បក្សប្រឆាំង និង​សង្គម​ស៊ីវិល ហួសចិត្ត​នឹង​ដីកា​តុលាការ ឲ្យ​លោក សម រង្ស៊ី ចូល​បំភ្លឺ​

​តំណាងរាស្ត្រ​គណបក្សប្រឆាំង និង សង្គម​ស៊ីវិល យល់ថា ការចេញ​ដីកា​កោះហៅ​លោក សម រង្ស៊ី ពាក់ព័ន្ធ​ពីបទ​សមគំនិត​ជាមួយ លោក ហុង សុខ​ហួរ នោះ​គឺជា​រឿង​នយោបាយ​ព្រោះថា ការ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក មិនមែនជា​កំរិត​បទល្មើស​នោះទេ​។​ប្រធាន​គណបក្សប្រឆាំង​លោក សម រង្ស៊ី ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកា​កោះហៅ​នៅ​ថ្ងៃទី​២០ ខែវិច្ឆិកា​នេះ ឲ្យ​ចូលខ្លួន​មក​បំភ្លឺ ពាក់ព័ន្ធ​បទ​សមគំនិត​ក្នុង​អំពើ​ក្លែងបន្លំ​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង និង​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ប្រព្រឹត្តទៅ​នៅ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​០៤​ខែធ្នូ​ខាងមុខ ។​

​លោក អ៊ូ ច័ន្ទ​ឫទ្ធិ មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រឆាំង ហាក់ដូចជា​អស់​ពាក្យ​នឹង​និយាយ​ចំពោះ​ចំណាត់ការ​របស់​តុលាការ ដែល​បាន​ចោទប្រកាន់​លោក សម រង្ស៊ី ពីបទ​សមគំនិត​ជាមួយ​លោក ហុង សុខ​ហួរ នាពេលនេះ​។ លោក​មិន​អត្ថាធិប្បាយ​ច្រើន​ទេ ដោយ​គ្រាន់តែ​ថា ការចោទប្រកាន់​លោក សម រង្ស៊ី គឺជា​រឿង​នយោបាយ ដើម្បី​គាបសង្កត់​និង​បំបាក់​គណបក្ស​ខ្លួន​។​«​ខ្ញុំ​យល់ថា​ការចោទប្រកាន់​ទាំងនេះ​គឺជា​រឿង​នយោបាយ​ទាំងអស់ ខ្ញុំ​ស្នើ​ឲ្យ​អ្នកនយោបាយ​ងាក​មក​ច​ចារ​គ្នា ហើយ​បញ្ចប់​ការយក​ប្រព័ន្ធតុលាការ​យក​គាបសង្កត់​គ្នា​ទៀត​»​។ នេះ​ជាការ​បញ្ជា​ក់លោក អ៊ូ ច័ន្ទ​ឫទ្ធិ​។​

​មន្ត្រី​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក នី ចរិយា យល់ឃើញថា បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​កលោក សម រង្ស៊ី ត្រូវបាន​គេ​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​កប​ង្ហោះ ពី​បញ្ហា​ចម្រូងចម្រាស​ព្រំដែន​ប៉ុណ្ណោះ ដូច្នេះ​វា​មិនមែនជា​បទល្មើស​ដែល​ត្រូវ​ចោទប្រកាន់​លោក សម រង្ស៊ី នោះទេ​។ លោក នី ចរិយា ក៏​ស្នើ​ឲ្យ​អ្នកនយោបាយ​ងាក​មក​ច​ចារ​គ្នា ចៀសវាង​ការយក​ប្រព័ន្ធតុលាការ​មក​គាបសង្កត់​គ្នា​។​លោក នី ចរិយា បន្ថែមថា​៖«​ខ្ញុំ​យល់ថា​ជា​រឿង​នយោបាយ​។ ព្រោះ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​កវា​អត់​មាន​កំរិត​បទល្មើស​នោះទេ​។​បើ​មាន​បទល្មើស​អ៊ីចឹង​មន្ត្រី​ខាង​រដ្ឋាភិបាល​ក៏មាន​អ្នក​និយាយ​ខុស​ច្រើន​ដែរ​ក៏​ត្រូវមាន​បទល្មើស​»​។

​លោក ហុង សុខ​ហួរ ត្រូវបាន​កងកម្លាំង​មាន​សមត្ថកិច្ច​ចាប់ខ្លួន​កាល ទី​១៥ ខែសីហា នៅ​ភូមិគ្រឹះ​ដែល​ស្ថិតនៅក្នុង​ភូមិសាស្ត្រ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ នៅ​ថ្ងៃទី​១៦​ខែសីហា សមាជិក​ព្រឹទ្ធសភា គណបក្ស​សម រង្ស៊ី​រូបនេះ ត្រូវបាន​លើ​បទចោទប្រកាន់​ចំនួន​៣ គឺ​បទ​ក្លែង និង​ប្រើ ឯកសារ​សាធារណៈ រួមទាំង​ញុះញង់​ឲ្យ​មាន​បទល្មើស​មជ្ឈិម​។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​អះអាងថា លោក ហុង សុខ​ហួរ បាន​បកស្រាយ​ខុសពី​បញ្ហា​ព្រំដែន ជាពិសេស​ទាក់ទង​នឹង​កិច្ចព្រមព្រៀង​រវាង​កម្ពុ​ជា និង​វៀតណាម​។ លោក ហ៊ុន សែន បញ្ជាក់ថា ការបកស្រាយ​របស់លោក ហុង សុខ​ហួរ បែបនេះ គឺជា​បទល្មើស​ក្បត់ជាតិ​៕

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​