលាន Premium Sport Club ។​

​     ​លោក​សឹម សាន​ត្រាណ​ដែលជា​អ្នកគ្រប់គ្រង​ការប្រកួត​បាន​និយាយថា​មាន​ក្រុមបាល់ទាត់​ មិន​អាជីព​ចំនួន ៣៦​ក្រុម​ចូលរួម ។​នេះ​ជាការ​ប្រកួត​សម្រាប់​មណ្ឌល​រាជធានី​ភ្នំពេញ​ហើយ​ការប្រកួត​មាន​ រយៈពេល ២ ថ្ងៃ​គឺ​ថ្ងៃទី​២១ និង ២២​វិច្ឆិកា ។​

​    ​ក្នុង​ចំណម​២៦​ក្រុម​នេះ​គឺ​ជ្រើសរើស​យកតែ ២ ក្រុម​ប៉ុណ្ណោះ​សម្រាប់​ឡើង​ប្រកួត​វគ្គ​១០​ក្រុម​ចុងក្រោយ​ដែល​មាន​ក្រុម​ ចំនួន ៨ ទៀត​មកពី​មណ្ឌល​ចំនួន ៤ ទៀត ។​

​    ​លោក​ទុយ ប៊ុន​ហឿន​ដែលជា​មន្ត្រី​សហព័ន្ធ​កីឡាបាល់ទាត់​បាន​អះអាងថា​អ្វីៗ​គឺ​ធ្វើ​ ទៅតាម​ក្រម​របស់ FIFA​។​ លោក​បន្ដថា​រាល់​ការសម្រេច​របស់​អាជ្ញាក​ណ្ដា​លត​រូ​វ​ចាត់ទុកជា​ការសម្រេច​ ជា​ផ្លូវការ​ដោយ​គ្មាន​ការតវ៉ា​នោះឡើយ​។​ការប្រកួត​ត្រូវ​ឈរលើ​គោលការណ៍ Fair-Play  មិត្តភាព អា​ធ្យា​ស្រ័យ និង​បច្ចេកទេស ។​

​    ​បើតាម​ការ​ឲ្យ​ដឹង​បន្ថែម​ពី​លោក​សាន​ត្រាណ​នោះ​ថា​ការប្រកួត​ជម្រុះ​តាម​ តំបន់​ទាំងអស់​ក្រុម​ចំណាត់ថ្នាក់​លេខ ១ បាន​រង្វាន់ ២.០០០.០០០​រៀល និង ក្រុម​លេខ ២ បាន​១.៦០០.០០០​រៀល ។​ចំពោះ​ក្រុម​ដែល​ដណ្ដើមបាន​ថា​នៈ​ជា​ក្រុម​ជើងឯក​ប្រចាំ​ប្រទេស​នោះ បាន​រង្វាន់​៨.០០០.០០០​រៀល មេដាយមាស​១២​គ្រឿង​ទង់​ជ័យលាភី និង ភេសជ្ជៈ​Sponsor ៦ កេស ។​ចំណាត់ថ្នាក់​លេខ ២​បាន​រង្វាន់​៦.០០០.០០០​រៀល មេដាយប្រាក់​១២​គ្រឿង និង ភេសជ្ជៈ​Sponsor ៦​កេស​ដែរ ។ ក្រុម​លេខ ៣​បាន​មេ​ដា​សមរិទ្ធ ១២​គ្រឿង រង្វាន់​៤.០០០.០០០​រៀល ភេសជ្ជៈ​Sponsor ៦ កេស ។ ក្រុម​លេខ ៤ ដល់​លេខ ១០ បាន​រង្វាន់​លើកទឹកចិត្ត​២.០០០.០០០​រៀល ភេសជ្ជៈ Sponsor
 ៦​កេស​ក្នុង មួយក្រុម ។​

​    ​គួរ​បញ្ជាក់ថា​មណ្ឌល​តាម​ខេត្ត​ចំនួន ៤ ទៀត​នោះ​មាន​ខេត្តបាត់ដំបង​ប្រកួត​ថ្ងៃទី​២៨-២៩​វិច្ឆិកា មណ្ឌល​សៀម​រាប​ប្រកួត​ថ្ងៃទី​៥-៦​ធ្នូ មណ្ឌល​ខេត្ត​ព្រះសីហនុ​ប្រកួត​ថ្ងៃទី​១២-១៣​ធ្នូ និង មណ្ឌល​ខេត្ត​កមបង់​ចាម​ប្រកួត​ថ្ងៃទី ១៩ និង ២០​ធ្នូ ។​ចំពោះ​ការប្រកួត​ផ្ដាច់ព្រ័ត្រ​ធ្វើ​នៅ​រាជធានី​ភ្នំពេញ​ថ្ងៃទី​២៦-២៧​ ធ្នូ ។​
​    ​