វីដេអូឯកសារ ស្ដីពីប្រវត្តិ នៃទំនាក់ទំនង «កម្ពុជា-រុស្ស៊ី »

ភ្នំពេញ៖ លោក ឌីមីទ្រី មេដវេដេវ នាយករដ្ឋមន្រ្តី នៃសហព័ន្ធរុស្ស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅ កម្ពុជា ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៥ខាងមុខនេះ តបតាមការអញ្ជើញរបស់សម្តេចតេជោ  ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងបំណងដើម្បីពង្រឹង និងពង្រីកបន្លែមទៀត នូវចំណងមិត្តភាពជាប្រពៃណី ដែលមានស្រាប់ និងកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសទំាងពីរ។

អំឡុងពេលទស្សនកិច្ច លោក ឌីមីទ្រី មេដវេដេវ នឹងជួបពិភាក្សាការងារ ផ្លូវការជាមួយសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន និងធ្វើអធិបតីក្នុងពិធីចុះហត្ថលេខាលើ ឯកសារមួយចំនួនផងដែរ។

ក្រៅពីជួបពិភាក្សាការងារផ្លូវការជាមួយសម្តេចតេជោ ហ៊ុន សែន និងធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯក សារមួយចំនួនហើយនោះ លោក ឌីមីទ្រី មេដវេដេវ ក៏នឹងអញ្ជើញទៅទស្សនាប្រាសាទអង្គរវត្ត នៅខេត្តសៀមរាប ផងដែរ។

ខាងក្រោមនេះ គឺជាខ្សែវីដេអូស្តីពីប្រវត្តិ នៃទំនាក់ទំនងរវាងកម្ពុជា និង រុស្ស៊ី។

សូមទស្សនាវីដេអូឯកសារស្ដីពីប្រវត្តនៃទំនាក់ទំនង «កម្ពុជា-រុស្ស៊ី»

Posted by Dap_News_Website on Thursday, November 19, 2015

វីដេអូឯកសារ ស្ដីពីប្រវត្តិ នៃទំនាក់ទំនង «កម្ពុជា-រុស្ស៊ី »