ចាប់ខ្លួន​បុរស​ជា​ប្តី​ពី​បទ​ប្រើ​កាំភ្លើង​ច្នៃ​គំរាម​សម្លាប់​ប្រពន្ធ​ខ្លួនឯង

ខេត្តស្ទឹងត្រែង ៖ បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បន្ទាប់​ពី​បាន​ប្រើប្រាស់​កាំភ្លើង​ច្នៃ​(​កាំភ្លើង​កឹ​ប​)​ខុសច្បាប់ និង​គំរាម​បាញ់​សម្លាប់​ប្រពន្ធ​ខ្លួន​ឯង ដែល​ហេតុការណ៍​ចាប់ខ្លួន​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​២០ វិច្ឆិកា ២០១៥ នៅ​ចំណុច​ផ្ទះ​ជនសង្ស័យ ស្ថិត​ក្នុងភូមិ​លន់ ឃុំ​សេ​កុង ស្រុក​សៀម​ប៉ា​ង ខេត្តស្ទឹងត្រែង ។

ប្រភព​ពី​សមត្ថកិច្ច​ស្រុក​សៀម​ប៉ាង​បាន​ឲ្យដឹងថា ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ឈ្មោះ នួន ជួន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ចំណែក​ប្រពន្ធ​ដែល​បាន​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន​ប្តី​ពី​បទ​គំរាម​ប្រើ​កាំភ្លើង​ច្នៃ​គំរាម​បាញ់​សម្លាប់​នេះ​ឈ្មោះ វិញ ផែត អាយុ​៣២​ឆ្នាំ ។

ព័ត៌មាន​លម្អិត​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព